Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​ប្រដាប់អាវុធ​បាញ់​ជនរងគ្រោះ​២​នាក់ នៅ​ខណ្ឌ​សែន​សុខ ជា​មន្ដ្រី​យោធា​,​កម្លាំង​នគរបាល​ចុះ​ទៅ​ឆែក​ផ្ទះ​នៅ​ខណ្ឌ​ជ្រោយចង្វារ ដកហូត​រថយន្ដ Range Rover មួយគ្រឿង តែ​ជន​ប្រដាប់អាវុធ​រត់គេច​ខ្លួន​

spot_img

ភ្នំពេញ​ ៖ ជនប្រដាប់អាវុធ​ដែល​បើក​ការបាញ់ប្រហារ​ជនរងគ្រោះ​ស្រី​ប្រុស​២​នាក់ ដល់​មុខផ្ទះ​ក្នុង​ខណ្ឌ​សែន​សុខ ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ហើយ គឺជា​មន្ដ្រី​យោធា ឈ្មោះ ប៊ុន តេង ហៅ​ហ្គោ ដែល​ព្រឹក​ថ្ងៃទី​២៨​ ខែ​កុម្ភៈ​នេះ កម្លាំង​នគរបាល​ជាច្រើន​នាក់ បាន​ចុះ​ទៅ​ឆែកឆេរ​ផ្ទះ​របស់​ខ្មាន់កាំភ្លើង​នៅ​ខណ្ឌ​ជ្រោយចង្វា ដកហូត​បាន​រថយន្ដ​ទំនើប​មួយ​គ្រឿង ខណៈ​ដែល​ជន​បង្ក​បាន​រត់គេចខ្លួន​បាត់​។​

​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បាន​ប្រាប់ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ដែល​ផ្ទះ​ជនសង្ស័យ​ស្ថិតក្នុង​បុរី​សុភមង្គល ផ្ទះ​លេខ ​T53A ក្រុម​១៣ ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា​។​

​បើ​តាម​លោក​អធិការ​៖ ប្រតិបត្តិការ​នោះ ស្ថិតក្រោម​ការបញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ក្រោម​ការសម្របសម្រួល​ពី​លោក ឡុង ជៀ​ប ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ កម្លាំង​នគរបាល​ដកហូត​បាន​រថយន្ត​មួយ​គ្រឿង ម៉ាក Range Rover ពាក់​ស្លាក​លេខ 2R-6967 ដែល​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស និង​សម្ភារៈ​មួយចំនួនទៀត​។​

​ជនរងគ្រោះ​ឈ្មោះ គង់ រ៉ាវិន អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូ​រ​ស្នាក់​នៅផ្ទះ​លេខ​៣៣K ផ្លូវលំ ភូមិ​ទួល​ថ្លា​ន់ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ និង​ស្ត្រី​រងគ្រោះ​ឈ្មោះ សឺ​ង វិន អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​បន្ទប់​ជួល​ផ្លូវលំ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​មន្ត្រីនគរបាល​ជាន់ខ្ពស់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ពី​មូលហេតុ​តាម​ការសួរនាំ​ជា​ជំ​ហ៊ាន​ដំបូង​នោះ សង្ស័យ​ផ្តើមចេញពី​រឿង​ស្នេហា​ត្រីកោណ​។​

​គួតបញ្ជាក់ថា នៅ​ពាក់កណ្តាល​យប់​ឆ្លង​ចូល​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ស្ត្រី និង​បុរស​ចំនួន​២​នាក់ បាន​រងរបួស​ធ្ងន់ បន្ទាប់ពី​ត្រូវ​ខ្មាន់កាំភ្លើង បើក​រថយន្ត​មិន​ស្គាល់​ម៉ាក​តាម​បាញ់ប្រហារ ប៉ង​ផ្តាច់ជីវិត នៅតាម​ផ្លូវ​១៩៧៤ ស្ថិតក្នុង ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​ធ្ងន់ ហើយ​ធ្លុះធ្លាយ​រថយន្ត​ជា​ច្រើន​គ្រាប់​។​

​តាម​សម្តី​សាក្សី មុន​កើតហេតុ​ជនរងគ្រោះ មាន​គ្នា​២​នាក់​ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក Toyota Tacoma ស្លាក​លេខ​ភ្នំពេញ 2Q-5081 តាមផ្លូវ​១៩៧៤ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច លុះ​បើក​មកដល់ មុខ​ផ្ទះ​រងគ្រោះ​រូប​នោះ បម្រុង​ឈប់​រថយន្ត​ចុះ ស្រាប់តែ​មាន​រថយន្ត​មួយគ្រឿង​ទៀត មិន​ស្គាល់​ម៉ាក បាន​បើក​មក​ឈប់​ក្បែរ ហើយ​ធ្វើការ​បាញ់ប្រហារ ទៅលើ​រថយន្ត​ជនរងគ្រោះ ចំនួន​៥​គ្រាប់ ពី​ខាងស្តាំ​នៃ​រថយន្ត បណ្តាល​ឲ្យ​ត្រូវ​ជនរងគ្រោះ​ទាំង​ពីរ​នាក់ ដែល​​នៅ​ក្នុង​រថយន្ត Tacoma នោះ​តែម្តង ដោយ​នារី​ដែល​គេ​ប៉ង​បាញ់​ផ្តាច់​ជីវិត​ត្រូវ​៣​គ្រាប់ គឺ​ស្មា​ស្តាំ​២​គ្រាប់ កំភួនដៃ​ខាងឆ្វេង​១​គ្រាប់ ចំណែក​បុរស​ដែល​បើក​រថយន្ត ត្រូវ​១​គ្រាប់ ចំ​កំភួនដៃ​ខាងស្តាំ​។​

​ក្រោយ​កើតហេតុ​ជនសង្ស័យ បន្ទាប់ពី​បាញ់​ហើយ បាន​បើករថយន្ត គេចចេញ​ពី​កន្លែងកើតហេតុ​បាត់ស្រមោល ដោយ​បាន​បន្សល់ទុក​នៅ​តែ ក្បាល​គ្រាប់កាំភ្លើង ដែល​បាញ់​ហើយ​ប៉ុណ្ណោះ​។ អ្នក​រងរបួស​ទាំង​២​នាក់ ត្រូវបាន​សាច់ញាតិ ដឹកយក​ទៅ​សង្គ្រោះ បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×