Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ចុះ​ពិនិត្យ​មើល​ស្ថានភាព​ផ្លូវ​ស្រប​រថភ្លើង​ឫស្សីកែវ ចាប់ពី​ផ្លូវជាតិ​លេខ ៥ ដល់​ផ្លូវ​លេខ ៧០ ក្នុង​ខណ្ឌ​ឫស្សីកែវ​

spot_img

​ភ្នំពេញ​៖ ការដ្ឋាន​ស្ថាបនា​ផ្លូវ​ស្រប​រថភ្លើង​ឫស្សីកែវ ចាប់ពី ផ្លូវជាតិ​លេខ ៥​ដល់ ផ្លូវ​លេខ ៧០ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ បាន​នឹង​កំពុង​ដំណើរការ​បាន​ប្រមាណ​២៥​ភាគរយ​ហើយ ហើយ​ក្នុង​ខណៈ​នេះ លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ពិនិត្យ​មើល​ស្ថានភាព​លើ​កំណាត់​ផ្លូនេះ ដើម្បី​ជម្រុញ​ការដ្ឋាន​បន្តទៀត ហើយ​ក៏​ដើម្បី​ស្តាប់​នូវ​អ្វី​ដែល​ជា​ការចង់បានរ​បស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​បណ្តោយ​ផ្លូវ​នេះ​ផងដែរ​។​

​លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​អោយដឹងថា ការដ្ឋាន​ស្ថាបនា​ផ្លូវ​ស្រប​រថភ្លើង​ឫស្សីកែវ ចាប់​ពី​ផ្លូវ​លេខ ៧០ ដល់​ផ្លូវ​ជាតិ​លេខ ៥ មកដល់​ពេល​នេះ​សម្រេចបាន​២៥
​ភាគរយ​ហើយ ។​

​កំណាត់​ផ្លូវ​ដែល​បាន​នឹង​កំពុង​ស្ថាបនា​នេះ​មាន​ប្រវែង​ជាង​៤៦០០ ម៉ែត្រ ដោយ​ត្រូវ​ឆ្លងកាត់​សង្កាត់​៣​គឺ​សង្កាត់​ទួល​សង្កែ​,​សង្កាត់ ឬ​ស្សី​កែវ និង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​។​

​គួរបញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ដែល​ជា​អតីតៈ​ផ្លូវ​រថភ្លើង​គីឡូម៉ែត្រលេខ​៦​ឬ​ស្សី​កែវ​នេះ កាលពី​ថ្ងៃ​ទី​២០​ខែ​ធ្នូ ឆ្នាំ​២០១៦ ដោយ​ស្ថាបនា​ជា​ផ្លូវ​ធ្វើដំណើរ ដោយ​យានជំនិះ ដែល​អាច​ជួយ​រំដោះ​ចរាចរ​មួយ​ចំណែក​ធំ​ពី​ផ្លូវជាតិ​លេខ​៥​ចូលមក​ក្នុង​រាជធានី​ភ្នំពេញ​។​

​តាម​គំរោង​ផ្លូវ​បេតុង​នេះ​មាន​ទទឹង​២២​ម៉ែត្រ ដែល​មាន​សួនច្បារ​ចែក​ទ្រូងផ្លូវ​២​ម៉ែត្រ​កន្លះ និង​ចិញ្ចើមផ្លូវ​៣,៧៥​ម៉ែត្រ​សងខាង​។​

​ចំពោះ​គម្រោង​នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​មានបន្ទិលស​ង្ស​យ័​ថា​អាជ្ញាធរ​នឹង​ឲ្យ​ពូកគាត់​ចេញពី​ទីនេះ តែ​ក៏​មាន​បងប្អូន​ភាគច្រើន​អបអរសាទរ​ចំពោះ​គំរោង​ស្ថាបនា​ផ្លូវ​នេះ​ដែល​ជា​ផ្លូវ​បេតុង​ក្រោយ​ពី​ដក​ផ្លូវ​រថភ្លើង​ចេញ​។ ប៉ិន្តែ​ទោះបីជា​យ៉ាងណាក្តី អាជ្ញាធរ​រាជធានី​ភ្នំពេញ​ធ្លាប់​បានបញ្ជាក់​ជាច្រើន​ដង​ហើយ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​មាន​គោល​ការ​ណា​មួយ​ដេញ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ចេញពី​តំបន់​នេះ​ឡើយ៕​ ដោយ​៖​កូឡាប​

spot_img
×