Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១​នាក់​ក្នុងចំណោម​៣​នាក់ បាន​ស្លាប់​ដោយសារ​លង់ទឹក​ពេល​គេច​ពី​ការ​តាម​កាប់​

spot_img

​កំ​ពតៈ យុវជន​ម្នា​ក់បាន​ស្លាប់ ក្នុងចំណោម​មិត្តភក្តិ​បីនាក់​ដែល​ព្យាយាម​លោតទឹក​គេច​ពី​ការដេញ​កាប់​របស់​ក្មេង​ទំនើង​មួយក្រុម​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧​។ នេះ​បើតាម​ការអះអាង​របស់​មិត្តភក្តិ​ជនរងគ្រោះ​។ សព​ត្រូវបាន​រកឃើញ​នា​រសៀល​ថ្ងៃ​ដដែល​នៅ​ចំណុច​ក្រោម​ស្ពាន​កំពង់បាយ ក្រុង​កំពត ខេ​យ្ត​កំពត​។​

​តាម​ការ​ប្រាប់​ឱ្យដឹងពី​មន្ត្រីនគរបាល​ក្រុង​កំពត​ថា ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត​ឈ្មោះ សេង អ៊ាង អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត​។

យុវជនប្រាំនាក់មកប្តឹងនៅអធិការដ្ឋានក្រុងកំពតករណីបាត់មិត្តភក្តិ

​ដោយ​ស្រង់​សម្តី​របស់​មិត្តភក្តិ​ជនរងគ្រោះ មន្ត្រី​សមត្ថកិច្ច​ដដែល​បាន​រៀបរាប់ថា កាលពី​វេលា​ម៉ោង​ប្រហែល​២​និង​៣០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២២ ខែតុលា ក្រុម​ជនរងគ្រោះ​មាន​គ្នា ៦​នាក់ បាន​ជិះ​ម៉ូតូ​ពីរ​គ្រឿង​មកដល់​ចំណុច​ស្ពាន​កំពង់បាយ​ក្រោយ​ចេញពី​បុណ្យកឋិន​នៅ​វត្ត​អង្គ​គ្រឹ​ស្នា ក្នុង​ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ និង​ដើរលេង​តាម​សួនច្បារ​ក្រុង​កំពត​។ ព្រោះតែ​ម៉ូតូ​អស់​សាំង មិត្តភក្តិ​បីនាក់​បាន​ចុះ​ឈរ​លេង​នៅលើ​ស្ពាន ដោយ​បីនាក់​នាំគ្នា​យក​ម៉ូតូ​ទៅ​ចាក់​សាំង​។ មិត្តភក្តិ​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ទៀតថា គ្រានោះ​ស្រាប់តែ​ជន​ទំនើង​មួយក្រុម​មាន​គ្នា​ពី​ប្រាំពីរ​ទៅ​ប្រាំ​បីនាក់​បាន​ដេញ​កាប់​ធ្វើឱ្យ​ពួកគេ​ភ័យ រួច​នាំគ្នា​លោតទឹក​ព្រែក​ដើម្បី​គេច​យករួចខ្លួន​។ ប៉ុន្តែ​រហូតដល់​ភ្លឺ ក្រោយពី​មិត្តភក្តិ​ពីរ​នាក់​ដែល​ឡើងដល់​គោក និង​ជួបគ្នា​ស្រាប់តែ​បាត់​ម្នា​ក់រក​មិនឃើញ​ទើប​សន្និដ្ឋានថា អាច​លង់ទឹក​ស្លាប់​ក៏​មកប្តឹង​សមត្ថកិច្ច​នៅ​អធិការ​ក្រុង​កំពត​។

​នៅនឹងកន្លែង​ពិនិត្យ​សាកសព​ក្រោយ​រកឃើញ និង​ស្រង់​ពី​ទឹក​នា​រសៀល​ថ្ងៃ​ដដែល លោក តូ​ម៉ា​ណារិន អធិការរង​ក្រុង​កំពត​បាន​ប្រាប់​ឱ្យដឹងថា នៅ​នឹង​ខ្លួនប្រាណ​សាកសព​មិនមាន​ស្នាម​បញ្ជាក់ថា បានទទួល​រង​នូវ​ការ​វាយ ឬ​កាប់​ណាមួយ​ឡើយ​។ ការងារ​នេះ សមត្ថកិច្ច​នឹង​បន្ត​តាមដាន​ស្រាវជ្រាវ ខណៈដែល​មិត្តភក្តិ​ជនរងគ្រោះ​អះអាងថា​ចំណាំ​មុខ​ក្រុម​បង្ក​មិនបាន​ព្រោះតែ​ភ័យខ្លាច និង​លោតទឹក​ភ្លាមៗ​ពេល​ក្រឡេកឃើញ​គេ​ស្ទុះ​ដេញ​កាប់​នោះ​៕​ ដោយ និរតី​

 

spot_img
×