Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​រោងចក្រ​ជាង​៤​ពាន់​នាក់​ដែល​ម្ចាស់​រោងចក្រ​ចំនួន​៩​បិទទ្វារ​រត់ចោល នឹង​ទទួលបាន​ប្រាក់​ឈ្នួល​ពី​សម្តេច​តេជោ​

spot_img

​ភ្នំពេញ ​៖ ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​សេចក្តីជូនដំណឹង​របស់​ពាក់ព័ន្ធ​នឹង​វិធានការណ៍​និង​ដំណោះស្រាយ​ករណី​រោងចក្រ​បិទទ្វារ​ដោយ​ម្ចាស់​រត់ចោល ។

ក្រសួង​បាន​បញ្ជាក់ថា ដោយ​ក្តាប់ជាប់​នូវ​ស្ថានភាព​ជាក់ស្តែង តម្រូវការ​ចាំបាច់ និង​កង្វល់​របស់​បង​ប្អូន​កម្មករនិយោជិត​នៅ​រោងចក្រ​ចំនួន​៩ ដែល​បាន​បិទទ្វារ​ដោយ​ម្ចាស់​រត់​ចោល​នោះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ផ្តល់​បុរេប្រទាន​ថវិកា​ចំនួន​៤.៥៧៩.៨៨៤ ដុល្លារ សម្រាប់​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ជូន​កម្មករ​និយោជិត​ចំនួន​៤.១៤៦​នាក់ នៅ​រោងចក្រ​ចំនួន​៩ ក្នុងនោះ​នៅ​ខេត្ត​កណ្តាល ចំនួន​១ ខេត្ត​កំពង់ស្ពឺ​ចំនួន​៣ និង​រាជធានី​ភ្នំពេញ​ចំនួន​៥​៕ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×