Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង និង​រុស្ស៊ី​ប្តេជ្ញា​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ កូរ៉េ​ខាងជើង​ដោយ​សន្តិវិធី​

spot_img

​មន្ត្រីការទូត​ជាន់ខ្ពស់​របស់​ប្រទេស​កូរ៉េខាងត្បូង និង​រុស្ស បាន​ឯកភាព​គ្នា​បង្កើត​កិច្ច​សហប្រតិបត្តិ​​ការ​ការទូត​ឆ្ពោះ​ទៅ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដោយ​សន្តិវិធី​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងការបរទេស​កូរ៉េខាងត្បូង ដែល​ត្រូវ​ចុះ​ផ្សាយ​ដោយ​សារព៌តមាន Yonhap​។​

​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​ទាំង​ពីរ ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​រដ្ឋ​មន្ត្រី​ការបរទេស​កូរ៉េខាងត្បូង និង​រុស្ស៊ីនៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស​។​

​លោក​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង Kang Kyung-wha បាន​អះអាង​បញ្ជាក់ថា កូរ៉េខាងត្បូង​នឹង​ធ្វើការ​ឲ្យ​ជិតស្និទ្ធ​ជាមួយនឹង​ប្រទេស​មហាអំណាច​ទាំងអស់ ដើម្បី​បន្ត​កិច្ចចរចារ​ជុំវិញ​បញ្ហា​​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ដើម្បី​បន្ត​ការចរចារ​រវាង​កូរ៉េ​ទាំង​ពីរ​។​

​ចំនែក​រដ្ឋមន្ត្រីការបរទេស​រុស្សី​វិញ ឈ្មោះ Sergey Lavrov បាន​ថ្លែង​បញ្ជាក់​ពី​ការគាំទ្រ​របស់​ទីក្រុង​​មូ​ស្កូ និង​ឆន្ទៈ​ក្នុង​ការសហការ​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល ដើម្បី​ជំរុញ​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំងពីរ និង​កុំឲ្យ​មាន​មិន​ចុះសំរុង​គ្នា​ទៀត​។​

​សូមបញ្ជាក់​ថា ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​កំពុង​មាន​ភាព​ធូរស្រាល​ខ្លាំង ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្រោយពេល​កូរ៉េ​បងប្អូន​ទាំងពីរ កំពុង​បន្ត​កិច្ច​ចរចារ​។​

​កូរ៉េខាងជើង​ក៏​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការចរចារ​ជាមួយនឹង​សហរដ្ឋ​អា​មេ​រិច​ផងដែរ តែ​អា​មេ​រិច​បញ្ជាក់ថា ខ្លួន​អាច​ចរចារ​ជាមួយនឹង​កូរ៉េខាងជើង ក្នុងករណី​កូរ៉េខាងជើង​យល់ព្រម​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន​៕ សុភ័ក្ត្រ

spot_img
×