Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ថា រដ្ឋបាល​ខេត្ត​ព្រះសីហនុ មិន​ទាន់​អនុវត្ត​មាន​ប្រសិទ្ធភាព​ទៅលើ​បទបញ្ជា សម្តេច ហ៊ុន សែន លើ​ករណី​រថយន្ត​ដឹក​លើស​ទម្ងន់ និង​កាត់ត​ខុស​បច្ចេកទេស​ទេ​ (Video inside)

spot_img

ខេត្ត​ព្រះសីហនុ ​៖ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នៅ​មិនទាន់​ចុះ​អនុវត្ត​បទបញ្ជា របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តម្រូវ​ឲ្យ​មន្ត្រី​ក្រោមឱ​វា​ទ ចាត់វិធានការ​ចុះ​អនុវត្ត​ច្បាប់​ទៅ​លើ​រថយន្ត​ដឹក​ទំនិញ​លើ​ទម្ងន់ និង​រថយន្ត​កែច្នៃ​គ្រប់​ប្រភេទ​កាលពី​ពេល​ថ្មីៗ​នេះ គឺ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អនុវត្ត​មិនទានមាន​ប្រសិទ្ធភាព​ទេ​។

​ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​សង្កេតឃើញថា រាល់ថ្ងៃនេះ មាន​រថយន្ត​ដឹកទំនិញ​ធុន​ធំ នៅ​តែ​បង្ហាញ​វត្តមាន​តាម​ផ្លូវ​សាធារណៈ​មួយចំនួន​រួមមាន​៖ ផ្លូវជាតិ​លេខ​៤ និង​នៅក្នុង​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ​ពេល​ថ្ងៃ​ជាដើម បាន​បន្ត​កើតមាន​។

ក្រុម​ប្រជាពលរដ្ឋ មាន​ចម្ងល់​ថា មូលហេតុ​អ្វី​បានជា​សមត្ថកិច្ច​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​អភិបាលខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មីន មិនមាន​វិធានការ ឲ្យបាន​តឹងរឹង ដើម្បី​អនុវត្ត​បទបញ្ជា សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ចាត់វិធានការ​ទៅលើ​រថយន្ត​ដឹក​លើស​ទម្ងន់ និង​រថយន្ត​កែច្នៃ​គ្រប់​ប្រភេទ ឲ្យមាន​ប្រសិទ្ធភាព​ដោយ​ទុក​បណ្តោយ ឲ្យមាន​រថយន្ត​ដឹក​ទំនិញ​ធំៗ អាច​ធ្វើ​សកម្មភាព​នា​មូលដ្ឋាន​នេះ ដោយ​គ្មាន​ការហាមឃាត់​។ ជាក់ស្តែង​គេ​សង្កេតឃើញថា នៅ​តាម​ផ្លូវជាតិ​លេខ​៤ និង​នៅ​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ រាល់ថ្ងៃ​នេះ​នៅ​ឃើញ​មាន​រថយន្ត​ដឹក​ទំនិញ​កែច្នៃ​វែងៗ បាន​បើក​ចូលក្នុង និង​បន្ត​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​ជា​ធម្មតា ដោយ​គ្មាន​សមត្ថកិច្ច​ពី​ស្ថាប័ន​ណាមួយ​ចេញមុខ​ទប់ស្កាត់​នោះទេ​។

​ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បង្ហាញ​ការហួសចិត្ត​កាលបើ​សង្កេតឃើញថា បទបញ្ជា របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ឥទ្ធិពល​ជា​វិជ្ជមាន​តែ​ក្នុង​រយៈពេល​ខ្លី និង​ពុំ​មាន​ប្រសិទ្ធភាព​ចំពោះ​រថយន្ត​ដឹក​ទំនិញ​ធំៗ និង​មាន​កាត់ត​ទ្រង់​ខុស​បច្ចេកទេស​នោះទេ ព្រោះ​ប្រភេទ​រថយន្ត​ដឹក​ទំនិញ​លើស​ទម្ងន់ និង​កាត់ត​ខុស​បច្ចេកទេស​មួយ​ចំនួន បាន​បន្ត​ធ្វើ​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៤ និង​នៅក្នុង​ទី​ប្រជុំជន​ក្រុង​ព្រះសីហនុ ដោយ​រលូន​។​

​កាលពី​ពេល​ថ្មីៗ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច នៅតាម​រាជធានី​-​ខេត្ត​នានា​ទូទាំង​ប្រទេស ឲ្យ​ចាប់​ឃាត់​រថយន្ត​កែច្នៃ និង​ដឹក​លើស​ទម្ងន់ ត្រូវ​ឃាត់ទុក ហើយ​អភិបាលខែត្រ​-​ស្រុក​-​ខណ្ឌ​នីមួយៗ ត្រូវ​ទទួលខុសត្រូវ​ក្នុង​ដែន​សមត្ថកិច្ច​រៀងៗ​ខ្លួន​។​

​យ៉ាងនេះ​ក្តី​បទបញ្ជា​នេះ ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ សង្កេតឃើញថា សមត្ថកិច្ច នៅក្រោម​ឱវាទ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អនុវត្តបាន​តែ​មួយ​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ​។ ប្រការ​នេះ​ប្រជាពលរដ្ឋ​សង្ស័យថា ទំនងជា​អាច​បណ្តាល​មក​ពី​ក្រុមហ៊ុន​វិនិយោគ​មួយ​ចំនួន និង​អ្នកមានអំណាច​មាន​ឥទ្ធិពល​ខ្លះ ជា​មន្ត្រី​ធំៗ​កំពុង​បំរើ​ការងារ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ដែល​ជា​ម្ចាស់​នៃ​អាជីវកម្ម​ដឹកជញ្ជូន​ទាំង​នោះ ទើប​បណ្ដាល​ឲ្យ​សមត្ថកិច្ច​តូ​ច​តាច​ខ្លាច ញញើត​នឹង​រារែក​ក្នុង​ការអនុវត្ត​ច្បាប់​។​

​កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​ចេញ​បទបញ្ជា​អនុវត្ត​ច្បាប់​លើ​រថយន្ត​ដឹក​លើស​ទម្ងន់ រថយន្ត​ត​ទ្រុង និង​កាត់ត​កែច្នៃ​គ្រប់​ប្រភេទ​ទាំង​អស់ ដែល​កំពុង​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​សាធារណៈ នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ​កាលណោះ សម្តេច​តេជោ បាន​ជំរុញ​ឲ្យ​អភិបាលខេត្ត​-​ស្រុក​-​ខណ្ឌ ត្រូវ​ទទួលខុសត្រូវ ក្នុង​ដែន​សមត្ថកិច្ច របស់ខ្លួន បើ​មិន​ចាត់​វិធានការ​ទេ នឹង​ប្រឈម​ដកតំណែង​។

​សម្តេច ហ៊ុន សែន មានប្រសាសន៍​ដូច្នេះ​ថា ៖ «​ចាប់​រថយន្ត​ហើយ យើង​អាច​បិទ​ក្រុមហ៊ុន​ចេញ​។ ព្រោះ​អ្នក​ឯង​សម្លាប់​មនុស្ស​អស់​ប៉ុន្មាន អ្នក​ឯង​បំផ្លាញ​ផ្លូវ​អស់​ប៉ុន្មាន​? រឿង​ឡាន​ត​មិនត្រូវ​មាន​វត្តមាន​លើផ្លូវ បើ​នៅ​ស្រុក​ណា និង​ខេត្ត​ណា ចៅហ្វាយស្រុក និង​ខេត្ត​នោះ​ត្រូវ​ទទួលខុសត្រូវ​»​។​

​ទោះជា​បែប​នេះ​ក្តី គេ​សង្កេតឃើញថា រាល់ថ្ងៃនេះ មាន​រថយន្ត​ដឹកទំនិញ​ធំៗ ទាំង​រថយន្ត​សណ្តោង​កន្ទុយ រថយន្ត​កាត់ត​កន្ទុយ និង​ទ្រុង​ខុស​លក្ខណៈ​ទ្រង់ទ្រាយ​ដើម របស់​រថយន្ត​ដើម បាន​បន្ត​ធ្វើ​សកម្មភាព ឬ​ធ្វើ​ចរាចរណ៍​ជាធម្មតា នៅ​តាម​ផ្លូវជាតិ​លេខ​៤ និង​បើកបរ​ចេញ​ចូល​មក​ទីប្រជុំជន​ក្នុង​ក្រុង​ព្រះសីហនុ​ពេល​ថ្ងៃ​បាន​បន្ត​កើតមាន​ដដែល ហើយ​មិន​ឃើញ​មាន​អាជ្ញាធរ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ផ្នែក​ណាមួយ​ចេញមុខ​ទប់ស្កាត់ ឲ្យមាន​ប្រសិទ្ធភាព​នោះ​ទេ​។

​ទាន់​ទិន​បញ្ហា​នេះ អ្នកយក​ព័ត៌មាន​គេហទំព័រ CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ មិនទាន់​អាច​ទាក់ទង លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុន ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ពិសេស ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដើម្បី​បំភ្លឺ​បន្ថែម​ទៅលើ​ប្រសិទ្ធភាព នៃ​ការចុះអនុវត្ត​បទបញ្ជា របស់​សម្តេច ហ៊ុន សែន ទៅលើ​រថយន្ត​ដឹកទំនិញ​លើ​ទម្ងន់ និង​រថយន្ត​កែច្នៃ​គ្រប់​ប្រភេទ ដែល​កំពុង​មាន​វត្តមាន​នៅតាម​ផ្លូវ​សាធារណៈ នា​ខេត្ត​ព្រះសីហនុ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨៕ ដែន សីមា

 

spot_img
×