Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដួល​ម៉ូតូ រួច​ម៉ូតូ​និង​ម៉ូតូ ថែម​ទាំង​គោយន្ត​បុក​ត​គ្នា​នៅ​ថ្មពួក​បង្ក​ស្លាប់​ម្នាក់​, របួស​២​នាក់​

spot_img

បន្ទាយមានជ័យ ៖ ដួល​ម៉ូតូ រួច​ម៉ូតូ​និង​ម៉ូតូ ថែម​ទាំង​គោយន្ត​បុក​ត​គ្នា​នៅ​ថ្មពួក​បង្ក​ស្លាប់​ម្នាក់​, របួស​២​នាក់ ។​
ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង ៧​និង​៣០​នាទី យប់​នៅ​ចំណុច​លើ​ដង​ផ្លូវជាតិ​លេខ 56A ក្នុង​ភូមិសាស្ត្រ​ភូមិ​ថ្ម​ដែកកេះ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមានជ័យ ខាង​ត្បួងផ្លូវ​ចូល​បន្ទាយវ​រ​សេនា​តូច​៥១៤ រវាង​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​ចំ​ពីមុខ​។​

​លោក​វរសេនីយ៍ត្រី អ៊ុយ ផល្លី អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក​បានឲ្យដឹងថា​៖ ដំបូង​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ទ្រី​ម​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ប​ជ​1D.0301​បើកបរ​មាន​គ្នា​ពីរ​នាក់​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បួង​បើកបរ​ដោយ​ឈ្មោះ​ឈួន ឈិន​ឡុង ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​កសិណ​ឃុំ​ថ្មពួក ស្រុក​ថ្មពួក​និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ វង្ស ឆៃ​ទ្រី ភេទ​ប្រុស​អាយុ​២៧ ឆ្នាំ​រស់នៅ​ភូមិ​កសិណ ឃុំ​ថ្មពួក ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមានជ័យ ។​

មកដល់​កន្លែងកើតហេតុ​បាន​ដួល​ម៉ូតូ​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​បណ្តាល​រង​បួស​បាក់​ម្រាមដៃ​កណ្តាល​ខាងស្តាំ​និង​អ្នករួមដំណើរ បែក​មុខ​ផ្នែក​ខាងស្តាំ​។​មួយសន្ទុះ​ក្រោយមក​ក៏​មាន​ម៉ូ​មួយគ្រឿង​ទៀត​បើកបរ​មកពី​ទិស​ខាងជើង​ឆ្ពោះទៅ​ទិស​ខាងត្បួង​នោះ​ដែរ ក៏​បុក​ម៉ូតូ​ដែល​ដួល​ស្រាប់​ដួល​នោះ តែ​បាន​លើក​ម៉ូតូ​បើក​គេច​បាត់​។​

​បន្ទាប់មក​ទៀត​មាន​គោយន្ត​កន្ត្រៃ​មួយគ្រឿង​ទៀត​ម៉ាក​គូ​បូ​តា​ពណ៍​ក្រហម​បើក​មកពី​ទិស​ខាងជើង​ឆ្ពោះទៅ​ទិស​ខាងត្បួងដ​ដែល លុះ​មកដល​កន្លែងកើតហេតុ​បាន​ឃើញ​ម៉តូ​ដូ​ល​នៅ​កណ្តាល​ផ្លូវ​ក៏​គេច​ក្បាល​គោយន្ត​បន្តិច​ដើម្បី​កុំអោយ​កិន​លើ​ម៉ូតូ ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង ទៀត​ម៉ាក MSX ព​ណ៍ស ជិៈគ្នា​ពីរ​នាក់ បើកបរ​ដោយ​ឈ្មោះ ម៉ុយ ម៉ក់ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ និង អ្នករួមដំណើរ​ឈ្មោះ ដាំ វី​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទាំង​២​នាក់ រស់នៅ​ភូមិ​កាប់​ចោរ ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បើកបរ​មាន​ល្បឿន​លឿន​វ៉ា​គោយន្ត​កន្ត្រៃ​មួយគ្រឿង ដែល​បើក​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ស្រប​ទិស​គ្នា​ក៏​បាន​ជ្រុល​ទៅ​បុក​គោយន្ត​កន្ត្រៃ​ដែល​បើក​គេច​មិន​ឲ្យ​ក្បាល​គោយន្ត​ជាន់​ម៉ូតូ​ដែល​ដួល ចំ​ពីមុខ​តែម្តង​បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ម៉ុយ ម៉ក់ ស្លាប់​នៅ​និង​កន្លែងកើតហេតុ​តែ​ម្តង​ចំណែក​អ្នករួមដំណើរ​រងរបួស​ក្បាលជង្គង់ ស្រាល​។​

​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក​។ ចំណែក​សម្ភារៈ​ត្រូវបាន​កំលាំង​ជំនាញ​ចរាចរណ៍​យក​មក​រក្សាទុក​នៅ​អធិការដ្ធាន​នគរបា​ល​ស្រុក​។ មូលហេតុ​គ្រោះថ្នាក់​គឺ​អ្នក​បើក​ម៉ូតូ MSX បើកបរ​មាន​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​និង​មិន​ពាក់មួក​សុ​វត្តិភាព​៕ ដោយ ៖ បន្ទាយ​

spot_img
×