Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ៖ សព្វាវុធ​រាប់ម៉ឺន​តោន​ត្រូវបាន​ដឹក​មកដល់​កម្ពុជា​

spot_img

​ភ្នំពេញ ​៖​ នៅ​ចំពោះមុខ​ប្អូន​កម្មករ កម្មការិនី​ជិត ២​ម៉ឺន​នាក់​នៅ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​២៨​ កុម្ភៈនេះ ​សម្តេច​តេជោ ហ៊ុន សែន បាន​ព្រលយ​ថា ប្រទេស​មួយ​ត្រូវតែមាន​វិស័យ​ការពារ​ជាតិ​រឹងមាំ ហើយ​ជាពិសេស ទំនិញ​ពិសេស​ពាក់ព័ន្ធ​សព្វាវុធ​ជាង ១​ម៉ឺន​តោន​កំពុង​ដឹក​មក​កម្ពុជា​។​

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង ឲ្យដឹងថា នៅ​យប់មិញ​នេះ គ្រឿង​សព្វាវុធ​ទម្ងន់​រាប់ម៉ឺន​តោន​ត្រូវបាន​ដឹកជញ្ជូន​មក​ដល់​កម្ពុជា ហើយ​បាន​ដឹកយក​ទៅ​ទុកដាក់​រួចរាល់​ផងដែរ ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ជា​អ្នកទទួលខុសត្រូវ​។​

​បើតាម​សម្តេចនាយក​រដ្ឋមន្ត្រី ៖ សព្វាវុធ​ទាំងនេះ គឺជា​ទំនិញ​ពិសេស​សម្រាប់​ជាតិ​។ សព្វាវុធ​ទាំងនេះ គឺជា​ការពង្រឹង​នូវ​មធ្យោបាយ​ការពារ​ជាតិ​កម្ពុជា​តែ​ប៉ុណ្ណោះ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×