Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បង្កើន​សកម្មភាព​របស់ខ្លួន ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​ពី​មហាជន

spot_img

​ភ្នំពេញ ​៖​ លោក​តុ​ប សំ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​ពី​មហាជន មកលើ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែង​បែបនេះ​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣២​អាណត្តិ​ទី​២ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ​ឆ្នាំ​២០១៨​នៅ​ទីស្តីការ​អង្គភាព​។ លោក​ប្រធាន​ក្រុមប្រឹក្សា បានបញ្ជាក់​ថា របាយការណ៍​ប្រចាំឆ្នាំ​២០១៧​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ គោរព​ជូន​សម្តេច​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឡើងវិញ​។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​សរសើរ​ចំពោះ​ចំណាត់ការ​ផ្ទៀងផ្ទាត់​ដោយ​ម៉ត់ចត់​ចំពោះ​មន្ត្រី​ជាប់​កាតព្វកិច្ច​ដែល​មិន​បាប​ន​មក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល មុន​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក​ទេសរដ្ឋមន្ត្រី​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រាយការណ៍​សកម្ម​ភាព​ការងារ​របស់​អង្គភាព ក្នុង​អំឡុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៨ ដែលមាន​៖ អង្គភាព​ទទួល​ការប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល​សរុប​ចំនួន​៧១៣៤​នាក់ ដែល​ក្នុងនោះ​បុគ្គល​ដែល​ទទួលបាន​ការតែងតាំង​ថ្មី​ចំនួន​១៨៥៩​នាក់ ។ អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​ជាប់​កាតព្វកិច្ច​ប្រកាស​មាន​ចំនួន​៥៨៣០​នាក់ ដែល​ក្នុងនោះ​៤៣០១​នាក់​បាន​មក​ប្រកាស​រួច​ហើយ នៅសល់​៦១៨​នាក់ មិនទាន់​បាន​មក​បំពេ​ញ​កាតព្វកិច្ច​ទេ (​អតីត​តំណាងរាស្ត្រ​៣​នាក់ អតីត​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ៤​នាក់ អតីត​សមាជិក​ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ៨០​នាក់ និង​អតីត​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ៥៣១​នាក់​)​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​បន្ថែមថា ក្នុង​ខែ​កុម្ភៈ អង្គភាព បាន​ទទួល​ពាក្យ​ប្តឹង​ចំនួន​៦០​ពាក្យ (​អនាមិក​២៧​ពាក្យ ស្នើ​នឹង​៤៥​ភាគរយ​)​។ អង្គភាព​បាន​ឲ្យ​សាមី​ខ្លួនរង​ការចោទប្រកាន់​ធ្វើការ​បំភ្លឺ​ចំនួន​៣៣​លិខិត ទទួល​បាន​ការបំភ្លឺ​ចំនួន​២៧​លិខិត ហើយ​បាន​ឆ្លើយតប​ទៅ​ម្ចាស់​បណ្តឹង​ចំនួន​២១​ម្ចាស់​បណ្តឹង ក្រោយ​ពិចារណា​ថា​ពាក្យ​ប្តឹង​របស់​គាត់​មិនពាន់​ព័ន្ធ​ដល់​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ អង្គភាព បាន​បើក​បន្ទប់​ស្តាប់​ចម្លើយ​ចំនួន​២៨​លើក និង​បាន​សង្កេតការណ៍​ការដេញ​ថ្លៃ និង​ពិគ្រោះ​ថ្លៃ​លើ​គម្រោង​ចំនួន​១៦៕​ ដោយ​៖​កូឡាប​

spot_img
×