Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​ភាពត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ​ដែល​សង្ស័យថា គីឡូ​អគ្គិសនី ឬ​ថ្លៃ​អគ្គិសនី​ឡើង​ច្រើន​ខុស​ប្រក្រតី​

spot_img

​ភ្នំពេញ ៖ អគ្គិសនី​ដែល​អ្នកផ្គត់ផ្គង់​លក់​ឲ្យ​អ្នក​ប្រើ​នីមួយៗ តម្រូវ​ឲ្យ​រត់​កាត់​នាឡិកា​អគ្គិសនី​ឬ​ជញ្ជីង​វាស់​អគ្គិសនី​របស់​អ្នក​ប្រើ​នោះ ដើម្បី​ឲ្យ​នាឡិកា​នោះ​ធ្វើការ​វាស់វែង​និង​កត់ត្រា​ចំនួន​គីឡូ​(​គ​វ៉​ម៉​) ដែល​អ្នកផ្គត់ផ្គង់​បានផ្តល់​ទៅ​ឲ្យ​អ្នក​ប្រើ ដើម្បី​គម្រប់​១​ខែ​គេ​ស្រង់​យក​ចំនួន​គីឡូ​អគ្គិសនី​ដែល​បានផ្តល់​នោះ យកទៅ​ធ្វើ​វិក្កយបត្រ​គិត​ប្រាក់​ថ្លៃ​អគ្គិសនី ។​នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា កាលពី​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៧​។​

អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​បញ្ជាក់ថា ដូច្នេះ​ទាំង​ចំនួន​ទឹកប្រាក់​និង​ទាំង​ចំនួន​គីឡូ​អគ្គិសនី​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ គឺ​ឋិត​នៅលើ​ថា តើ​ការវាស់វែង​និង​កត់ត្រា​របស់​នាឡិកា​វាស់​នោះ ត្រឹមត្រូវ​ឬទេ​? ។ សូមកុំ​យល់ច្រឡំ​ថា​ឲ្យ​តែ​ឧបករណ៍​ប្រើ​អគ្គិសនី​របស់ខ្លួន​នៅ​ដដែល គីឡូ​អគ្គិសនី​ដែល​ខ្លួន​ប្រើ​តាម​ខែ​ត្រូវតែ​នៅ​ដដែល​ដែរនោះ ពីព្រោះថា ទោះជា​ឧបករណ៍ប្រើប្រាស់​នៅ​ដដែល​ក៏ដោយ ចំនួន​គីឡូ​និង​ចំនួន​ថ្លៃ​អគ្គិសនី​វា​ប្រែប្រួល​ទៅតាម​ចំនួន​ម៉ោង​និង​ចំនួន​នាទី​ដែល​ឧបករណ៍​នីមួយៗ​បើក​ប្រើ​(​បើក​ប្រើ​១​ម៉ោង និង​បើក​ប្រើ​៣​ម៉ោង ចំនួន​គីឡូ​ប្រើ​ខុសគ្នា ៣ ដង​) ។ ដូច្នេះ​ចង់​ឲ្យ​គីឡូ​ចុះ​តិច​ត្រូវ​បើក​ឧបករណ៍​នីមួយៗ​ឲ្យ​តិច​ម៉ោង​និង​តិច​នាទី​ជាង​មុន ។​

​ក្រុមការងារ​ចំរុះ​រវាង​អាជ្ញាធរ​អគ្គិសនី​ជាមួយ JICA ជប៉ុន នឹង​រួមគ្នា​ធ្វើដំណើរ​ចុះ​តាម​បណ្តា​ខេត្ត​/​ក្រុង ទាំង ២៥ ទូទាំងប្រទេស តាម​កម្មវិធី​ជា​បន្តបន្ទាប់ ដើម្បី​រួមគ្នា​ដោះស្រាយ​ការសង្ស័យ​លើ​គីឡូ​អគ្គិសនី​ឬ​លើ​ថ្លៃ​អគ្គិសនី​អស់​ច្រើន របស់​ប្រជាពលរដ្ឋ ។ ដូច្នេះ ៖ ​ប្រសិនបើ​សង្ស័យថា​គីឡូ​ឬ​ចំនួន​ថ្លៃ​អគ្គិសនី​ឡើង​មិន​ប្រក្រតី អ្នកប្រើប្រាស់​អគ្គិសនី​នៅ​តំបន់​ណាក៏ដោយ​អាចបំពេញ​ពាក្យស្នើសុំ​មក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​និង​ក្រុមចំរុះ​យក​ឧបករណ៍​ផ្ទៀងផ្ទាត់​ទៅ​ផ្ទៀងផ្ទាត់​នាឡិកា​វាស់​អគ្គិសនី​នោះ​មើល​តើ​វា​ដើរ​ត្រឹមត្រូវ​ទេ ។ ការងារ​នេះ​ធ្វើ​ជូន​ដោយ​មិន​យក​កម្រៃ​ទេ ។​

​ប្រសិនបើ​ផ្ទៀងផ្ទាត់​រួចហើយ អ្នកនោះ​នៅតែ​សង្ស័យ​មិន​ជឿ​លើ​ការផ្ទៀងផ្ទាត់​របស់​អាជ្ញា​ធរ​អគ្គិសនី​កម្ពុជា ឬ​ក្រុមការងារ​ចំរុះ​នេះ​ទេ អ្នកនោះ​អាច​ទៅ​ទិញ​នាឡិកា​ណាមួយ​ដែល​អ្នកនោះ​យល់ថា​ត្រឹមត្រូវ ទោះជា​ទិញ​ពី​កន្លែង​ណា និង​ប្រទេស​ណាក៏ដោយ អាល្លឺម៉ង់ បារាំង ជប៉ុន អង់គ្លេស អាមេរិក ។​ល​។ រួច​ស្នើសុំ​មក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ឬ​ក្រុមការងារ​រួម​ខាងលើ យើងខ្ញុំ​នឹង​ពិនិត្យ​ព្រមទាំង​អនុញ្ញាត​ឲ្យ​ដាក់​នាឡិការ​នោះ​វាស់​និង​កត់ត្រា​ទន្ទឹមគ្នា​ជាមួយ​នាឡិកា​ចាស់​របស់​អ្នកផ្គត់ផ្គង់​ក្នុង​រយៈពេល ៣​ខែ ដើម្បី​ផ្ទៀងផ្ទាត់​ធ្វើ​សាក្សី​មើល​ទាំងអស់គ្នា​ថា​តើ​នាឡិកា​ចាស់​ដែល​អ្នកផ្គត់ផ្គង់​តំបន់​នោះ​កំពុង​ប្រើ វាស់​ខុសពី​នាឡិកា​ដែល​អ្នក​សង្ស័យ​ទិញ​មក​នោះទេ ។ បើ​ដាក់​វាស់​ទន្ទឹមគ្នា​រួច​ឃើញថា​វា​ខុសគ្នា​មែន យើងខ្ញុំ​នឹង​រក​ខុសត្រូវ​ជូន​អ្នក​សង្ស័យ​នោះ​ភ្លាម ។​

​អ្វីៗ​ខាងលើនេះ និង​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​ជាមួយ JICA ខាងលើនេះ គឺជា​បង្ហាញ​នូវ​តម្លាភាព​កាន់តែ​ធំ និង​បង្ហាញថា​កិច្ច​ការរក​ភាពត្រឹមត្រូវ​នៃ​ការសង្ស័យ​គីឡូ​អគ្គិសនី​ឬ​ថ្លៃ​អគ្គិសនី​អស់​ច្រើន ដែល​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ធ្វើ​ពីមុនមក ទោះជា​អ្នកបច្ចេកទេស​ជប៉ុន ក៏​គេ​ត្រូវធ្វើ​ដូចគ្នា​ចឹ​ង​ដែរ រួច​បង្ហាញថា​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ កម្ពុជា​បើកទូលាយ​ជាង​ជប៉ុន​ទៅទៀត​៕​ ​ដោយ​៖​ជាលី​

spot_img
×