Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ឆេះ​មជ្ឈមណ្ឌល​រ៉ុក​ប្រើប្រាស់​ទឹកអស់ ១៥៩​ឡាន​

spot_img

​ភ្នំពេញ ​៖​ ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ដែល​ឆាបឆេះ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុក​កន្លងមក​នេះ​កងកម្លាំ​ង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​និង​ក្រសួង​មហាផ្ទៃ​ប្រើ​រយៈពេល​ប្រមាណ​៧​ម៉ោង​គឺ​ឆេះ​ចាប់តាំងពី​ម៉ោង​ជិត​៥​ល្ងាច រហូតដល់​ម៉ោង​ជិត​១២​យប់ និង​ប្រើប្រាស់​ឡានទឹក​ពន្លត់អគ្គីភ័យ​ចំនួន​៣៤​គ្រឿង​ក្នុងនោះ​ឡាន ក្រសួងមហាផ្ទៃ ៤​គ្រឿង រថយន្ត​ពន្លត់​អគ្គីភ័យ ការិយាល័យ​ពន្លត់អគ្គីភ័យ​នែ​ស្នងការដ្ឋាន​នគរបាល​រាជធានី ២១​គ្រឿង​,​រថយន្ត​ពន្លត់​អគ្គីភ័យ ជ្រោយចង្វា ៥​គ្រឿង​, រថយន្ត​ពន្លត់​អគ្គីភ័យ អាវុធហត្ថ ៣​គ្រឿង​, រថយន្ត​ពន្លត់​អគ្គីភ័យ​ស្រា​បៀ​កម្ពុជា ១​គ្រឿង ប្រើប្រាស់​ទឹក​អស់​១៥៩​ឡាន​។​

ចំពោះ​មូលហេតុ​នាំឱ្យ​ឆេះ​សមត្ថកិច្ច​ឱ្យដឹងថា ​៖ ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​គ្រោះ​អគ្គិភ័យ​ដ៏​សន្ធោសន្ធៅ​នេះ​បាន​កើតឡើង​នោះ​គេ​សង្ស័យ​មកពី​ជាងផ្សារដែក​នៅ​អគារ​នោះ​ធ្លាក់​កម្ទេច​ភ្លើង​បណ្តាលឲ្យ​ឆាបឆេះ​កើតឡើង​តែ​ម្តង​តែ​ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​នៅ​កំពុង​ស្រាវជ្រាវ​នៅ​ឡើយ​មិន​ទាន់​ប្រកាស​ពី​មូលហេតុ​ពិតប្រាកដ​នៅ​ឡើយ​រហូត​ដល់​ថ្ងៃ​ត្រង់​ថ្ងៃទី​២៨​កុម្ភៈ​នេះ​។​

នៅ​យប់​ក្រោយ​កើតហេតុ​គ្រោះ​អគ្គិភ័យ​ខាងលើ​គេ​ឃើញ​វត្តមាន​និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​លោក​មាន​ចាន់​យ៉ាដា អភិបាលរង​រាជធានី នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មាន​ការចូលរួម​ពី និង​លោក​ឧត្តមសេនីយ៍ទោ នេ​ត វន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ និង​ពន្លត់​អគ្គិភ័យ​របស់​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ កម្លាំង​អាវុធហត្ថ និង​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែង​កើតហេតុ​ផងដែរ អមដោយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​ផង​ដែរ​។​
រហូតមកដល់​ម៉ោង​នេះ​ចំពោះ​ទំហំ នៃ​ការខូចខាត​វិញ​នោះ​អគារ​ដែល​រង​ការឆាបឆេះ បាន​ខូចខាត​ស្ទើរតែ​ស្រុង ជាពិសេស​ដំបូល​តែម្តង តែ​ចំពោះ​ទ្រព្យសម្បត្តិ និង​សម្ភារ​នោះ គេ​មិន​ទាន់​ដឹង​មានតម្លៃ​ប៉ុន្មាន​នៅឡើយ​ទេ​។​នៅក្នុង​ហេតុការណ៍​នេះ ក៏​មាន​មន្ត្រី​ពន្លត់​អគ្គិភ័យ​ម្នាក់ បាន​សន្លប់​ផង​ដែរ ក្រោយ​ពេល​ទៅ​ជួយ​អន្តរាគមន៍​៕​ ​ដោយ​៖​ បញ្ញា​ស័ក្តិ​

spot_img
×