Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ ឆ្លៀត​ពេល​ចុះ​ជួប​ពលរដ្ឋ​ក្រីក្រ ចែករំលែក​ការខ្វះខាត​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ ឯកឧត្តម​អភិបាលខេត្ត​ព្រះសីហនុ រួម​ជាមួយ​ក្រុម​ការងា​រ កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ បាន​អញ្ជើញ​ប្រគល់​ផ្ទះ​មួយ​ខ្នង​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ និង​បាន​ប្រគល់​ផ្លូវលំ​មួយ​ខ្សែរ​ប្រវែង​ជាង ៤០០​ម៉ែត្រ ជូន​ដល់​ប្រជាពលរដ្ឋ​ឃុំជើងគោ ស្រុក​ព្រៃនប់ ប្រើប្រាស់​អោយបាន​ប្រសើរឡើង​។

ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាល​​ខេត្ត​ព្រះសីហនុ រួម​ដំណើរ​ជាមួយ​ក្រុមការងារ មាន មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត មន្ទីរ​បរិស្ថាន​ខេត្ត និង​អាជ្ញាធរ ស្រុក​ព្រៃនប់ ឃុំ​ជើង​គោផង​នោះ​។ ឯកឧត្តម បាន​ដឹកនាំ​មន្ត្រី​ក្រុមការងារ​អញ្ជើញ​ចុះ​ប្រកាស​ប្រគល់​ផ្ទះ អណ្ដូងទឹក និង​បង្គន់​អនាម័យ ដែល​ទើប​សាងសង់​រួច ប្រគល់​ជូន​គ្រួសារ​ពិការ​ខ្វិន​ជើងដើ​រពុំ​រួច ឈ្មោះ ង៉ែត ណៃ មាន​ប្រពន្ធ ឈ្មោះ សយ ធឿន មានកូន​ចំនួន ៣​នាក់ រស់​
​នៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើង​គោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។

ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក៏​បាន​ជួប សាកសួរ​សុខទុក្ខ ចំពោះ​គ្រួសារ ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នេះ ក្នុង​ភាព​ស្និទ​ស្នាល និង​បាន​ផ្ដាំផ្ញើ​អោយ​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ព្រៃនប់ ជួយ​ផ្ដល់​ការ​មើលថែទាំ​ចំពោះ​សុខទុក្ខ​ប្រចាំ​ថ្ងៃ​ដល់​គ្រួសារ​ក្រី​ខាងលើ​នេះ​ផង​ដែរ​។

ជាមួយគ្នានេះ ឯកឧត្តម​អភិបាលខេត្ត​ព្រះសីហនុ ក៏​បាន​ជំរុញ​ឲ្យ​មន្ត្រី​គ្រប់ផ្នែក និង​គ្រប់​មូលដ្ឋាន ត្រូវ​ចុះ​ត្រួតពិនិត្យ តាមដាន​ជា​ប្រចាំ ដើម្បី​ត្រៀម​លក្ខណៈ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ទាំង​អ្នក​រងគ្រោះ​ដោយ​ធម្មជាតិ ក៏​ដូចជា​អ្នក​ខ្វះខាត​ខាង​ផ្នែក​ជីវភាព​ប្រចាំថ្ងៃ អោយបាន​ជា​ប្រចាំ​។

ក្នុងនោះ លោក​ថា បើ​រកឃើញ​មាន​ពលរដ្ឋ​ក្រីក្រ​ខ្វះ​ទីពឹង ខ្វះខាត​ស្បៀង ត្រូវ​ផ្តល់​ព័ត៌មាន​ជូន សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ​ក៏ដូចជា​អាជ្ញាធរ​ខេត្ត​អោយបាន​ទាន់​ពេល ដើម្បី​បញ្ជូន​មន្ត្រី​ចុះ​ជួយ​សង្គ្រោះ អោយបាន​ទាន់​​ពេលវេលា​។

ស្បៀង និង​សម្ភារៈ​មួយចំនួន ដែល​ឯកឧត្តម យន្ត មីន អភិបាលខេត្ត ព្រះសីហនុ បាន​ប្រគល់​ជូន​គ្រួសារ​ក្រីក្រ ក្នុង​ពេល​នេះ​រួមមាន​៖ ផ្ទះ​មួយ​ខ្នង មាន​បណ្ដោយ ៨​ម៉ែត្រ ទទឹង ៤​ម៉ែត្រ​កន្លះ ក្រាល​ការ៉ូ ប្រក​ស័ង្កសី អណ្ដូងទឹក​១ បង្គន់​អនាម័យ​១ ដោយ​ចំណាយ​ថវិកា​សរុប​ជាង ៣០០០​ដុល្លារ​សហរដ្ខអាមេរិក រួម​ជាមួយ​សម្ភារ​ប្រើប្រាស់​ផ្សេងទៀត រួមមាន​៖ គ្រែ ១ រទេះរុញ​១ នុង​សម្ភារៈប្រើប្រាស់​ក្នុង​ផ្ទះ​ជា​ច្រើន​ទៀត​។

មន្ត្រី​សាលាខេត្ត​ព្រះសីហនុ បានអោយដឹងថា នា​ឱកាស​ចុះ​សួរសុខទុក្ខ​ពលរដ្ឋ​ក្រីក្រ​នេះដែរ ឯកឧត្តម យន្ត មីន ក៏បាន​ផ្ដល់​ជូន​ថវិកា របស់​ឯកឧត្តម​ផ្ទាល់ ឧបត្ថម្ភ ដល់​ស្ត្រី មាន​ផ្ទៃពោះ និង​ជន​ចាស់ជរា​មួយចំនួន​ផង​។ មន្ត្រី​សាលាខេត្ត​ព្រះសីហនុ បាន​បន្តថា នៅ​ថ្ងៃ​ដដែល​នោះ ឯកឧត្តម យន្ត​មីន និង​ក្រុមការងារ​ខេត្ត ក៏​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ផ្លូវលំ​មួយ​ខ្សែរ ដែល​ទើប​ស្ថាបនា​រួច មាន​ប្រវែង​ជាង ៤០០​ម៉ែត្រ ដើម្បី​ប្រគល់​ជូន​បងប្អូន ប្រជាពលរដ្ឋ​ក្នុង​ឃំ​ុ​ជើងគោ​ប្រើប្រាស់​ជា​ផ្លូវការ ហើយ បាន​សន្យាថា ផ្ដល់ជូន​ផ្លូវ​មួយ​ខ្សែរ​ទៀត​ជូន​ប្រជាពលរដ្ឋ នៅក្នុង​ឃំ​ុ​ជើងគោនេះ​មាន​ប្រវែង ៩០០​ម៉ែត្រ​។

មន្ត្រី​រដ្ឋបាល​ខេត្ត បានអោយដឹងថា ក្នុង​ឃុំជើង​គោដ​ដែល​នេះ ឯកឧត្តម​​យន្ត មីន ក៏​បាន​សាងសង់​​ផ្ទះ​ថ្មី​ចំនួន ៣​ខ្នង​បន្ថែមទៀត ទុក​សម្រាប់​ផ្តល់ជូន ប្រជា​ពលរដ្ឋ​ក្រីក្រ ក្នុង​ឃុំជើងគោនា​ថ្ងៃ​ខាង​មុខ​។ នា​ឱកាស​នោះ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ណែនាំ​អោយ​មន្ត្រី​ទទួលខុសត្រូវ​តាម​ស្ថាប័ន​នីមួយៗ ត្រូវ​យកចិត្តទុកដាក់​ជំរុញ​ដំ​អោ​យណើរ​ការសាងសង់ និង​ស្ថាបនា​ផ្លូវលំ​ថ្មី​ដែល​ត្រូវ​អភិវឌ្ឍ​ថ្មី​នា​ថ្ងៃ​ខាងមុខ ឲ្យបាន​ឆាប់ ប្រកបដោយ​គុណភាព​តាម​គោលការណ៍​កំណត់​។ ចំណែក​គ្រួសារ ដែល​បាន​ទទួល​ផ្ទះ​និង​ផ្លូវលំ​មួយ​ខ្សែ បានបង្ហាញ​ភាពសប្បាយ​រីករាយ និង​បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម​យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​ក្រុមការងារ ដែល​បាន​ផ្ដល់​អំណោយ​មនុស្សធ៌ម ជូន​ដល់​ប្រជាពលរដ្ឋ​កំពុង​ជួប​ការខ្វះខាត​ទីជម្រក និង​ផ្តល់​ផ្លូវលំ សម្រាប់​ធ្វើដំណើរ​អោយ​មាន​ភាពងាយស្រួល​នា​ឱកាស​នេះ​៕ ដែន សីមា​

spot_img
×