Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម្បី​ហ្វូង​សត្វ​គោ​ក៏​អបអរសាទរ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឈ្នះ​ជ័យលាភី​ទីក្រុង​ស្អាត ទទួលបាន​ផ្ការំដួល ៣​ទង សម្រាប់​ឆ្នាំ​២០១៨- ២០២១​ដែរ​..?

spot_img

ខេត្ត​ព្រះសីហនុ ​៖ ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ បង្ហាញ​មោទនៈភាព ដែល​មូលដ្ឋាន​ទេសចរណ៍​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ ប្រកួត​ឈ្នះ​ជ័យលាភី​ទីក្រុង​ស្អាត ដោយ​ទទួលបាន​ផ្កា​រំដួល ៣​ទង ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ពុធ ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។​

​ទន្ទឹមគ្នា​ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន​មួយ​ចំនួន បាន​អប់​អបអរសាទរ និង​រីករាយ ចំពោះ​ឈ្នះ​ជ័យលាភី​ទីក្រុង​ស្អាត និង​ទទួលបាន​ផ្កា​រំដួល ៣​ទង ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល សម្រាប់​ឆ្នាំ​២០១៨- ២០២១​។ សូម្បី​សត្វ​គោ​ជា​ច្រើន​ហ្វូង ក៏​បង្ហាញ​វត្តមាន នៅតាម​ផ្លូវ​សាធារណៈ ដើម្បី​អបអរសាទរ ខេត្ត​ព្រះសីហនុ ឈ្នះ​ជ័យលាភី​ទីក្រុង​ស្អាត ទទួលបាន​ផ្ការំដួល ៣​ទង​នៅពេល​នេះ​ដែរ​។ គេ​សង្កេតឃើញថា រយៈពេល ២​ថ្ងៃ​មក​នេះ មាន​ហ្វូង​សត្វ​គោ​ជាច្រើន​ហ្វូង ត្រូវ​គេ​ប្រទះឃើញ​ចេញ​ដើរ​នៅតាម​ផ្លូវ​សំខាន់ៗ​មួយចំនួន នា​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ មានដូចជា​៖ ផ្លូវ​ឯករាជ្យ ជិត​រង្វង់​មូល​ត្រី​ដាវ​។ ផ្លូវ​សាធារណៈ ទល់មុខ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​ហ្វូង​សត្វ​គោ​ខ្លះ​ទៀត បាន​ដើរ​អនាធិបតេយ្យ​នៅតាម​ផ្លូវ​សាធារណៈ​មួយចំនួនទៀត នា​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​២៧- ២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។

​ផ្តើម​ពី​បញ្ហា​នេះ ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​មួយ​ចំនួន ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ព្រមទាំង​ថ្នាក់​ដឹកនាំ​នៅ​តាម​ន្ទីរ​ស្ថាប័នរដ្ឋ​ទាំងអស់ ត្រូវ​រួម​សហការ​គ្នា​បង្កើន​សកម្មភាព​ថែរក្សា​អនាម័យ​បរិស្ថា​ន និង​សណ្តាប់ធ្នាប់​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ ឲ្យបាន​ប្រសើរ​ថែម​ទៀត ព្រោះ​ទើប​ឈ្នះ​ជ័យលាភី​ទីក្រុង​ស្អាត​ថ្មីៗ​។

​ត្រង់​ចំណុច​នេះ ភ្ញៀវទេសចរ​ជាតិ បាន​សំណូមពរ​ថា នៅ​ថ្ងៃ​អនាគត រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ប្រជាពលរដ្ឋ និង​ប្រតិបត្តិ​ករ​ទេសចរ​ទាំងអស់​នា​មូលដ្ឋាន​នេះ ត្រូវ​ចូលរួម​ទុកដាក់​កាកសំណល់​រឹង​រាវ​គ្រប់​ប្រភេទ ឲ្យបាន​ត្រឹមត្រូវ ដោយ​មិន​ត្រូវ​ទុក​កាកសំណល់​ចោល​នៅ​តាម​ចិញ្ចឹម​ផ្លូវ​សាធារណៈ និង​ជះ​ក្លឹនស្អុយ ប៉ះពាល់​ដល់​អារម្មណ៍​អ្នកធ្វើដំណើរ ដែល​ជាហេតុ​នាំឲ្យ​បាត់បង់​ដល់​កិត្តិយស ឬ​មុខមាត់​ខេត្ត ព្រោះ​ខេត្ត​ព្រះសីហនុ ទើប​ឈ្នះ​ជ័យលាភី​ទីក្រុង​ស្អាត និង​ទទួលបាន​ផ្កា​រំដួល ៣​ទង សម្រាប់​ឆ្នាំ​២០១៨-២០២១ ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ផង​នោះ​។
​ជាងនេះទៀត រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ត្រូវ​ទប់ស្កាត់​សត្វ​ចិញ្ចឹម​គ្រប់​ប្រភេទ​ឲ្យមាន​ប្រសិទ្ធភាព​រួមមាន​៖ សត្វ​គោ និង​ពពែ​ជាដើម កុំ​ឲ្យ​ដើ​រអនាធិបតេយ្យ​តាម​ផ្លូវ​សាធារណៈ​ពាសពេញ​ក្រុង ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារ​ណៈ និង​អាច​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ថែម​ទៀត​។

​យ៉ាង​ណា​ក៏ដោយ​ចុះ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​តាម​បណ្តាញ​សង្គម ហ្វ្រែ​សប៊ុក (FaceBook) ផ្ទាល់ខ្លួន របស់​លោក​ក្រោយពេល​ខេត្ត​នេះ​ឈ្នះ​ជ័យលាភី​ទីក្រុង​ស្អាត និង​ទទួលបាន​ផ្កា​រំដួល ៣​ទង ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល កាលពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។ លោក​បាន​ប្តេជ្ញា​បន្ត​ដឹកនាំ​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន ដើម្បី​ថែរក្សា​ការពារឲ្យទី​ក្រុងព្រះសីហនុ មាន​សោ​ភណ្ឌ​ភាព និង​បរិស្ថាន​ល្អ​ស្អាត ឲ្យ​សមស្រប​ជា​ទីក្រុង​រំដួល ៣​ទង និង​តារា​រះ​នា​ទិស​និរតី​។ ឯកឧត្តម យន្ត មីន បន្តថា ទិសដៅ​ទៅ​ថ្ងៃ​អនាគត​លោក​ចង់​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​នេះ មាន​ភាព​សុខដុមរមនា និង​ជីវភាព​រុងរឿង ថ្កុំថ្កើង ក្រោម​ការដឹកនាំ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​តាមរយៈ​ឈ្នះ​ជ័យលាភី​ទីក្រុង​ស្អាត ទទួលបាន​ផ្ការំដួល ៣​ទង​ខាងលើនេះ ឯកឧត្តម យន្ត មីន បាន​អរគុណ​ដល់​ប្រជាពលរដ្ឋ មន្ត្រីរាជការ​គ្រប់​ស្ថាប័ន និង​វិស័យេ​កជ​ន ដែល​បាន​រួម​សហការ​គ្នា​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ អភិវឌ្ឍ​មូលដ្ឋាន​នេះ ឲ្យមាន​ភាព​រីកចម្រើន​ទាំង​ពេល​បច្ចុប្បន្ន និង​តទៅ​ថ្ងៃ​អនាគត​។

​កាលពី​រសៀល​ថ្ងៃ​ពុធ ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​ទេ​ចរណ៍​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ឆ្នាំ​២០១៨ អម​ជាមួយ​ពិធី​អបអរសាទរ​ទិវា ទីក្រុង​ស្អាត​ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត ដើម្បី​ទាំងអស់គ្នា និង​ពិធី​ចែក​ជ័យលាភី​ទីក្រុង​ស្អាត​លើក​ទី​២ សម្រាប់​ឆ្នាំ​២០១៨-២០២១»​។

​នា​ឱកាស​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​អញ្ជើញ​ផ្តល់​កិត្តិយស​បំពាក់​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រី​ទេសចរ​ដែល​មាន​ស្នាដៃ​ល្អ និង​អញ្ជើញ​ប្រគល់​ជ័យលាភី ទីក្រុង​ស្អាត​លើក​ទី​២ សម្រាប់​ឆ្នាំ ២០១៨-២០២១ ដល់​ទីក្រុង​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ល្អ ក្នុង​ការប្រកួតប្រជែង​ទីក្រុង​ស្អាត​រួម​មាន​៖ ក្រុង​បាត់ដំបង ក្រុងកែប ក្រុង​កំពត ក្រុង​សៀមរាប ក្រុងភ្នំពេញ ក្រុង​កំពង់ចាម និង​ក្រុងព្រះសីហនុ​៕ ដែន សីមា

 

spot_img
×