Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុក បោះ​កូនស្រី​អាយុ​៦​ខែ ទម្លាក់​ពីលើ​ផ្ទះ រងរបួស​បែក​មុខ ខឹង​កូន​យំ​ខ្លាំងពេក​ដេក​មិន​លក់​

spot_img

​កំពង់ធំ​៖ ព្រោះតែ​ខឹង​កូនស្រី​អាយុ​៦​ខែ យំ​ខ្លាំងពេក ធ្វើឲ្យ​ឪពុក​ដេក​មិន​លក់ ក៏​បាន​ទាញ​ចាប់​បោះ​កូនស្រី បោះ​ទម្លាក់​ពីលើ​ផ្ទះ​បណ្តាលឲ្យ​រងរបួស​ធ្ងន់ នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ក្រសាំង ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ​។​

​នគរបាល​មូលដ្ឋាន​បានឲ្យដឹងថា ជនសង្ស័យ​ជា​ឪពុក​ឈ្មោះ សុខ ម៉ៅ អាយុ​២២​ឆ្នាំ ហើយ​កូនស្រី​ឈ្មោះ ណាំ ម៉ាលី អាយុ​៦​ខែ របួស​យ៉ាង​ធ្ងន់​បែក​មុខ​ចេញឈាម ចំណែក​ម្តាយ​ឈ្មោះ សា ផល្លី អាយុ​២០​ឆ្នាំ​។ នគរបាល​មូលដ្ឋាន បាន​បន្ថែមថា ក្រោយពេល​កើតហេតុ ម្តាយ​បាន​ត្រឹមតែ​យំ​អាណិត​និង​ឱប​កូនស្រី​ដ៏​កម្សត់​ប៉ុណ្ណោះ ហើយ​មូលហេតុ ដែល​ធ្វើ​បុរស​ជា​ឪពុក បោះ​កូន​ទម្លាក់​ពីលើ​ផ្ទះ ព្រោះ​កូនស្រី​តូច​យំ​ខ្លាំងពេក រក​តែ​គាត់​ដេក​ពុំបាន ដោយ​ទប់​កំហឹង​ពុំបាន​គាត់ ក៏​ស្ទុះ​ទៅ​ចាប់​កូនស្រី គ្រវែង​ទម្លាក់​ពីលើ​ផ្ទះ​តែ​ម្តង​ទៅ​។ ក្រោយពេល​កើតហេតុ ក្មេងស្រី​រងគ្រោះ ត្រូវបាន​ម្តាយ​យក​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ធំ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×