Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​អាវុធហត្ថ​បង្ក្រាប​ករណី​គ្រឿងញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៤​នាក់​

spot_img

ព្រៃវែង​៖ កងកម្លាំង​រាជ​អាវុធហត្ថ​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ បាន​ចុះ​បង្ក្រាប​ករណី​រក្សាទុក និង​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច ភូមិ​សឹង ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្ដ​ព្រៃវែង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់​រួម​នឹង​វត្ថុតាង​គ្រឿងញៀន​មួយចំនួន​។​

​លោក វរសេនីយ៍ត្រី ផាត់ សុជោ​ត ដែល​បាន​ដឹកនាំ​កម្លាំង​ក្នុង​ការបង្ក្រាប​នេះ បានឲ្យដឹងថា ជនសង្ស័យ ១.​ឈ្មោះ ឆៅ ស្រី​ល័ក្ខ ភេទ​ស្រី អាយុ ២៤​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​កោះកែរ ឃុំ កោះកែរ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល​។​
២.​ឈ្មោះ សូត្រ សែន ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កោះកែរ ឃុំ​កោះកែរ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល​។ កម្លាំង​ចាប់យក​វត្ថុតាង​រួមមាន​៖ ១.​ម្សៅ​ក្រាម​ពណ៌​ស ចំនួន ០២​កញ្ចប់ ទម្ងន់ ៦,៤០​ក្រាម ២.​ទូរស័ព្ទ​ចំនួន ១​គ្រឿង ៣.​ម៉ូតូ​ចំនួន ១ គ្រឿង​។

បន្ទាប់​ពី​ធ្វើការ​ស្ដាប់​ចម្លើយ ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ លោក ឧត្ដមសេនីយ៍ត្រី ឈួន គឹម​សាន បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ​ក្រោម​ឱវាទ និង​ដោយ​មាន​ការ អនុញ្ញាត​ពី​លោក ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​ព្រៃវែង និង​ព្រះរាជអាជ្ញា រាជធានី​ភ្នំពេញ នៅ​ម៉ោង ១៤ និង​៣០​នាទី ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​សហការ ជាមួយ កម្លាំង​ជំនាញ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​ឆែកឆេរ​បន្ទប់​ជួល​មួយកន្លែង ស្ថិតក្នុង​ភូមិ ឫស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ ដែល​ជា​ម្ចាស់​ថ្នាំញៀន គឺ​១.​ឈ្មោះ សែម ពេជ្រ​បញ្ចរង្គ ហៅ ថៃ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឫស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ២.​ឈ្មោះ ទា លី​ឆេង ហៅ ម៉ី ភេទ​ស្រី អាយុ ២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឫស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ចាប់យក​វត្ថុតាង​រួមមាន​៖ ១.​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ០២​កញ្ចប់ តូច ទម្ងន់ ០,៨៥​ក្រាម​។ ២. ជញ្ជឹង​ថ្លឹង​ថ្នាំញៀន​ចំនួន ១​គ្រឿង ៣.​ទូរស័ព្ទ​ចំនួន ១​គ្រឿង រួម​និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​នឹង​សេព​គ្រឿងញៀន​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត កំពុង​បន្ត​នីតិវិធី ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×