Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះពុទ្ធ​ប្បដិមា​ប្រាំ​ព្រះអង្គ​កសាង​អំពី​ថ្ម​ភក់ តម្លៃ​រាប់​ម៉ឺន​ដុល្លារ តាម​រង្វាស់​ប្រវែង​ជ័យ​ភូមិ​ខ្មែរ ត្រូវបាន​អភិសេក​

spot_img

​រាជធានី​ភ្នំពេញ ​៖ ម្ចាស់​ហាង​នំប៉័ង​បា​យ៉ង់​មានជ័យ មាន​ទីតាំង​នៅ​ទល់មុខ បន្ទាយ​ទាហាន​ភូមិភាគ​ពិសេស សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ចិត្ត​បុណ្យ​សទ្ធា​ជ្រះថ្លា បាន​ជាវ​ព្រះពុទ្ធ​ប្បដិមា​ចំនួន ៥​ព្រះ​អង្គ​កសាង​អំពី​ថ្មភក់ ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ យក​តាម​លំនាំ​ក្បួន​ខ្នាត​រង្វាស់​ប្រវែង​ជ័យ​ភូមិ​ខ្មែរ​យក​ទៅ​តម្កល់​ទុក​ក្នុង​ស្រុក​កំណើត​វត្ត​ពោធិ​គិរី​វ​ង្សា ត្រូវបាន​អភិសេក​ជា​ផ្លូវការ​រួចហើយ ដើម្បី​បើក​ឱ្យ​ពុទ្ធបរិស័ទ​ទីជិត​ឆ្ងាយ​គោរព​បូជា​តាម​ទំនៀមទម្លាប់ នៃ​ព្រះពុទ្ធសាសនា​ខ្មែរ​។

​ពិធី​អភិសេក​ព្រះពុទ្ធ​ប្បដិមា​នេះ ធ្វើឡើង​នៅ វត្ត​ពោធិ​គិរី​វង្សា ហៅ វត្ត​ពោធិ​រោង ភូមិ​ពោធិ​រោង ឃុំ​ព្រះបាទ ជាន់​ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ នា​រសៀល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដែល​មាន​ការចូលរួម​ពី​អ្នក​កសាង​ធំ លោក ឈន អ៊ាន និង​ភរិយា​លោកស្រី គឹម ចាន់ថន ក្រោម​ការរៀបចំ​ពី ព្រះចៅអធិការ វត្ត​ពោធិ​គិរី​វង្សា​ព្រះនាម សាំង សារី​ម ធម្មធរ​អនុគណ ស្រុក​គិរីវង់ ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទីជិត​ឆ្ងាយ​យ៉ាងច្រើន​កុះករ​។​

​អភិ​សេក គឺជា​ការ​ស្រោច​ទឹកក្លស់ទឹកស័ង្ខ​(​លើ​ព្រះ​សិរ្ស៍​លោក​អ្នក​មាន​បុញ្ញាភិនីហា​រ​)​សន្មត​ឱ្យ​ឡើង​ពេញទី​ជា​ក្សត្រយ៍​ទ្រង់​រាជ្យ​(​ម​.​ព​.​មុទ្ធាភិសេក​ផង​)​។​ការ​ប្រោះព្រំ​បាចសាច​គ្រឿង​គន្ធពិដោរ​ថ្វាយ​ពរ​ថ្វាយ​ជ័យ ចំពោះ​ព្រះ​ពុទ្ធរូប​ដែល​កសាង​ថ្មី​ក៍​ហៅ​អភិសេក​ដែរ​។ អភិសេកព្រះ​ធ្វើតាម​ដំណើររឿង​កាលដែល​ព្រះ​សក្យមុនី​គោតម​ទ្រង់​បាន​ត្រាស់​ជា​ព្រះពុទ្ធ​រួច​ស្រេច​ហើយ​ក្នុង​វេលា​ភ្លាមៗ​នោះ​ពួក​ទេវតា​នាំគ្នា​មក​ប្រោះព្រំ​បាចសាច​គ្រឿង​ពិដោរ​ទិព្វ​ថ្វាយ​ពរ​សព្ទសាធុកា​រថា «​ព្រះពុទ្ធ​ឈ្នះ​មារ​ហើយ ! មារ​មានចិត្ត​បាប​ចាញ់​ព្រះអង្គ​ហើយ !​។​

​អ្នក​កសាង​ព្រះពុទ្ធ​ប្បដិមា លោក ឈន អ៊ាន និង​អ្នកស្រី គឹម ចាន់ថន រស់នៅ រាជធានី​ភ្នំពេញ បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​អស់​ជាង​ប្រាំ​ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​ជាវ​ព្រះពុទ្ធ​ប្បដិមា​ចំនួន ៥​ព្រះ​អង្គ​ខាងលើ​នេះ​។ លោក​និង​ភរិយា​បាន​ជួល​ជាងចម្លាក់​ដ៏​ចំណាន​ចេញពី​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ ក​សាងព្រះពុទ្ធរូប ព្រះ​ពុម្ព​គំរូ ទម្ងន់ ៥០​តោន​ឡើង​នៅ ភ្នំ​សន្ទុក ខេត្ត​កំពង់ធំ ក្នុង​ឆ្នាំ​២០១៥​។ ព្រះពុទ្ធ​ប្បដិមា​អង្គ​ធំ​ជាងគេ​ទ្រង់​សមាធិ​មួយ​ព្រះអង្គ​។ ភូមិ​សមុទ្រ​គឺ​ព្រះពុទ្ធ ប្បដិមា​ទ្រង់​ផ្ចាញ់​មារ​ចំនួន​ពីរ​ព្រះអង្គ​និង​ព្រះពុទ្ធ​ប្បដិមា​ទ្រង់​បិណ្ឌ​បាត្រ​ចំនួន​ពីរ​ព្រះអង្គ​។​

​ស្ថិត​ក្នុង​ទឹកមុខ​ញញឹម​រួសរាយ​រាក់ទាក់ លោក ឈន អ៊ាន ដែល​មាន​ភរិយា​នៅ​ក្បែរ​ខ្លួន ក្នុង​វត្ត​ពោធិ​គិរី​វ​ង្សា នៃ​ថ្ងៃ អភិសេក​ព្រះពុទ្ធ​ប្បដិមា​ប្រាំ​ព្រះអង្គ​បាន​លើកឡើង​ថា លោក​មាន​គោលបំណង​កសាង​ព្រះពុទ្ធ​ប្បដិមា​ដាក់​នៅក្នុង វត្ត​នេះ​ជា​កន្លែង​ស្រុកកំណើត​ដែល​លោក​ធ្លាប់​រស់នៅ​តាំងពី​តូចៗ​ទោះ​ជា​លោក​និង​ក្រុម​គ្រួសារ​រកស៊ី​មាន​បាន​យ៉ាង ណា​ក៍​ដោយ​ក៍​មិន​ភ្លេច​ស្រុកកំណើត​ខ្លួន​។

លោក​បាន​បញ្ជាក់​អំពី​ការកសាង​ព្រះពុទ្ធ​ប្បដិមា​ទាំង​ប្រាំ​ព្រះអង្គ​ថា​«​នៅក្នុង​ព្រះពុទ្ធ​ប្បដិមា​ចំនួន​ប្រាំ​ព្រះអង្គ​នេះ​ទី​មួយ​តំណាង​ឱ្យ​និង​ដាក់​ឈ្មោះ​លោកឪពុក​អ្នក​ម្តាយបង្កើត​។​ទី​ពីរ​តំណាង​ឱ្យ​និង​ដាក់​ឈ្មោះ​លោកឪពុក​អ្នក​ម្តាយក្មេក​។​ទី​បី​តំណាង​ឱ្យ​និង​ដាក់​ឈ្មោះ​ក្រុមគ្រួសារ​កូនចៅ​របស់​ខ្ញុំ​និង​ទី​ប្រាំ​តំណាង​ឱ្យ​ប្អូនៗ​ព្រមទាំង​ញាតិសន្តាន​។

​ព្រះចៅអធិការ វត្ត​ពោធិ​គិរី​វង្សា ព្រះនាម សាំង សារី​ម ធម្មធរ​អនុគណ ស្រុក​គិរីវង់ មាន​សង្ឃដីកា អំពី​អភិសេក​ព្រះពុទ្ធ​ប្បដិមា​ខាងលើ​ថា​មាន​ព្រះសង្ឃ​នមស្សការ​ព្រះ​រតនត្រ័យ​។​បទុម​ថ្វាយ​ផ្កា​ព្រះសង្ឃ​ធ្វើ​កិច្ច​ពុទ្ធា​ភិ​សេក (​សរសើរ​គុណព្រះពុទ្ធ​) មាន​សូត្រ ធម៌​ពាហុំ ជ​យន្តោ ជាដើម​។​ល​។ ការ​សូត្រធម៌ ពុទ្ធា​ភិ​សេក ស្រែក​ជ័យ​ឃោស​និង​ថ្វាយ​ផ្កា​ចំពោះ​ព្រះ​ពុទ្ធរូប​រីឯ​ពុទ្ធបរិស័ទ​នមស្សកា​រ​ព្រះ​រតនត្រ័យ​សមាទានសីល និង​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត​។

ធម្មធរ​អនុគណ ស្រុក​គិរីវង់ មាន​សង្ឃដីកា​បន្តទៀត​ថា អាត្មាភាព​មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាងខ្លាំង​ចំពោះ​ការទទួលបាន​ព្រះពុទ្ធ​រូប​នេះ​ដែល​តាំងពីដើម​មក​ពុំ​មាន​សប្បុរសជន​ណា​យក​មក​តម្កល់​ទុក​ក្នុង​វត្ត​នេះ​ទេ​ទើប​តែ​លើក​ទី​មួយ​ហើយ​ដែល​បាន​បងប្រុស ឈន អ៊ាន និង​បងស្រី គឹម ចាន់ថន ជាវ​ព្រះពុទ្ធ​ប្បដិមា​ដ៏​ធំ និង​មាន​តម្លៃ​ច្រើន​ម៉ឺន​ដុល្លារ មក​តម្កល់​ទុក​ក្នុង​វត្ត​នេះ​។ រីឯ​អានិសង្ស នៃ​អ្នក​កសាង​ព្រះពុទ្ធ​ប្បដិមា​នេះ រមែង​មានតេជៈ​ច្រើន មាន​កម្លាំង​ខ្លាំងខ្លា មាន​បញ្ញា​វៀងវៃ និង ឆាប់​រួច​ទុក្ខ​ទាំងពួង​។

​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ពោធិ​គិរី​វង្សា​សប្បាយរីករាយ​និង​ទទួលយក​សមិទ្ធផល​ថ្មី​ល្អ​ឯក​ពុំ​ធ្លាប់​មាន​ពី​មុន​កន្លងមក​។ ពួកគាត់​នាំគ្នា​ចូលរួម​អបអរសាទរ និង​ជូនពរ​ម្ចាស់​ទាន​ធំ គឺ​លោក ឈន អ៊ាន និង​ភរិយា​លោកស្រី គឹម ចាន់ថន ដែល​បាន​កសាង​ព្រះពុទ្ធ​ប្បដិមា​ខាងលើ​យក​តាម​លំនាំ​ព្រះ​ពុម្ព​ផ្លូវការ របស់​ក្រសួង​ធម្មការ​និង​សាសនា​។

គួរបញ្ជាក់​ថា លោក ឈន អ៊ាន និង​អ្នកស្រី គឹម ចាន់ថន ធ្លាប់​បាន​បរិច្ចាគ ធនធាន​ផ្ទាល់ខ្លួន ចំនួន​ជាង​មួយ​ម៉ឺន ដុល្លារ​នាំ​ចាស់ៗ​រស់នៅ​ឯ​ស្រុកកំណើត​ចំនួន​បួន​ភូមិ​ទាំងចាស់ទាំងក្មេង​ចំនួន​២៥០​នាក់​ទៅ​កម្សាន្ត​នៅ​អង្គរវត្ត​កាល ពី​ដើម​ឆ្នាំ​២០១៧​ដែល​ធ្វើឱ្យ​ពួក​គាត់​មួយ​ចំនួន​រំភើប​អរ​សប្បាយ​ស្រក់​ទឹកភ្នែក​នៅ​មុខ​អង្គរវត្ត​ខេត្តសៀមរាប​។ កន្លង មក​ពុទ្ធបរិស័ទ​ខ្មែរ​យើង​តែងតែ​កសាង​ព្រះពុទ្ធ​ប្បដិមា​អំពី​បេតុង​ដែល​ពុំ​សូវ​ជាប់​បាន​យូរអង្វែ​រដូច​ថ្មភក់​ទេ​៕ ដែន សីមា​

spot_img
×