Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ធនៈ​ចំនួន​៤ ក្នុង​ខេត្ត​សៀមរាប ធ្វើ​កិច្ចសន្យា​ទទួលស្គាល់​ជា​លើក​ទី​១ ដោយសារ​លក់​មិន​គ្រប់​ចំណុះ

spot_img

​សៀមរាប ៖ កាំកុងត្រូល​ខេត្តសៀមរាប បាន​ប្រើប្រាស់​រថយន្ត មន្ទីរពិសោធន៍​ចល័ត​ប្រេងឥន្ធនៈ ចុះ​ត្រួតពិនិត្យ​បរិមាណ​ប្រេងឥន្ធនៈ​ចំនួន​៦​ស្ថានីយ៍​ក្នុង​ខេត្ត​សៀមរាប​រកឃើញ​៤​ស្ថានីយ៍​លក់​មិន​គ្រប់​លីត្រ ហើយ​បាន​ណែនាំ​ឲ្យ​ម្ចាស់​ស្ថានីយ៍​បាន​ទទួលស្គាល់ និង​បាន​ធ្វើ​កិច្ចសន្យា​ជា​លើក​ទី​១ ដើម្បី​ឲ្យ​កែប្រែ​បរិមាណ​និង​គុណភាព​ឡើងវិញ​។​

​សាខា​កាំកុងត្រូល​ខេត្តសៀមរាប​បាន​សហកា​រ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ចុះ​ត្រួតពិនិត្យ​បរិមាណ​និង គុណភាព​ប្រេងឥន្ធនៈ​ចំនួន​៦​ស្ថានីយ៍ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ។ លោក ព្រៅ ខេ​មរិ​ទ្ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បានឲ្យដឹងថា ក្រោយពី​បាន​ប្រើប្រាស់​រថយន្ត មន្ទីរពិសោធន៍​ចល័ត​ប្រេងឥន្ធនៈ របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល មក​ពិនិត្យ​បរិមាណ និង​គុណភាព​ប្រេងឥន្ធនៈ តាម​ដេប៉ូ និង​ស្ថានីយ៍​ប្រេង​នានា​ក្នុង​ខេត្ត​ចំនួន​៦​កន្លែង រកឃើញថា ខ្លះ​ត្រឹមត្រូវ ឯ​ខ្លះ​ទៀត​ពុំទាន់​បាន​ត្រឹមត្រូវ​ទៅ​តាម​ស្តង់ដារ​ទេ​(​ពីរ​ស្ថានីយ៍​ត្រឹមត្រូវ ឯ​បួន​ស្ថានីយ៍​មិន​ត្រឹមត្រូវ​)​។ ប៉ុន្តែ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ធំៗ ដូចជា តូ​តាល់ សូគីម៉ិច តេលា ជាដើម គឺ​ក្រុមហ៊ុន​ទាំងនោះ ពួកគេ​បាន​អនុវត្ត​ទៅតាម​ស្តង់ដារ របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ដែល​បានកំណត់ ឲ្យប្រើ​ប្រាស់​នៅ​រង្វាស់រង្វាល់ នឹង​មាន​គុណភាព ហើយ​ថា ក្រុមការងារ​មន្ត្រី​កាំកុងត្រូល​បាន​ធ្វើ​ការណែនាំ​ដល់​ម្ចាស់​ដេប៉ូ និង​ស្ថានីយ៍​ប្រេងឥន្ធនៈ ធ្វើយ៉ាងណា​ឲ្យមាន​និរន្តភាព និង​មាន​គុណភាព​បរិមាណ​កម្រិតស្តង់ដារ​។ ចំពោះ​ដេប៉ូ និង​ស្ថានីយ៍​មួយចំនួន​ដែល​ខុស​ប្រក្រតី​នោះ ខាង​មន្ត្រី​ក្រុម​ការងារ​បាន​ឲ្យ​ពួកគាត់​ធ្វើ​កិច្ចសន្យា​ជា​លើក​ទី​១ ដើម្បី​ឲ្យ​ពួកគាត់​កែប្រែ​បរិមាណ​គុណភាព​វិញ​។​

​លោក​បញ្ជាក់ថា “​ពេលនេះ​យើង​នៅ​មិនទាន់​បាន​បង្ហាញ ទីតាំង​ដេប៉ូ និង​ស្ថានីយ៍​ដែល​លក់​មិន​គ្រប់​លីត្រ និង​គ្មាន​គុណភាព​នោះទេ គឺ​ទុក​ឱកាស​អោយ​ម្ចាស់​ទាំងនោះ​កែខ្លួន រៀបចំ​អោយ​មាន​ភាពត្រឹមត្រូវ​តាម​លក្ខណ​: បច្ចេកទេស​ស្តង់ដារ​ឡើងវិញ​។ តែ​បើសិនជា​មាន​ការលក់​មិន​គ្រប់​លីត្រ លើក​ទី​២ និង​ករណី​រកឃើញ​ភាពមិនប្រក្រតី​នោះ​ទៀត ពួក​គាត់​អាច​ប្រឈមមុខ​និង​បិទ​ដេប៉ូ ឬ​ស្ថានីយ៍ នឹង​ដក​អាជ្ញាប័ណ្ណ​ទៅតាម​និតិ​វិធី​”​។​

​ការលក់​មិន​គ្រប់​លីត្រ​ពី​តាម​បណ្តា​ស្ថានីយ៍​ឬ​ដេប៉ូ មាន​ហេតុផល​ពីរ គែ​អាច​ថៅកែ​ប្រេង លួច​រង្វាល់​លីត្រ​ពី​កុងទ័​រ​តែម្តង និង​អាច​បុគ្គលិក​លក់​ប្រចាំការ បំភាន់​ភ្នែក​លើ​កុងទ័​រ​តែម្តង​។ ឯ​ចំណុច​ដែលថា គ្មាន​គុណភាព គឺ​គេ​អាច​យក​ប្រេង​ទាំងនោះ ទៅ​លាយ​ជាមួយ​សារធាតុ​ផ្សេងៗ ដូចជា ប្រេងសាំង​លាយ​ប្រេងកាត និង​ប្រេងសាំង​លាយ ជីអុយរ៉េ ជាដើម​។​ល​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×