Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជា​ពលរដ្ឋ​ខ្មែរ​ស្នើ​ឲ្យ​ចាប់ផ្សឹក ព្រះសង្ឃ ប៊ុត ប៊ុនតិញ ប្រមាថ​ព្រះមហាក្សត្រ​ថា ស្តេច​សោយ​ទឹកនោម​វៀតណាម

spot_img

ភ្នំពេញ​៖ ព្រះសង្ឃ ប៊ុត ប៊ុនតិញ ស្ថាបនិក​នៃ​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ដែល​កំពុង​រត់​គេ​ខ្លួន​និង​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​សហរដ្ឋអាមេរិក បាន​មាន​សង្ឃដីកា​ប្រមាថ​ដល់​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​ថា ព្រះមហាក្សត្រ សម្តេច​តេជោ នាយករដ្ឋមន្ត្រី និង​ប្រជាពលរដ្ឋ​ខ្មែរ បាននិងកំពុង​សោយ​និង​ផឹក​ទឹកនោម​របស់​វៀតណាម ដែល​បាន​ជុះ​ដាក់​ទឹកទន្លេ​បួន​មុខ​។​

​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​លើ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​ថា ស្តេច​សោយ​ទឹកនោម​វៀតណាម នេះ​ជា​ទង្វើ​ប្រមាថ​ដែល​មិន​អាច​ទទួលយកបាន ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចូលចិត្ត​លេង​ហ្វេ​សប៊ុក បានស្នើ​សូម​ក្រសួងការបរទេស និង​ក្រសួង​ធម្មការ ចាត់វិធានការ តាម​ការទូត​ដល់​ព្រះសង្ឃ​ពាល​មួយ​អង្គ​នេះ​ផង​។​

​ក្នុង​កិច្ចពិភាក្សា​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​អង្គារ ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ សង្ឃ ប៊ុត ប៊ុនតិញ មាន​សង្ឃដីកា​ថា​៖ “​រាល់ថ្ងៃនេះ ខ្មែរ​ភ្នំពេញ និង​ខ្មែរ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ទៀត​ផឹក​ទឹកនោម​យួន​ទេ គេ​នោម គេ​ជុះ​ដាក់​ទន្លេ ហើយ​យើង​យក​ទឹកទន្លេ​ដែល​បក​មក​ក្បែ​រវាំង​ហ្នឹង កន្លែង​ប្រសព្វ​ទឹក​ចាក់​មក​ក្បែ​វាំង​ហ្នឹង អញ្ចឹង​អ្នក​ដែល​ផឹក​ទឹកនោម​យួន មិនមែន​តែ​នាយករដ្ឋមន្ត្រី​ទេ ស្តេច​ហ្នឹង​ក៏​ផឹក តែ​អត្មា​អ្នក​សៀមរាបអ​ត់​មាន​ផឹក​ទេ គឺ​ជីក​អណ្តូង​ផឹក​”​។​

​មតិ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បានបញ្ជាក់​ថា ដល់ពេល​ដែល​ត្រូវ មុជទឹក ឆ្លុះ​កញ្ចក់ ដុះក្អែល​ចេញ​ខ្លះៗ​ហើយ បើ​នៅ​តែ​បណ្តែតបណ្តោយ ឲ្យ​សង្ឃ​ក្រៅ​វត្ត​ក្រៅ ទមិឡ​ឥត​សាសនា​នេះ ដើរ​ក្រឡុក​កូរ​សង្គម​ដើម្បី​បម្រើ​ផល​ប្រយោជន៍​នយោបាយ​បក្ស​នោះ ច្បាស់​ណាស់ ប្រទេស​ខ្មែរ និង​សាសនា​ខ្មែរ​នឹង​រលាយ​ជាមិនខាន​។ តាមពិត​អំពើ​ខុសឆ្គង ទៅ​នឹង​វិន័យ​សង្ឃ ក៏​ដូច​បំពាន​ច្បាប់​រដ្ឋ គួរតែ​ចាប់​ផ្សឹក​ចោល ហើយ​ប្រគល់​ចាត់ការ​តាមច្បាប់ ល្មម​គ្រប់គ្រាន់​ហើយ កុំឲ្យ​លើស​ជាងនេះទៀត នេះ​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ មិនមែន​រូបវ័ន្ត​បុគ្គល​ធម្មតា​ទេ​។​

​សង្ឃដីកា​របស់ ប៊ុត ប៊ុនតិញ ដែល​បាន​ប្រមាថ​ព្រះមហាក្សត្រ ត្រូវ​បាន​ប្រតិកម្ម​យ៉ាងខ្លាំងៗ​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន ជាពិសេស​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បានទាមទារ​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​សង្ឃ​អង្គ​នេះ​ដាក់ពន្ធនាគារ ដោយសារ​បាន​ប្រព្រឹត្ត​ផ្គើន​នឹង​វិសោធនកម្ម​ថ្មី នៃ​ក្រម​ព្រហ្មទណ្ឌ ។​

​ការប្រមាថ​របស់​ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ គឺ​ជា​ទង្វើ​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​មិន​អាច​ទទួល​បាន​ឡើយ និង​ហាក់ដូចជា​ផ្គើន​នឹង​វិសោធនកម្ម​ថ្មី នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​ទើប​នឹង​ធ្វើ​វិសោធនកម្ម​ថ្មី ត្រង់​ចំណុច​ប្រមាថ​ព្រះមហាក្សត្រ ហើយ​ឆ្លង​ផុត​ដំណាក់កាល​ព្រឹទ្ធសភា​។ បើ​តាម​ច្បាប់​នេះ ការប្រមាថ​អង្គ​ព្រះមហាក្សត្រ នឹង​ត្រូវ​ទទួលទោស​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​ដល់​៥​ឆ្នាំ និង​ពិន័យ​ប្រាក់​២​លាន ដល់​១០​លាន​រៀល​។​

​វិសោធនកម្ម​ច្បាប់​នេះ បានចែង​ថា​៖ ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល​។ ចំពោះ​នីតីបុគ្គល​ក៏​អាច​ត្រូវបាន​ផ្តនា្ទទោស​ពិន័​យ​ជា​ប្រាក់ ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុងករណី​ដែល​តុលាការ​រក​ឃើញ​ថា មាន​ពិរុទ្ធភាព​ពាក់ព័ន្ទ​នឹង​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×