Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូ​អា​មេ​រិច​កាំ​ង​ម្នាក់ បាញ់កាំភ្លើង​ក្នុង​ថ្នាក់រៀន ត្រូវ​ចាប់ខ្លួន​

spot_img

គ្រូបង្រៀន​អា​មេ​រិច​កាំ​ង​ម្នាក់​នៅក្នុង​រដ្ឋ Georgia ដែល​បាញ់​កាំភ្លើង​នៅក្នុង​ថ្នាក់រៀន ខណៈ​មាន សិស្ស ជាច្រើន​នៅ​ក្នុង​នោះ ត្រូវបាន​ចាប់ខ្លួន​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍​ទី ១ ខែ​មីនា​នេះ​។

​លោកគ្រូ Jesse Randall Davidson អាយុ ៥៣​ឆ្នាំ បាន​ចាក់សោរ​ខ្លួនឯង ជាមួយនឹង​សិស្ស​ជា​​ច្រើន​នៅក្នុង​​ថ្នាក់រៀន បន្ទាប់​មក​គាត់​បាន​បាញ់​កាំភ្លើង​មួយ​គ្រាប់ នៅពេល​ដែល​នាយក​សាលា​​ព្យាយាម​យក​កូនសោ​មក​បើកទ្វារ។

​មិន​មាន​សិស្ស​ណា​ម្នាក់​រងរបួស​នោះ​ឡើយ ពេល​ដែល​គ្រូ​បាញ់​កាំភ្លើង គ្រាន់តែ​មាន​សិស្ស​ម្នាក់​គ្រិច​​កជើង​ប៉ុណ្ណោះ។​

​ការបាញ់​នេះ​កើតឡើង តែ​ប្រមាណ ២​សប្តាហ៏​ប៉ុណ្ណោះ ក្រោយពេល​មាន​ការបាញ់ប្រហារ​នៅក្នុង​សាលា​វិទ្យាល័យ​មួយ​នៅក្នុង​រដ្ឋ Florida បណ្តាលឲ្យ​មនុស្ស​ចំនួន ១៧​នាក់​ស្លាប់​បាត់បង់​ជីវិត ចំណែក​ខ្មាន់កាំភ្លើង​គឺជា​អតីត​សិស្ស​នៅ​ទីនោះ ដែល​ត្រូវបាន​គេ​បណ្តេញចេញ​។​

​ក្រោយពេល​មាន​ហេតុ​ការណ៏បាញ់រះ​លើ​សិស្សដ៏​កក្រើក ប្រធានា​ធិបតិ​អាមេរិច ដូ​ណា​ល់ ត្រាំ បានស្នើ​ឲ្យមាន​ការផ្តល់​អាវុធ​ដល់​គ្រូ​បង្រៀន​ដើម្បី​ទប់ទល់​ទៅនឹង​ខ្មាន់កាំភ្លើង​៕ សុភ័ក្ត្រ

spot_img
×