Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ផលិត​អាវុធ របស់​ប្រទេស​អូទ្រីស​ស្នើសុំ​ការគាំទ្រ​ពី​កម្ពុជា​ដើម្បី​បង្កើន​ទីផ្សារ​

spot_img

ភ្នំពេញ ៖ តំណាង​ក្រុមហ៊ុន​ផលិត​អាវុធ របស់​ប្រទេស​អូទ្រីស ដែល​ផលិត​អាវុធ​វែង​ខ្លី​ធុន​ស្រាល និង​អាវុធ​ស្នៃ​ព័រ​ធុន​ធ្ងន់ មាន​គុណភាព​ខ្ពស់ បាន​ស្នើ​សុំ​ការគាំទ្រ​ពី​ប្រទេស​កម្ពុជា ជាពិសេស​ស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​បង្កើន​ទីផ្សារ​បន្ថែមទៀត ។​

នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ លោក នាយ​ឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការ​រង​នគរបាលជាតិ បានអនុញ្ញាត​ឲ្យ​តំណាង​ក្រុមហ៊ុន​ផលិត​អាវុធ របស់​ប្រទេស​អូទ្រីស​ចំនួន​ពីរ គឺ Steyr Mannlicher និង​ក្រុមហ៊ុន TRUMER Schutzauten ចូលជួប​ពិភាក្សា​ការងារ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

​លោក មី​សេល សេ​ដឺ​រឺ (Micheal Cederer) តំណាង​ក្រុមហ៊ុន Steyr Mannlicher បាន​លើកឡើង​ថា “​ក្រុមហ៊ុន​របស់​លោក​បាន​ធ្វើ​ការផលិត​អាវុធ​ជាង​មួយ​រយ​ឆ្នាំ​មកហើយ ហើយ​ផលិតផល​ដែល​បាន​ផលិត​បាន គឺ​សុទ្ធតែ​មាន​គុណភាព​ល្អ និង​រក្សា​ទុក​បាន​យូរ​អង្វែង ។ ក្រុមហ៊ុន Steyr Mannlicher បាន​ផលិត​នូវ​អាវុធ​វែង​ខ្លី​ធុន​ស្រាល និង​អាវុធ​ស្នៃ​ព័រ​ធុន​ធ្ងន់ ហើយ​អាវុធ​ទាំងនេះ សុទ្ធតែ​មាន​គុណភាព​ខ្ពស់ ដូច្នេះ​ក្រុមហ៊ុន​សុំ​ការគាំទ្រ​ពី​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​ទីផ្សារ​បន្ថែមទៀត “​។ តំណាង​ក្រុមហ៊ុន​ប្រទេស​អូទ្រីស ក៏​បាន​អញ្ជើញ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទៅ​បំពេញ​ទស្សនកិច្ច ដល់​ទី​កន្លែង​ក្រុមហ៊ុន​នាពេលខាងមុខ ដើម្បី​បញ្ជាក់ឲ្យ​ឃើញ​ថា​ក្រុមហ៊ុន​ទាំងនោះ ពិត​ជា​ក្រុមហ៊ុន​ផលិត​អាវុធ​ធុន​ស្រាល វែង​ខ្លី​ដ៏​ទំនើប ពិតប្រាកដ​មែន​។​

លោកនាយ​ឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការ​រង​នគរបាលជាតិ បាន​លើកឡើង​ថា ការស្នើសុំ​របស់​ភាគី​ក្រុមហ៊ុន​អូទ្រីស​នេះ នឹង​រាយការណ៍​ទៅ​ថ្នាក់លើ ដើម្បី​ធ្វើ​ការពិចារណា​ក្នុង​ការទិញ ។​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​កំពុង​មាន​សុខសន្តិភាព​បរិបូរណ៍ ប៉ុន្តែ​ប្រទេស​កម្ពុជា​ក៏​ត្រូវតែ​មាន​អាវុធ​សម្រាប់​ការពារ​សន្តិសុខ និង​ប្រទេសជាតិ​ផងដែរ ។​

​លោកនាយ​ឧត្តមសេនីយ៍ សួស អង្គារ៍ បាន​ថ្លែង​ប្រាប់​តំណាង​ក្រុមហ៊ុន​ទាំង​ពីរ​នោះ​ទៀតថា កម្ពុជា​ជា​ប្រទេស​ឯករាជ្យ និង​អធិបតេយ្យភាព ដូច្នេះ​រាជរដ្ឋាភិបាល​មាន​សិទ្ធិ​នាំ​ចេញ​នាំ​ចូល​នូវ​អាវុធជាតិផ្ទុះ​គ្រាប់រំសេវ​គ្រប់​ប្រភេទ ហើយ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារជាតិ មាន​សិទ្ធិ​ចេញ​ប័ណ្ណ​ប្រើប្រាស់​អាវុធ​ទាំងនោះ ដូច្នេះ​អ្វី​ដែល​តំណាង​ក្រុមហ៊ុន​ទាំងពីរ​ខាងលើ​មក​ស្នើសុំ​ឲ្យ​កម្ពុជា​ជួយ​ទិញ​អាវុធ​របស់​ខ្លួន​នោះ លោក​នឹង​រាយ​កាណ៍​ទៅ​ថ្នាក់ដឹកនាំ ដើម្បី​ចរចារ​ក្នុង​ការទិញ ។​

​លោក នាយ​ឧត្តមសេនីយ៍ សួស អង្គារ៍ បញ្ជាក់ថា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការប្រមូល ការចុះបញ្ជី និង​ការដកហូត​អាវុធ ដែល​នៅ​សេសសល់​រាយប៉ាយ​ពី​សង្គ្រាម និង​អាវុធ​ដែល​កាន់កាប់​ដោយ​ខុសច្បាប់​ពី​អ្នក​ដែល​គ្មាន​សិទ្ធិ​កាន់កាប់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×