Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីតាំង​សមុទ្រ​ឈើ​ខេត្តមណ្ឌលគិរី បង្ហាញ​សោ​ភណ្ឌ​ភាព​ថ្មី​រង់ចាំ​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​

spot_img

​ខេត្ត​មណ្ឌលគិរី​៖ ប្រតិបត្តិ​ករ​ទេសចរ​អភិវឌ្ឍរ​មណី​យដ្ឋា​ន​សមុទ្រ​ឈើ​ថ្មី នា​ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ទីតាំង​សមុទ្រ​ឈើ​បច្ចុប្បន្ននេះ បានប្រែក្លាយ​មុខមាត់​ថ្មី ព្រោះ​បាន​រៀបចំ​កែលំអរ​ឲ្យមាន​របៀប​រៀបរយ មាន​សោ​ភណ្ឌ​ភាព និង​អនាម័យ​ល្អ ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ដែល​មាន​បំណង​ចូល​មក​ទស្សនា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ​នា​ថ្ងៃ​អនាគត​។

​រមណីយដ្ឋាន​សមុទ្រ​ឈើ មាន​ទីតាំង​នៅ ភូមិ​ឡៅ​កា សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ គឺ​មាន​ចម្ងាយ​ប្រមាណ ៣​គីឡូ​ម៉ែត ពី​ទី​រួម​ខេត្តមណ្ឌលគិរី​។ បច្ចុប្បន្ន​ទីតាំង​នេះ ត្រូវបាន​ម្ចាស់​រមណីដ្ឋាន​អូរ​រមីស សហការ​ជាមួយ​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី​មូលដ្ឋាន​នេះ បានរៀបចំ​ប្រែក្លាយ​ជា​រមណីយដ្ឋាន​មួយ​នេះ ឲ្យមាន​សោភណ្ឌភាព​តាម​បែប​ធម្មជាតិ ដើម្បី​បំរើ​ដល់​វិស័យ​ទេសចរណ៍​។​

​អ្នកគ្រប់គ្រង​រមណីយដ្ឋាន​សមុទ្រ​ឈើ​ថ្មី លោក ហ៊ុយ ហៃ បាន​ផ្តល់​សម្ភាស​ឲ្យ​អ្នកយក​ព័ត៌មាន​គេហទំព័រ CEN.COM.KH ប្រចាំ​ខេត្ត​មណ្ឌលគិរី​ដឹងថា ដោយ​មាន​ការ​ជម្រុញ​លើកទឹកចិត្ត ពី​សំណាក់​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន ថ្នាក់ដឹកនាំ​មន្ទីរ​ទេសចរណ៍ ពិសេស​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​ផង​នោះ ទើប​រូបលោក​បាន​សហការ​គ្នា រៀបចំ អភិវឌ្ឍ​កែលំអ​បរិស្ថាន នៅលើ​ទីតាំង​នេះ ឲ្យមាន​សោភណ្ឌភាព និង​អនាម័យ​ល្អ ដើម្បី​ជា​ការទាក់ទាញ​ដល់​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ឲ្យចូល​មក​ទស្សនា​តំបន់​រម​ណី​ដ្ឋា​ន​សមុទ្រ​ឈើ​នេះ ឲ្យបាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​អនាគត​។ ប្រតិបត្តិ​ករ​រូបនេះ ឲ្យដឹងថា រមណីយដ្ឋាន​សមុទ្រ​ឈើ​នេះ គឺ​បាន​បង្កើតឲ្យមាន​បន្ទាប់ទឹក​សរុប​ចំនួន ១០​បន្ទប់ និង​ដាក់ពង្រាយ​ធុង​ដាក់​សំរាម ២០​ធុង សម្រាប់​ផ្តល់ជូន​ភ្ញៀវទេសចរ​ដែល​ចូល​មក​ទស្សនា​តំបន់​នេះ​។

​លោក ហ៊ុយ ហៃ អ្នកគ្រប់គ្រង​រមណីយដ្ឋាន​សមុទ្រ​ឈើ​ថ្មី បាន​ឲ្យដឹង​បន្ត​ទៀត​ថា ចំពោះ​សេវា​បំរើ នៅ​រមណីដ្ឋាន​សមុទ្រ​ឈើ​នាពេល​បច្ចុប្បន្ន​នេះ គឺ​មាន​អាហា​រដ្ឋា​ន ហាង​ការ​ហ្វេ កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍ និង​ការ​តុ​ប​តែ កន្លែង​ស្ទីឌីយ៉ូ សម្រាប់​ផ្តល់ជូន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​ថតរូប​ទេសភាព​ផ្សេងៗ​។ ក្នុងនោះ​ក៏​មាន​ទីតាំង​ទុក សម្រាប់​ផ្តល់ជូន​ភ្ញៀវទេសចរ​បោះតង់​សម្រាកលំហែ និង​មាន​ជួល​តង់ ក្នុង​តម្លៃ​សមរម្យ ព្រម​ទាំង​ពេល​នេះ ក៏​កំពុង​សាងសង់​ផ្ទះសំណាក់​ជាច្រើន​បន្ទប់​ថែមទៀត ដើម្បី​បំពេញ​តម្រូវការ​ខ្វះខាត​បន្ទប់​ស្នាក់នៅ ជូន​ភ្ញៀវ​ទេសច​រនា​ថ្ងៃ​អនាគត​។ លោក​បន្តថា គម្រោង​រៀបចំ​ស្ថាបនា​ទីតាំង​សមុទ្រ​ឈើ ដើម្បី​ប្រែក្លាយឲ្យ​មាន​សោភណ្ឌភាព​កាន់តែ​ប្រើ​សើរ​នៅពេលនេះ គឺ​សម្រេចបាន​លទ្ធផល​ចំនួន ៨០%​រួចហើយ ដោយ​ចំណាយ​ថវិកា​អស់​ជាង ៥​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។ លោក​ថា ការចំណាយ​នេះ គិត​ទាំង​ថ្លៃ​ធ្វើ​ផ្លូវ​ប្រវែង​ជាង ១​ពាន់​ម៉ែត ក្រាល​គ្រួស់​ក្រហម ចូល​ទៅ​តំបន់​រមណីយដ្ឋាន​នោះ​ឲ្យ​ងាយ​ក្នុង​ការធ្វើដំណើរ របស់​ភ្ញៀវ​ទេសចរ​។​

​ទាក់ទិន​បញ្ហា​នេះ លោក ងិន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី បានឲ្យ​ដឹង​ដែរថា មន្ទីរ​ទេសចរណ៍​ខេត្ត ប្រកាស​ស្វាគមន៍ និង​លើកទឹកចិត្ត​ដល់​ដៃគូ​រ​វិរិយោគ ឬ​វិស័យ​ឯកជន​នានា​មក​ពី​គ្រ់ប​ទិស​ទី ឲ្យចូល​មក វិរិយោគ​វេវា​ទេសចរណ៍ នៅ​ខេត្ត​មណ្ឌលគិរី ឲ្យបាន​ច្រើន​ថែមទៀត ប្រយោជន៍​ជួយ​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ឲ្យ​ងាក​មក​ចាប់​អារម្មណ៍ និង​ចូល​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្ត​មណ្ឌលគិរី ឲ្យបាន​ច្រើន​ថែម​ទៀត​នា​បណ្តា​ឆ្នាំ​ខាង​មុខៗ​ទៀត​។ លោក​បន្តថា សម្រាប់​ទីតាំង​រមណីយដ្ឋាន​សមុទ្រ​ឈើ ស្ថិត​ក្នុង​មូលដ្ឋាន​ភូមិ​ឡៅ​កា សង្កាត់រ​មនា គិត​មកដល់ពេលនេះ ត្រូវបាន​វិស័យ​ឯកជន ឬ​ប្រតិបត្តិ​ករ​ទេសចរ ដែល​ជា​ដៃគូ​រ​វិរិយោគ​លើ​សេវា​ទេសចរណ៍​នៅ​មូលដ្ឋាន​នេះ បាន​ស្ថាបនា​រមណីយដ្ឋាន​នេះ ជិត​រួចរាល់​ហើយ និង​បាន​សហការ​ល្អ​ជាមួយ​អាជ្ញាធរ​ក្រុង​ក៏ដូចជា​មន្ទីរ​ជំនាញ​បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​។​

​អ្នកគ្រប់គ្រង​រមណីយដ្ឋាន​សមុទ្រ​ឈើ បានឲ្យដឹងថា ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ដែល​ចូល​ទៅ​ទស្សនា​កម្សាន្ត នៅ​រមណីដ្ឋាន​នេះ គឺ​សេវា​បំរើ​នៅ​ទីតាំង​នេះ​មាន​តម្លៃ​សមរម្យ ដោយ​ភ្ញៀវ​ទេសចរ​ម្នាក់ៗ ដែល​ប្រើ​ប្រាប់​បន្ទប់ទឹក​ម្តង​ត្រូវ​បង់លុយ ១​ពាន់​រៀល​។ ភ្ញៀវ​ថតរូប​ទេសភាព​មុខ​ស្ទីឌីយ៉ូ​ម្តង ២​ពាន់​រៀល និង​សេវា​ជួល​តង់​សម្រាប់​បោះតង់​ស្នាក់ គឺ តង់ ១ មានតម្លៃ ១២​ដុល្លា​។

​​អ្នកគ្រប់គ្រង​រមណីយដ្ឋាន​សមុទ្រ​ឈើ​ថ្មី លោក ហ៊ុយ ហៃ ប្រកាស​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ មក​ពី​គ្រប់ទិសទី ឲ្យ​ងាក​មក​ចាប់​អារម្មណ៍ និង​ធ្វើ​ដំណើរ​ចូល​មក​ទស្សនា​រមណីយដ្ឋាន​ទេសចរណ៍បែបធម្ម​ជា​តិ នា​ខេត្តមណ្ឌលគិរី ឲ្យបាន​ច្រើន​កុះករ នា​ថ្ងៃ​អនាគត​៕ ដោយ​៖ សមុទ្រ​ឈើ

spot_img
×