Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវទឹក​ពី​ព្រែក​ព្នៅ​ទៅ​ក្រុង​តាខ្មៅ​ពលរដ្ឋ​អាច​ធ្វើដំណើរ​បាន នៅមុន​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​

spot_img

​ភ្នំពេញ ​៖ ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​ដាក់​ឲ្យ​ដំណើរការ​ការដឹកជញ្ជូន​អ្នកដំណើរ​ពី​ព្រែក​ព្នៅ មក​ភ្នំពេញ ហើយ​ឆ្ពោះទៅ​ក្រុង​តាខ្មៅ ក៏​ដូចជា​ពី​ក្រុង​តាខ្មៅ មក​រាជធានី​ភ្នំពេញ ហើយ​ឆ្ពោះទៅ​ព្រែក​ព្នៅ​នៅ​មុនពេល​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​ហើយ​។​

​ការលើកឡើង​ខាងលើ​នេះ​បាន​ធ្វើឡើង​នៅ ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ក្នុង​កិច្ចប្រជុំ​ស្តី​ពី​វឌ្ឍនភា​ព​នៃ​ការរៀបចំ​ដំណើរការ​នាវា​ដឹក​ជញ្ជូន​អ្នកដំណើរ ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​បច្ចេកទេស​របស់​ក្រសួង​ពាក់ព័ន្ធ​ផងដែរ​។​

នៅក្នុង​កិច្ចប្រជុំ​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ណែនាំ​ឲ្យ​ក្រុម​ការងារ​បច្ចេកទេ​សពាក់​ព័ន្ធត្រូវ​ខិតខំ​ប្រឹងប្រែង​ពន្លឿន​គម្រោង​នេះ​ឲ្យ​ដំណើរការ​ដោយ​រលូន​តាម​ការគ្រោង​ទុក ដើម្បី​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក នៅមុន​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​មក​ដល់​។​

​គួរបញ្ជាក់​ថា ការធ្វើដំណើរ​តាម​ផ្លូវទឹក​ពី​ព្រែក​ព្នៅ​ទៅ​ក្រុង​តាខ្មៅ មាន​ចម្ងាយ​សរុប​ប្រមាណ ២៥​គីឡូម៉ែត្រ ដោយ​ចំណាយ​វេលា​ធ្វើដំណើរ​ប្រមាណ ៣៤​នាទី​។ ការ​ដាក់​ឲ្យមាន​ការដឹ​ក​ជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវទឹក​នេះ ដើម្បី​ចូលរួម​ចំណែក​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ និង​បង្កើន​សុវត្ថិភាព​ដល់​អ្នកធ្វើដំណើ​រ​ចេញ​-​ចូល និង​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ជា​រៀងរាល់ថ្ងៃ​។​

ចំពោះ​ការរៀបចំ​ការងា​រដឹកៈ​ញ្ជូ​ន​ផ្លូវទឹក​ពី​ព្រែក​ព្នៅ​ទៅ​ក្រុង​តាខ្មៅ​ក្រសួង​បាន​រៀបចំ​កំពង់ផែ​សម្រាប់​អ្នកដំណើរ​ចូល​ចត​ចំនួន​៦​ទីតាំង​រួម​មាន​៖ ទី​តាំងទី​១៖ កំពង់ផែ ព្រែក​ព្នៅ​, ទី​តាំងទី​២៖ កំពង់ផែ មុខ​ឃ្លាំង​សាំង​ឫស្សីកែវ​, ទី​តាំងទី​៣៖ កំពង់ផែ ផែ​បណ្តែត​, ទី​តាំងទី​៤៖ កំពង់ផែ ណាហ្គា​, ទី​តាំងទី​៥៖ កំពង់ផែ ភូមិ​ដើម​ចាន់ (​ច្បារអំពៅ​) និង​ទី​តាំងទី​៦៖ កំពង់ផែ សួនច្បារ​តាខ្មៅ​។​

​កន្លងមក​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ធ្លាប់បាន​ថ្លែង​ថា សម្តេច​មាន​ការសប្បាយ​រីករាយ​ខ្លាំង​ចំពោះ​ការ​ដាក់​ឲ្យមាន​ការដឹ​ក​ជញ្ជូន​អ្នកដំណើរ​នៅ​តាម​ផ្លូវទឹក​នេះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×