Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទល្មើស​ព្រៃឈើ​ដឹក​តាម​រថយន្ត​ចេញ​ទៅ​ប្រទេស​វៀតណាម បន្តធ្វើ​សកម្មភាព​រាល់ថ្ងៃ

spot_img

ខេត្ត​ក្រចេះ​៖ ប្រជាពលរដ្ឋ រស់នៅ​ភូមិ រោល​ស្វា ឃុំ​២​ធ្នូ ស្រុក​ស្នួល​បាន​អះអាង​ថា មាន​រថយន្ត របស់​ជនជាតិ​វៀតណាម​ជាច្រើន​គ្រឿង កំពុង​ធ្វើ​សកម្មភាព​ចូល​មក​ដឹកឈើ​ចេញពី​ស្រុក​ខ្មែរ ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង ៦២ ក្នុង​ស្នួល ដោយ​ពុំ​មាន​សមត្ថកិច្ច​បង្ក្រាប​នោះទេ​។ សកម្មភាព​នេះ ត្រូវ​ប្រជាពលរដ្ឋ អះអាងថា បាន​កើត​មាន​ជិត ២០​ថ្ងៃ​មក​ហើយ ដែល​ក្នុង​មួយថ្ងៃៗ​ពួកគាត់​មាន​រថយន្ត​មិនតិច​ជាង ១០​គ្រឿង​នោះ​ទេ ដោយ​មិន​ទាន់​រាប់បញ្ចូល រថយន្ត​តូចៗ​ជាច្រើន​គ្រឿង​ទៀតផង​។​

​ប្រភព​មួយទៀត​ពី​មន្ត្រី​យោធា​មាន​បុណ្យស័ក្តិ​ទាប​ម្នាក់ ស្នើរ​មិន​បញ្ចេញ​ឈ្មោះ បានអោយដឹងថា គិតពី​ថ្ងៃ​ទី​១៧ ខែ​កម​រា​ឆ្នាំ​២០១៨ មកទល់​និង​ថ្ងៃទី​១ ខែ​មីនា​នេះ មាន​រថយន្ត​វៀតណាម ដឹក​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម​ចំនួន ៦៧​គ្រឿង ហើយ​សុទ្ធសឹងតែ​រថយន្ត​ខ្នាត់​យក្ស របស់​ជនជាតិ​វៀតណាម ដែល​មាន​មន្ត្រី​យោធា ម្នាក់​ជា​អ្នករត់​ការបង់​កញ្ចប់ អោយ​សមត្ថកិច្ច​គ្រប់​ជំនាញ ហើយ​ក្បួន​រថយន្ត​ដឹកឈើ​ទាំង​នេះ បាន​ចូលមក​ក្នុង​ដី​ខ្មែរ​ដោយ​ខុសច្បាប់​ចង្ងាយ​ពី​ព្រំដែន​ជិត ២០​គី​ឡូ ចូល​ដ​លើ​ចំណុច​ប៉ោ​ដើម​ចេក ដែល​មាន​ព្រំប្រទល់​ជាប់ និង​ខេត្ត​មណ្ឌលគិរី បានធ្វើ​សកម្មភាព​ដឹកឈើ​ទាំង​នោះ​ធ្វើ​សកម្មភាព​ដឹក​ឈើ​នៅ​ពេលយប់​។

លោក​បន្តថា សម្រាប់​ពួកគាត់​ជា​មន្ត្រី​តូចតាច​បាន​ត្រឹម​អង្គុយ​មើល​ក្បួន​រថយន្ត​ដឹកឈើ របស់​វៀតណាម​ប៉ុណ្ណោះ ដោយ​ពុំមាន​លទ្ធភាព​ទប់ស្កាត់​បាន​នោះ​ទេ បាន​ត្រឹម​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​ប៉ុណ្ណោះ ប៉ុន្តែ​លោក​ថា គាត់​បាន​រាយការណ៍​ច្រើនលើក​ច្រើនសារ​មកហើយ តែ​មិន​មាន​ការឆ្លើយតប់​ពី​ថ្នាក់លើ​ដដែល​និង​។ ចំពោះ​បទល្មើស​ដែល​កំពុង កើតឡើង​ក្នុង​ទឺកស្រុក​ស្នួល​ខេត្តក្រចេះ​នេះ កាល​ពី​ថ្មីៗ​នេះ ពោល​កាលពី​យប់​ថ្ងៃទី​២៦ ខែ​កុម្ភះ ក៏​មាន​ករណី​សមត្ថកិច្ច​កងរាជអាវុធហត្ថ ខេត្ត​ក្រចេះ បាន​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ដល់​ធំ​មួយ​កន្លែង​នៅ​ចំណុច​ប៉ោ​ដើម​ចេក ប៉ុន្តែ​ពលរដ្ឋ​អះអាងថា ពុំ​មាន​ប្រសិទ្ធភាព​នោះទេ ទោះបី​ក្រុម​សមត្ថកិច្ច​ស្គាល់​យ៉ាង​ច្បាប់​ថា​ទីតាំង​ស្តុក​ឈើ​របស់​យាយ​៤៣ ត្រូវ​ជា​ម្តាយក្មេក អតីត​មេបញ្ជាការ​កង​អនុ​សេ​ធំ​លេខ​២​ចំណុះ​អោយរ​វះ​២០៤ ឈ្មោះ ហ៊ត់ ប៊ុន​គីម ដែល​ទើប​ធ្លាក់​ពី​មុខតំណែង​ថ្មីៗ ដោយសារ​រឿង​ជំនួញ​ឈើ​ខុសច្បាប់​ឆ្លង់ដែន​ទៅ​ប្រទេស​វៀតណាម​របស់​ភរិយា​ផង​ខ្លួន​។ ហើយ​កាលពី​យប់​ថ្ងៃទី​២៨ ខែ​មិនា​ឆ្នាំ​២០១៨ លោក ហ៊ត់ ប៊ុន​គីម បានឲ្យដឹងថា រថយន្ត​ទាំង​នេះ​ពិត​ជា​មក​ដឹកឈើ​ម្តាយក្មេក របស់​ខ្លួន​មែន ដោយ​លោក​បាន​បង់​រត់កា​រក​ញ្ចប់​អោយ​សមត្ថកិច្ច​មេៗ​ធំៗ​អស់​ហើយ​នៅ​ខេត្ត​ក្រចេះ រាប់​ទាំង​អ្នកកាសែត​មួយចំនួន​ផង​ដែរ​៕ ដោយ​៖ សមុទ្រ​ឈើ​

spot_img
×