Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីដេអូដ៏រន្ធត់ថ្មីរបស់​ក្រុម​ស្រាវ​ជ្រាវ បង្ហាញ​ឲ្យ​ឃើញ​ស្រ្តី​ទាសករ​ផ្លូវ​ភេទ​កូរ៉េ ត្រូវ​សម្លាប់​យ៉ាង​ព្រៃ​ផ្សៃ​ដោយ​​ទាហាន​ជប៉ុន ក្នុង​សង្គ្រាម​លោក​លើកទី២

spot_img

​​ក្រុម​អ្នកស្រាវជ្រាវ​បានចេញ​ផ្សាយ​ជា​សាធារណៈ កាលពី​ថ្ងៃ​អង្គារ នូវ​វីដេអូ​មួយ​បង្ហាញ​ពី​ការសម្លាប់​រង្គាល​ទៅលើ​ស្ត្រី​ទាសករ​ផ្លូវភេទ​ជនជាតិ​កូរ៉េ​ជាច្រើន​នាក់ ដោយ​ទាហាន​ជប៉ុន ក្នុងអំឡុង​សង្គ្រាមលោកលើកទី​២ ។​

​វីដេអូ​ឃ្លី​ប ១៩ វិនាទី ថត​នៅ​ថ្ងៃទី​១៣ ឆ្នាំ​១៩៤៤ បានបង្ហាញ​ភស្តុតាង​យ៉ាង​ជាក់ស្តែង​ ដែលពួក​ទាហាន​ជប៉ុន បាន​បាញ់ និង​សម្លាប់​នារី​កូរ៉េ​អស់​ចំនួន ៣០ នាក់ ដែល​បង្ខំ​ឲ្យ​ធ្វើជា​ទាសករ​ផ្លូវភេទ «​ក្នុងនាម​ជា​ស្រី​កំដរ​កាមតណ្ហា​» ស្ថិតក្នុង​ទីក្រុង Tengchong ភាគ​ខាងលិច​នៃ​ប្រទេស​ចិន ជិត​ព្រំប្រទល់​ប្រទេស​ភូមា ។​

​ឃ្លី​ប​ខ្លី​នេះ​ត្រូវបាន​ថត​ដោយ​កម្លាំង​សម្ព័ន្ធមិត្ត​នៃ​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក ហើយ​ត្រូវបាន​រក្សាទុក​នៅក្នុងរ​ដ្ឋ​បាល​កំណត់ត្រា​របស់​អាមេរិក ។ ក្រុម​អ្នកស្រាវជ្រាវ​កូរ៉េខាងត្បូង បាន​រកឃើញ​វីដេអូ​នេះ និង​ចេញផ្សាយ​ជា​សាធារណៈ ក្នុងអំឡុងពេល​សន្និសីទ​អន្តរជាតិ​ស្តីពី​ទាសករ​ផ្លូវភេទ​សង្គ្រាម នៅក្នុង​ទីក្រុង​សេ​អ៊ួ​ល កាលពី​ថ្ងៃ​អង្គា​រ៍​, នេះ​បើ​យោងតាម Korea Herald ។​

​វីដេអូ​ភស្តុតាង​បង្ក​ភាព​តក់ស្លុត​ដល់​អ្នកទស្សនា​នេះ បានបង្ហាញ​ឲ្យ​ឃើញ​នារី​រងគ្រោះ​ទាំងនោះ​ដេក​រដូករណែល ក្នុងស្ថានភាព​អាក្រាត​ស្ទើរ​គ្មាន​សម្លៀកបំពាក់ ដែល​ត្រូវបាន​បោះបង់ចោល​ក្រោយពេល​សម្លាប់ ខណៈ​ទាហាន​ចិន​ម្នាក់​ត្រូវ​បានឃើញ​ទំនងជា​កំពុង​រៀបចំ​កប់​ពួកគេ​ផងដែរ ។

​ក្រុម​អ្នកស្រាវជ្រាវ​បាន​បន្ត​រកឃើញ​បន្ថែម​ស្ត្រី​ជា​ទាសករ​ផ្លូវភេទ កើនឡើង​រហូតដល់ ៨០ នាក់ នៅក្នុង​ទីក្រុង Tengchong នៅពេលដែល​កងកម្លាំង​សម្ព័ន្ធ​នេះ បាន​ដង្ហើម​យក​ទីក្រុង​នេះ​បាន​វិញ ពី​ការកាន់កាប់​របស់​ជប៉ុន ។ ខណៈដែល ២៣ នាក់ ក្នុងចំណោម​នោះ ត្រូវបាន​ចាប់​ជា​អ្នកទោស​ដោយ​កងកម្លាំង​អាមេរិក​-​ចិន ក៏​នៅមាន​អ្នក​សេសសល់​ផ្សេងទៀត​ត្រូវបាន​ជឿថា ត្រូវបាន​សម្លាប់​ដោយ​ទាហាន​ជប៉ុន ។​

​លោក Kang Sung-hyun សាស្ត្រាចារ្យ​នៅ​សកលវិទ្យា​ល័យ Sungkonghoe ក្នុង​ទីក្រុង​សេ​អ៊ួ​ល បាន​និយាយថា​៖ «​វីដេអូ​នេះ​បង្ហាញ​ពី​ស្ថានភាព​ជាក់ស្តែង ដែល​ស្រី្ត​ទាសករ​ផ្លូវភេទ​ទាំងនោះ បាន​ប្រឈមមុខ​នៅ​ចុងបញ្ចប់​នៃ​សង្គ្រាម​នាពេលនោះ ហើយ​រដ្ឋាភិបាល​ជប៉ុន​បាន​ព្យាយាម​បដិសេធ​សម្លាប់​ស្ត្រី​ទាំងនោះ ដោយ​កងទ័ព​របស់ខ្លួន​ឡើយ​» ។​

​រដ្ឋាភិបាល​ក្រុង​សេ​អ៊ួ​ល បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ពួកគេ​សង្ឃឹមថា ការស្រាវជ្រាវ​នេះ​នឹង​បង្ខំ​ឲ្យ​ជប៉ុន​សុំទោស​ចំពោះ​បទឧក្រិដ្ឋ​ពេល​សង្គ្រាម​របស់ខ្លួន ក្រែងលោ​ប្រវត្តិសាស្ត្រ​មួយ​នេះ​វិល​វិញ​ម្តងទៀត ។ ការជំរុញ​ឲ្យ​សុំទោស​បន្ទាន់​បែបនេះ គឺជា​ភាពច្បាស់លាស់​មួយ ព្រោះ​អតីត​ស្ត្រី​ទេស​ករ​ផ្លូវភេទ ដែល​ត្រូវបាន​ប៉ាន់ប្រមាណ​មាន​ចំនួន ២០០,០០០ នាក់ ក្នុង​សង្គ្រាមលោកលើកទី​២ មកទល់ពេលនេះ ពួកគេ​មាន​វ័យចាស់​ជរា​ទៅហើយ និង​អាច​លាចាក​លោក មុនពេល​ទទួលបាន​ភា​ព​យុត្តិធម៌​នេះ ៕​ ចន្ទី

spot_img
×