Friday, May 10, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​រដ្ឋបាល នៃ​នាយកដ្ឋាន​នគរបាល​ការពារ អគ្គស្នងការ​នគរបាល​ជាតិ បាញ់​សម្លាប់​ខ្លួនឯង នៅក្នុង​បន្ទប់​ធ្វើការ​

spot_img

​ភ្នំពេញ​ ៖​ ប្រទះ​ឃើញ​ប្រធាន​រដ្ឋបាល នៃ​នាយកដ្ឋាន​នគរបាល​ការពារ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បាញ់​សម្លាប់​ខ្លួនឯង នៅក្នុង​បន្ទប់​ធ្វើការ នៅ​ព្រឹក​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០១៨​នេះ ដោយ​មិន​ទាន់​ដឹង​មូលហេតុ​។​
​នៅពេល​នេះ​កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​និង​ចុះ​ពិនិត្យ​នៅ​កន្លែងកើតហេតុ​។​

​អ្នកបាញ់​សម្លាប់ខ្លួន​នេះ​ជា នាយ​ផ្នែក​ការពារ​គោលដៅ ២ នៃ នាយកដ្ឋាន​នគរបាល​ការពារ ឈ្មោះ វ៉ន ហាក់ បាន​បាញ់​សម្លាប់​ខ្លួន​នៅក្នុង​អង្គភាព​បង្ក​ការភ្ញាក់ផ្អើល​ពេញ​អង្គភាព ។

​បើ​តាម​មន្ត្រី​នៅក្នុង​អង្គភាព​ជាមួយគ្នា បាន​បង្ហើប​អោយដឹងថា លោក វ៉ន ហាក់ មាន​ជម្ងឺផ្លូវចិត្ត​ហើយ​ធ្លាប់​ត្រូវបាន​វៀតណាម​បញ្ជូន​ត្រលប់មក​ប្រទេស​វិញ​នៅ​ពេល​លោក​ទៅ​រៀន​នៅ​ប្រទេស​វៀតណាម ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×