Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យ​ឯកជន ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​

spot_img

ភ្នំពេញ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ និង​វិស័យ​ឯកជន​បាន​បន្ត​ប្តេជ្ញា​ចូលរួម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដោយ​នៅ​រសៀល​ថ្ងៃ​ទី​២៨ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៨ មាន​ក្រុមហ៊ុន​ចំនួន​៣ រួមមាន សាខា​ក្រុមហ៊ុន​អូ​បា​យ៉ា​ស៊ីខ​ប​ភើ​រេ​សិន ក្រុមហ៊ុន​អេស​អិម​ស៊ីអេ​សឬីស​អិល​ធី​ឌី និង​ក្រុមហ៊ុនចូ​តាន់ ខេ​ម​បូឌា​លី​មីធី​ត បាន​បង្ហាញ​ឆន្ទៈ​ផ្តល់​ការសហការ ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​តាមរយៈ​ការចុះ​អនុស្សរណ នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ជា​ស្ថាប័ន​ឯករាជ្យ​បង្គោល​ទទួល​អាណត្តិ​លើ​ការងារ​នេះ។​

​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក​ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជាមួយនឹង​តំណាង​ក្រុមហ៊ុន​ទាំង​បី កាលពី​រសៀល​ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨ នៅ​ទីស្តីការ​អង្ក​ភាព​។​

​លោក​ឃាង សេង បាន​ថ្លែងថា គិត​មកដល់ពេលនេះ​មាន​ក្រុមហ៊ុន​ជាតិ អន្តរជាតិ សភាពាណិជ្ជកម្ម សមាគម គ្រឹះស្ថាន​សាធារណៈ ចំនួន​៩០ ដេល​បាន​ចុះ​អនុស្សរណ​ជាមួយ​អង្គភា​ព​ប្រឆាំង​អំពើពុករលួយ​។ ខ្លឹមសារ​សំខាន់​”​អនុស្សរណៈ​នេះ​មាន​ចំនួន​បី​ចំណុច​គឺ​ក្រុមហ៊ុន​ប្តេជ្ញា​ធ្វើ​ជា​ស្ថាប័ន​ស្អាតស្អំ កសាង​នូវ​វប្បធម៌​តម្លាភាព គោរព​ច្បាប់​កម្ពុជា បដិសេធ​រាល់​អំពើពុករលួយ អប់រំ​មិនឲ្យ​មាន​ការ​សូកប៉ាន់​នៅពេល​ទំនាក់ទំនង​ជាមួយ​នឹង​មន្ត្រីរាជការ អ្នកផ្គត់ផ្គង់ អតិថិជន អង្គភាព ឬ​បុគ្គល​ដទៃ ចាត់​វិធានការ​ប្រុងប្រយ័ត្ន​ជាមុន​នានា ផ្តល់​ព័ត៌មាន​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ អំពី​បញ្ហា​ប្រឈម​ដែល​ខ្លួន​មាន​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​សន្យា​ការពារ​សុចរិត​ភាព និង​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ការប្តេជ្ញា​របស់​ភាគី​នៃ​អនុស្សរណៈ ដោយ​រក្សា​ឲ្យបាន​ដាច់ខាត​នុវ​ការសម្ងា​ត់​ពី​ប្រភព​ព័ត៌មាន និង​ភស្តុតាង​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ដែល​ផ្តល់ជូន​ហើយ​និង​បើ​ការស៊ើបអង្កេត​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រុមហ៊ុន​នឹង​បង្កើត​ច្រក​ទំនាក់ទំនង​គ្នា​មួយ ដែល​លឿន និង​សម្ងាត់ សម្រាប់​ការប្រាស្រ័យ​ទាក់ទង​គ្នា គ្រប់ពេលវេលា និង​គ្រប់​កាលទេសៈ​ចាំបាច់​។​

​ក្នុងឱកាស​នោះ​ដែរ​លោក ឃាង សេង បាន​បញ្ជាក់បន្ថែម​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ បន្ត​ស្វាគមន៍ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ដទៃ​ទៀត​ឲ្យ​បន្ត​ចូលរួម​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដើម្បី​ពូនផ្តុំ​កម្លាំង​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ទាំង​ក្នុង​វិស័យ​ឯកជន និង​សាធារណៈ សំដៅ​ធានា​នូវ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ក្នុង​ការប្រកប​ធុរកិច្ច និង​ផ្តល់​សេវាសាធារណៈ ក្នុង​គោលដៅ​លើកស្ទួយ​បរិយាកាស​វិនិយោគ​អំណោយផល​ដល់​ការប្រកួតប្រជែង​ដោយ​ស្មើភាព និង​ការរីកចម្រើន​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​៕​ ដោយ​៖​កូឡាប​

spot_img
×