Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិនិត្យ​ដំណើរការ​ជួសជុល​ផ្លូវលំ​ភ្ជាប់​ទៅ​ផ្លូវ​ព្រំដែន​, ផ្លូវជាតិ និង​ក៏​ជា​ផ្លូវ​ទៅ​ចម្ការ​នៅ​ភូមិ​បឹង​ស្នោរ ស្រុក​ស្វាយចេក​

spot_img

បន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោអា​ត់ ខែម ស្នងការ​នគរបាល​បាល​ខេត្ត​បន្ទាយមានជ័យ រួម​ដំណើរ​ដោយ​លោក​ស្នងការរង​ទទួល​ផែន​ភស្តុភារ​-​ហិរញ្ញវត្ថុ​កាលពី​រសៀល​ថ្ងៃទី​២៧​ខែ​កុម្ភៈ ឆ្នាំ​២០១៨ បាន​ចុះ​ពិនិត្យ វាយតម្លៃ​ដំណើរការ​ជួសជុល​ផ្លូវលំ​ភ្ជាប់​ទៅ​ផ្លូប​ព្រំដែន​, ផ្លូវជាតិ​និង​ក៏​ជា​ផ្លូវ​ទៅ​ចម្ការ​នៅ​ភូមិ​បឹង​ស្នោរ​ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក​។​

លោក យី ភារម្យ មេ​ភូមិ​បឹង​ស្នោ​ត​អោយដឹងថា ៖ ផ្លូវលំ​១​ខ្សែ​នេះ​មាន​ប្រវែង​៨​គ​.​ម ស្ថិតនៅ​ភូមិ​បឹង​ស្នោរ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ដោយ​បាន​ភ្ជាប់​ផ្លូវ​ខេត្ត​(​តា​បែន​-​តំបន់​១​ឬ​ហៅ​ផ្លូវ​តែ ហាំង​) ,​ភ្ជាប់​ទៅ​ផ្លូវ​ព្រំដែន​កម្ពុជា ថៃ​ត្រង់​គម្រោង​ច្រក​តំបន់​៤៣-​ណូន​ម៉ាក់​មុន​) ,​ភ្ជាប់​ទៅ​ផ្លូវជាតិ​៥៨ និង​ជា​ពិសេស​ជា​ផ្លូវ​ភ្ជាប់​ទៅ​សាលារៀន ភូមិឋាន​និង​ចម្ការ​របស់​ពលរដ្ឋ ។​

ផ្លូវ​នេះ​បាន​រង​ការខូចខាត​យ៉ាងដំណំ​ដោយ​សារ​ទឹកភ្លៀង ការប្រើប្រាស់​និង​កង្វះខាត គ្មាន​លទ្ធភាព​ក្នុង​ការថែទាំ​អស់​ជាច្រើន​ឆ្នាំ​មកហើយ តែ​ចាំបាច់​ក្នុង​ការប្រើប្រាស​បម្រើអោយ​ជីវភាព​និង​ការដឹកជញ្ជូន​។​

ឆ្លើយតប​សំណូមពរ​ដ៏​ទទូច​នេះ លោក​ឧត្តមសេនីយ៏ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​និង​ក៏​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ស្វាយចេក​និង​មន្ត្រី​ក្រុម​ការងារ​បាន​ដាក់​គ្រឿងចក្រ​និង​កម្លាំង​ចុះ​ជួសជុល​សម្រួល​ផ្លូវ​នេះ និង​ក៏​បាន​នាំនូវ​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ រួម​ទាំង​ថវិកា របស់លោក​ឧបនាយក​រដ្ឋមន្ត្រី​កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​បន្ទាយមានជ័យ​ទៅ​ប្រគល់​ឲ្យ​ក្រុមការងារ​នៃ​គ្រឿងចក្រ​ជួសជុល​ផ្លូវ​នេះ​ផងដែរ​។​

សូម​បញ្ជាក់​ដែរ​ថា​ការជួសជុល កែសម្រួល​ចរាចរណ៍​ផ្លូវ​នេះ ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​កែ គឹមយ៉ាន តាមរយៈ​លោក​ឧត្តមសេនីយ៍ សេង ស៊ី​ណារិន សមាជិ​ក្រុមការងា​រថ្នា​ក់​កណ្តាល ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ​បាន​ជួយ​ជា​គ្រឿងចក្រ​និង​រថយន្ត​ដឹក​ដី និង​រូប​លោក​ស្នងការ​បាន​ជួយ​ជា​ប្រេងម៉ាស៊ូត​ចំនួន​៥​ពាន់​លីត្រ​ផងដែរ​។​

រីឯ អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ​មាន​អង្ករ​១០០​គ​.​ក្រ​, ត្រីខ ចំនួន​១​កេស​, ទឹកត្រី​៥​យួរ​, ទឹកស៊ីអ៊ីវ​៥​យួរ​, ប៊ីចេង​៥​កញ្ចប់​, អំបិល​អ៊ីយ៉ូត​៥​កញ្ចប់​, ខ្ទឹម​១​គ​.​ក្រ​និង​ថវិកា​មួយចំនួន​មក​ប្រគល់ជូន​ជូន​ប្អូនៗ​អ្នក​បើក​គ្រឿងចក្រ​សម្រាប់​ការហូបចុក​ប្រចាំថ្ងៃ​៕ ដោយ ៖ បន្ទាយ​

spot_img
×