Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០២ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ រាសី​ល្អ​មធ្យម​។ ការងារ អ្នកនឹង​បានទទួល​ការជួយ​ច្រើន​ក្នុង​ការងារ​ពី​មិត្តភក្តិ​។ លុយកាក់ ខក​បាត់​ឱកាស​រក​ប្រាក់ គួរ​អត់ធ្មត់​រង់ចាំ​ពេលវេលា​ថ្មី​។ មនោសញ្ចេតនា គួរ​គោរព​ភាព​ឯកជន​របស់​គូស្នេហ៍​។ សុខភាព ៖ បរិភោគ​អាហារ​សម្បូ​វីតាមីន​ឲ្យបាន​ច្រើន​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង ។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យក​អាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំ​ឆ្លូវ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ អំណោយផល​ល្អ​បំផុត គ្រប់យ៉ាង​សុទ្ធតែ​សម្រេច​ដោយ​រលូន​។ លុយកាក់ មាន​បន្ថែម​វិធី​រកប្រាក់​ស្ថិរភាព តែ​នៅ​តែ​ត្រូវ​ហាត់ប្រាណ​បន្ថែម​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសខាងកើត ។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំរកា​៕

​ឆ្នាំ​ខាល ៖ រាសី​ស្រុតចុះ​។ ការងារ ថ្ងៃ​មិន​សមស្រប​សម្រាប់​ការចរចា ប្រាស្រ័យ​ទាក់​ក្នុង​ការងារ​។ លុយកាក់ ត្រូវ​រក្សា​កាបូប​ប្រាក់​ឲ្យបាន​គត់មត់ ព្រោះ​មាន​ហានិភ័យ​ត្រូវ​បាត់បង់​។ មនោសញ្ចេតនា មានរឿង​ស្មុគស្មាញ​បន្តិច​ក្នុង​មនោសញ្ចេតនា​ប្តី​ប្រពន្ធ ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី ។ សុខភាព យកចិត្តទុកាក់ដ​ល់​ថ្លើម បេះដូង និង​ប្រព័ន្ធ​សរសៃប្រសាទ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាង​និរតី ។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យក​អាសា​ឆ្នាំចរ​៕

​ឆ្នាំ​ថោះ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ នាំមក​នូវ​ប្រភព​ចំណូល​ស្ថិរភាព​។ លុយកាក់ គួរ​ចេះ​ក្តា​ប់យក​ឱកាស​រក​ប្រាក់​។ មនោសញ្ចេតនា អាច​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​។ សុខភាព ល្អប្រសើរ ស្មារតី​ស្រឡះស្រឡំ​។ ទិស​នាំ​លាភ​ទិស​ខាង​ពាយ័ព្យ តំណម​ទិស​ខាង​អាគ្នេយ៍ ។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​, ខ្មៅ​។ អ្នក​យក​អាសា​ឆ្នាំចរ​៕

​ឆ្នាំ​រោង ៖ រាសី​ល្អ​មធ្យម​។ ការងារ ត្រូវ​ប្រយ័ត្ន​គូប្រជែង​លប​ចាក់​ពីក្រោយ​ខ្នង​។ លុយកាក់​គួរ​មាន​ចក្ខុវិស័យ​វែងឆ្ងាយ ក្នុង​បញ្ហា​ហិរញ្ញវត្ថុ​។ មនោសញ្ចេតនា ល្អប្រសើរ មាន​កម្លាំង​ទាក់ទាញ​ខ្លាំង​ចំពោះ​មនុស្ស​ខុស​ភេទ​គ្នា​។ សុខភាព ស្ថិរភាព គួរ​ស្តាប់​តន្ត្រី​ដើម្បី​សម្រួល​អារម្មណ៍​។ ទិស​នាំ​លាភ​ទិស​ខាង​ពាយ័ព្យ តំណម​ទិសខាងកើត ។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យក​អាសា​ឆ្នាំជូត​៕

​ឆ្នាំ​ម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ មានឱកាស​ឈានឡើង ត្រូវ​ម៉ឺងម៉ាត់​កុំ​ខ្ជីខ្ជា​។ លុយកាក់ រាសី​ឡើង ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ការវិនិយោគ​ហិរញ្ញវត្ថុ​។ មនោសញ្ចេតនា​ពេល​មាន​ឱកាស​គួរ​ចេះ​ក្តាប់​យក​ឲ្យទាន់​។ សុខភាព ល្អ គួរ​ប្រយ័ត្នប្រយែង​ក្នុងការ​ទទួលទាន​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិស​ខាង​ឦសាន្ត ។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យក​អាសា​ឆ្នាំចរ​៕

​ឆ្នាំ​មមី ៖ រាសី​ស្រុតចុះ​។ ការងារ អាច​រកឃើញ​ឱកាស​ជំនួញ ទំនាក់ទំនង​ពាណិជ្ជកម្ម​ពី​ការ​ស្គាល់​មិត្តភក្តិ​ថ្មីៗ​។ លុយកាក់ មិនគួរ​វិនិយោគ​ជាមួយ​នឹង​ខ្ទង់​ប្រាក់​ធំ ចូរ​ធ្វើ​ក្នុង​កម្រិត​តូចតាច​។ មនោសញ្ចេតនា ប្រយ័ត្ន​មាន​អ្នក​ចាក់រុក​ធ្វើឲ្យ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​អ្នក​ទាំង​២​។ សុខភាព​មិន​ត្រូវ​បរិភោគ​របស់​ផ្អែម​ច្រើន​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងជើង ។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យក​អាសា​ឆ្នាំចរ​៕

​ឆ្នាំ​មមែ ៖ រាសី​ល្អ​មធ្យម​។ ការងារ មិន​ត្រូវ​លើក​តម្កើងខ្លួន​ជ្រុល ត្រូវ​ចេះ​ដាក់ខ្លួន​ស្រប​តាម​កាលៈទេសៈ ទើប​ការងារ​រី​ចម្រើន​ល្អ​។ លុយកាក់ ស្ថិរភាព ពុំ​មាន​ឱកាស​រក​ប្រាក់​បន្ថែម​។ មនោសញ្ចេតនា មាន​ភាពកក់ក្តៅ ត្រជាក់​ខុស​ប្រក្រតី ចូរ​ចេះ​អត់ធ្មត់​អធ្យាស្រ័យ​ឲ្យ​គ្នា​។ សុខភាព នឹងនរ គួរ​ធ្វើ​ចលនា​ឲ្យបាន​ច្រើន​មិន​ត្រូវ​អង្គុយ​មួយ​កន្លែង​យូរពេក​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិសពាយ័ព្យ ។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ , ខ្មៅ​។ អ្នក​យក​អាសា​ឆ្នាំជូត​៕

​ឆ្នាំ​វក ៖ រាសី​ល្អ​មធ្យម​។ ការងារ មិន​ត្រូវ​ចចេស​រឹងរូស​ធ្វើ​អ្វី​តាមតែ​ការគិត​ឃើញ មិន​ស្តាប់​យោបល់​អ្នកដទៃ​អ្នកនឹង​ខូចប្រយោជន៍​ធំ​។ លុយកាក់ ស្ថិរភាព ពុំ​មាន​អ្វី​គួរឲ្យ​បារម្ភ​។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យ​សម្តី​របស់​អ្នក​ធ្វើឲ្យ​ប៉ះទង្គិច​ផ្លូវចិ​ត្ត​គូស្នេហ៍​។ សុខភាព ល្អប្រសើរ​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិស​ឦសាន្ត ។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ​។ អ្នក​យក​អាសា​ឆ្នាំរោង​៕

​ឆ្នាំ​រកា ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ជួប​ភ័ព្វសំណាង​ច្រើន គ្រប់យ៉ាង​សុទ្ធតែ​សម្រេចបាន​ដោយ​ជោគជ័យ​។ លុយកាក់ ស្ថិរភាព តែ​មិន​គួរ​បញ្ចេញ​ទុនវិនិយោគ​។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​។ សុខភាព ល្អ​។ ទិស​នាំ​លាភ​ទិស​ឦសាន្ត តំណម​ទិស​ខាងលិច ។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យក​អាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំចរ ៖ រាសី​ស្រុតចុះ​។ ការងារ រវល់​ច្រើន និង​ត្រូវបាន​ថ្នាក់លើ​ជឿជាក់​ប្រគល់​កិច្ចការ​អ្វី​ផ្សេង ចាយវាយ​ត្រូវ​សន្សំសំចៃ​។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ជាង​មុន​ចំពោះ​គូស្នេហ៍​។ សុខភាព ល្អ​ធម្មតា មិន​ត្រូវ​បរិភោគ​ហ៊ឺរ​ពេក​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាង​និរតី ។ ពណ៌​នាំ​សំណាង ពណ៌​ផ្ទៃមេឃ​។ អ្នក​យក​អាសា​ឆ្នាំថោះ​៕

​ឆ្នាំ​កុរ ៖ រាសី​ស្រុតចុះ​។ ការងារ មាន​ការប្រែប្រួល​ច្រើន ត្រូវ​នឹងនរ​ប្រឈម​ដោះស្រាយ​។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការបណ្តាក់ទុន​រកស៊ី​។ មនោសញ្ចេតនា គួរ​រឹងប៉ឹង​ក្នុង​រឿង​មនោសញ្ចេតនា​។ សុខភាព​យកចិត្ត​ទុក​ដាល់​ដល់​ថ្លើម តម្រង​នោម​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសអាគ្នេយ៍ ។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំរកា​៕​

spot_img
×