Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ស៊ុន ចាន់ថុល ៖ “ ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​ភាព​ជា​អ្នកដឹកនាំ​ដល់​ស្ត្រី គឺ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​ជាតិ​ឲ្យ​កាន់តែ​ប្រសើរ​”

spot_img

ភ្នំពេញ​៖ ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី នៅក្នុង​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៧ ទិវា​នារី​អន្តរជាតិ ក្រោម​ប្រធានបទ​៖ “​ស្ត្រី​រួម​គ្នា​រក្សា សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ​” ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​កិច្ចការនារី តំណាង សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ និង​មន្ត្រីរាជការ​និយោជិត​ជា​នារី​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​លោក ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​ការបណ្តុះបណ្តាល​ស្ត្រី​អំពី​ការងារ​ចុះបញ្ជី យានជំនិះ​តាម​ប្រព័ន្ធ​អន​ឡា​ញ ជំនាញ​កុំព្យូទ័រ ភាសា​អង់គ្លេស អ៊ី​ន​ធឺ​ណែ​ត ការសិក្សា​ពហុ​ជំនាញ និង​ភាព​ជា​អ្នក​ដឹកនាំ​ដើម្បី​បង្កើន​ឱកាស​កែលំអរ​ផ្នត់គំនិត​សង្គម​ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​បង្កើន​ការចូលរួម​របស់​ស្ត្រី ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​ជាតិ​ឱ្យ​សំបូរ​រុងរឿង​ថែមទៀត​។

​ជាមួយគ្នា​នេះ​ផង​ដែរ លោក ទេសរដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ផងដែរ​អំពី​សារសំខាន់​នៃ​សុខ​សន្តិភាព​ជា​កត្តា​មិន​អាច​ខ្វះ​បាន​ក្នុង​ការទាក់ទាញ​អ្នក​វិនិយោគិន ភ្ញៀវ​ទេសចរណ៍ និង​ការបង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ និង​បាន​ជំរុញ​ឱ្យ​ស្ត្រី​ទាំងអស់​បន្ត​រួបរួមគ្នា​ថែរក្សា​សុខ​សន្តិភាព​នេះ​ឱ្យបាន​គង់វង្ស​។​

​មុន​នឹង​បញ្ចប់ លោក ទេសរដ្ឋមន្ត្រី បាន​សំណូម​ដល់​ស្ត្រី ក៏​ដូច​បុរស​ជួយ​ណែនាំ​បងប្អូន​កូនក្មួយ​ឱ្យ​ពាក់មួក​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ ពេល​ជិះ​ឡាន​ត្រូវ​ពាក់​ខ្សែក្រវាត់ និង​ពេល​បើក​បរកុំ​និយាយ​ទូរស័ព្ទ ដែល​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ ជា​ពិសេស​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​ចូលរួម​ចំណែក​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ស្លាប់ បន្សល់​ទុក​ស្ត្រី​មេម៉ាយ កុមារកំព្រា​ធ្វើឱ្យ​កម្មវិធី​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​មិន​អាច​ដំណើរ​ទៅ​ដោយ​រលូន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×