Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពានបេតុង និង​ស្ពានដែក​បា​ឡេ ឆ្លងកាត់​ទន្លេសាប តម្លៃ​ជាង​៤០​លាន​ដុល្លារ​

spot_img

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​បើក​ការដ្ឋាន សាងសង់​ស្ពានបេតុង​កា​ប្លិ៍​មួយ​ខ្សែ​ប្រវែង​ជិត​១​គីឡូម៉ែត្រ និង​ស្ពានដែក​បា​ឡេ ឆ្លងកាត់​ទន្លេសាប ពី​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វា ទៅកាន់​ផ្លូវជាតិ​លេខ​៥ ដោយ​គ្រោង​ចំណាយ​ថវិកា​ជាង​៤៤​លាន​ដុល្លារ​អាមេរិក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ស្ពានបេតុង​ថ្មី​នេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​រំដោះ​ចរាចរ​លើផ្លូវ​ជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ​៥ ក៏​ដូច​ច្រកចេញចូល​រាជធានី​ភ្នំពេញ​។ ស្ពាន​នេះ ក៏​ជា​សមិទ្ធផល​ថ្មី​មួយទៀត ដែលជា​ចំណងដៃ​សម្រាប់​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​។ ស្ពាន​នេះ ក៏​ក្លាយជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ត​ភ្ជាប់​ការដឹកជញ្ជូន​ពី​បណ្តា​ខេត្ត មក​រាជធានី​ភ្នំពេញ និង​ពី​រាជធានី​ភ្នំពេញ ទៅតាម​បណ្តា​ខេត្ត​ផងដែរ​។

​បើតាម​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ស្ពានបេតុង​កា​ប្លិ៍​នេះ មាន​ប្រវែង ៩២២​ម៉ែត្រ ទទឹង​២០,៥​ម៉ែត្រ​។​ចិញ្ចើម​ស្ពាន​សម្រាប់​ថ្មើរជើង​មាន​ទទឹង ១,២៥​ម៉ែត្រ​សងខាង កម្ពស់​សសរស្ពាន​សម្រាប់​ព្យួរ​ខ្សែ​កា​ប្លិ៍ ធៀប​នឹង​កម្រាល​ស្ពាន​៣៤​ម៉ែត្រ សសរ​សម្រាប់​ព្យួរ​ខ្សែ​កា​ប្លិ៍​មាន​សសរ​ចំនួន​៤ គន្លង​ខ្សែ​យានយន្ត​ទទឹង ៣,៧៥​ម៉ែត្រ គន្លង​ធ្វើចរាចរ ២​ខ្សែ​ទៅ ២​ខ្សែ​មក កម្ពស់​នាវាចរ​ក្រោម​ស្ពាន​អតិបរមា​នៅ​រដូវវស្សា ១០,៥​ម៉ែត្រ កម្ពស់​នាវាចរ​ក្រោម​ស្ពាន​អ​ប្បរមា​នៅ​រដូវប្រាំង ២០,៥​ម៉ែត្រ បំពាក់​បង្គោល​ភ្លើង​បំភ្លឺ និង​ដាក់​ស្លាក​សញ្ញា​ចរាចរ​ផងដែរ​។ ស្ពានបេតុង​គ្រោង​ប្រើពេល​សាងសង់ ២៨​ខែ ដោយ​ចំណាយ​ថវិកា ៣៥​លាន​ដុល្លារ​អាមេរិក ជា​ថវិកា​របស់​រាជរ​ដ្ឋា​ភិ​បាល​។ ស្រប​នឹង​ការបើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង ស្ពានដែក​បា​ឡេ​មួយ​ខ្សែ ដែលមាន​ទទឹង ១២​ម៉ែត្រ និង​បណ្ដោយ ៥០០​ម៉ែត្រ ដែល​ចំណាយ​ថវិកា​ចំនួន ៩​លាន​ដុល្លារ ក៏ត្រូវ​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃស្អែក​នេះ​ផងដែរ ដោយ​ប្រើពេល​សាងសង់ ៦​ខែ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×