រូបភាពគំរូ២សន្លឹក ដែលត្រូវបានបង្ហោះឡើងបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ បានធ្វើឲ្យប្រជាជនម៉ាឡេស៊ីមានការខ្មាស់អៀនជាខ្លាំង ខណៈបានឃើញជនបរទេសប្រុសស្រី២នាក់ បានដើររើសសំរាមនៅជុំវិញទីក្រុង Sandakan ហើយបែរជាប្រជាជនខ្លួនឯងបានត្រឹមឈរមើល ។
ពួកគេបានឃើញយូរថង់ធំមួយ ដើម្បីច្រកសំរាមដូចជាដបប្លាស្ទីក ដែលពួកគេប្រទះឃើញស្ថិតនៅតាមដងផ្លូវ រួចយកទៅដាក់ក្នុងធុងសំរាម ។ ថង់ធំគឺជាតម្រូវការដ៏សំខាន់ ព្រោះថាសំរាមអាចត្រូវបានឃើញនៅពាសវាលពាសកាល ក្នុងទីក្រុង ។
រឿងដ៏គួរឲ្យអាម៉ាស់បំផុតនោះ គឺថាគ្មាននរណាម្នាក់នៅជុំវិញពួកគេ ជួយរើសសំរាម១ដៃ១ជើងសម្រាប់ពួកគេឡើយ ប៉ុន្តែ ផ្ទុយមកវិញ គឺបានត្រឹមឈរមើលប៉ុណ្ណោះ ។ ជាក់ស្តែង បុរស២នាក់ត្រូវបានប្រទះឃើញ ដោយបានត្រឹមឈរសម្លឹងមើលជនបរទេស២នាក់នោះ ដើរប្រមូលសំរាមតាមមាត់ទន្លេយ៉ាងព្រងើយ ៕ ចន្ទី