Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នរណា​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង នៃ​ការរៀបចំ​សណ្តាប់ធ្នាប់​នៅក្នុង​អាណាចក្រ​ខណ្ឌ​ដូនពេញ ដែល​អ្នកគួ​កជេរ​យក​រថយន្តច​ត​លើផ្លូវ​

spot_img

​ភ្នំពេញ​៖ គេ​មិន​បានដឹងថា នរណា​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការរៀបចំ​សណ្តាប់ធ្នាប់​នៅក្នុង​អាណាចក្រ​ខណ្ឌ​ដូនពេញ​នោះទេ ដោយសារ​តែ​ការចុះ​រៀបចំ​សណ្តាប់ធ្នាប់​ហាក់​ធ្វើឡើង​ចុងដៃ ចុងជើង​មិន​ត្រូវ​ចំ​គោលដៅ​ដែល​ត្រូវធ្វើ​ផង​នោះ ។​

ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​កុម្ភៈ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​អោយ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ខណៈ​ដែល​ក្រុម​អ្នករកស៊ី​គួក​ជេ​រថយន្ត បាន​យក​រថយន្ត​របស់​ខ្លួន​ទៅ​ចត​លើ​ចិញ្ចើម​ផ្លូវ ទ្រូ​វ​ផ្លូវ​យ៉ាង​អាណាធិបតេយ្យ ។ ក្រោយពី​មាន​បទបញ្ជា​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ គេ​ឃើញ​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ​ប្រមាណ​៧​ទៅ​៨​នាក់​និង​រថយន្ត​មួយ​គ្រឿង​បាន​ចុះ​ទៅ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​លើ​ផ្លូវ​លេខ​៤៧ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដោយ​មិន​មាន​អ្នកដឹកនាំ​លើ​ការងារ​នេះ​អោយបាន​ច្បាស់លាស់​ឡើយ ពោល​គឺ​បំពេញ​ការងារ​ដូច​បាយ​ឡុក បាយ​ឡ មិន​មាន​ភាព​ទទួល​ខុស​ត្រូវ​ឡើយ​ដោយ​បំពេញ​លើ​ការងារ​នេះ​មិន​បាន​ប្រមាណ​១៥​នាទី​ផង​ក៏​បាន​នាំគ្នា​ទៅ​វិញ​អស់ ដោយ​មិន​បាន​ចាប់​រថយន្ត​មួយ​គ្រឿង​ណា​ឡើយ ។​

គេ​បាន​មើលឃើញថា នៅក្នុង​ខណ្ឌ​ដូនពេញ​នេះ ពិសេស​នៅ​តំបន់​ជិតៗ​រមណីយដ្ឋាន​វត្ត​ភ្នំពេញ ពិសេស​នៅក្នុង​សង្កាត់​ស្រះ ចក និង​សង្កាត់​វត្តភ្នំ​ពោលគឺ​ក្រោយ​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ បំបាត់​មិន​អោយ​យក​ទីលាន​ប្រជាធិបតេយ្យ​ចាស់​ចត​រថយន្ត​ទៀត​នោះ គេ​ឃើញ ក្រុម​អ្នក​គួរ​ជេ​រថយន្ត​បាន​យក​រថយន្ត​របស់​ខ្លួន​ទៅ​ចត​លើ​ចិញ្ចើម​ផ្លូវ លើ​ទ្រូ​វ​ផ្លូវ​យ៉ាង​អាណាធិបតេយ្យ ហាក់​មិន​ខ្លាច​ការ​មាន​វិធានការ​ពី​អាជ្ញាធរ​ឡើយ​។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​ព័ត៌មាន​បាន​សួរ​នាំ​ទៅ​បងប្អូន​អ្នកគួក​ជេ​រថយន្ត​មួយ​ចំនួន ហើយ​ត្រូវបាន​ពួកគាត់​និយាយថា ការចត​រថយន្ត​លើ​ចិញ្ចើមផ្លូវ លើ​ទ្រូ​វ​ផ្លូវ មិនមែន​ចេះតែ​ចត​បាន​ងាយៗ​នោះទេ បើ​មិន​មាន​ប្រាក់​បង់​អោយ​អាជ្ញាធរ​មូលដ្ឋាន​នោះ ។​

ជុំវិញ​ការចោទប្រកាន់​ពី​បងប្អូន​អ្នកគួក​ជេ​រថយន្តថា​ បាន​បង់លុយ​អោយ​អាជ្ញាធរ​ជា​ថ្នូរ​នៃ​ការចត​រថយន្ត​ដោយ​រលូន​នោះ អ្នកយកព័ត៌មាន​យើង​មិន​អាច​សួរនាំ និង​សុំ​ការពន្យល់​ពី​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​បានឡើយ ដោយ​អ្នក​ដែល​ចុះ​ធ្វើ​ការងារ​នេះ​នៅលើ​កំណាត់​ផ្លូវ​៤៧ កាលពី​ព្រឹក​ថ្ងៃទី​ ២៨​ កុម្ភៈនេះ​ ជា​សន្តិសុខ​តូចតាច​ដែល​មិន​បានដឹង​រឿង ចំណែក​មន្ត្រី អភិបាលរង អភិបាល​ខណ្ឌ​មិន​បាន​ដឹកនាំ​ការងារ​នេះឡើយ ហាក់បីដូច​ជា​បទបញ្ជា​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​សំខាន់ ដែល​មិន​គួរ​យកចិត្តទុកដាក់​៕​ ដោយ​៖​កូឡាប​

spot_img
×