Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​ស្លូ​វ៉ាគី ផ្តល់​ប្រាក់រង្វាន់ ១,២​លាន​ដុល្លា ដល់​អ្នក​ណា​ដែល​ផ្តល់ព៌តមាន​ពី​ការធ្វើ​ឃាត​អ្នក​ ​កាសែត​ម្នាក់​

spot_img

នាយករដ្ឋមន្ត្រី​ប្រទេ​សស្លូ​វ៉ាគី លោក Robert Fico នឹង​ធ្វើ​ការផ្តល់ប្រាក់រ​ង្វាន់​ចំនួន ១,២​លាន​ដុល្លា​រ​អា​មេ​រិច ទៅ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ផ្តល់ព៌តមាន​ពី​ការធ្វើ​ឃាតលើ​អ្នកកាសែត​ស៊ើបអង្កេត​ម្នាក់​ ឈ្មោះ Jan Kuciak​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន​អាមេរិច CNN នៅថ្ងៃនេះ​។​

​អ្នកកាសែត​ខាងលើ វ័យ ២៧ ដែល​ធ្វើការ​ឲ្យ​សារព៌តមាន (Aktuality.sk) និង​គូ​ដណ្តឹង​របស់លោក​ ឈ្មោះ Martina Kušnírová ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់ កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៏​នេះ ដោយមាន​ស្នាម​របួស​ដោយ​គ្រាប់កាំភ្លើង​នៅលើ​ទ្រូង និង​ក្បាល​។​

​ពួកគេ​ទាំង​ពីរ​នាក់ ត្រូវ​បាន​បាញ់​ស្លាប់​នៅ​ផ្ទះ ស្ថិតនៅ​តំបន់ Velka Maca ភាគ​ខាងលិច​ប្រទេស​​ស្លូ​វ៉ាគី​។ ប៉ូលីស​បញ្ជាក់ថា អ្នក​ទាំង​ពីរ​ប្រហែល​ស្លាប់​នៅ​ចន្លោះ ថ្ងៃ​ព្រហស្បតិ៍ និង​អាទិត្យ​។​

​រដ្ឋាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៏​ថា ប្រាក់រង្វាន់​ទាំងនោះ​នឹង​ផ្តល់​ឲ្យ​អ្នកណា ដែល​ផ្តល់​ព័ត៌មាន​ឈាន​ដល់​ការ​ចាប់ខ្លួន​ឧក្រិដ្ឋជន ដើម្បី​កាត់ទោស​ពី​បទ​មនុស្សឃាត​៕

spot_img
×