Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​កូរ៉េខាងត្បូង នឹង​ចាត់​បេសកជន​ពិសេស ទៅកាន់​កូរ៉េខាងជើង​

spot_img

កូរ៉េ​ខាងត្បូង​មាន​ផែនការ​បញ្ជូន​បេសកជន​ពិសេស ទៅ​កូរ៉េខាងជើង ដើម្បី​ឆ្លើយតប​នឹង​សំណើរ​អញ្ជើញ​របស់​លោក គីម ជុង​អ៊ុន​។​

លោក Moon Jae-in ប្រធានាធិបតី​កូរ៉េខាងត្បូង​។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in បាន​ជួប​សន្ទនា​តាម​ទរ​សព្ទ​ជាមួយ​សមភាគិ​អាមេរិក​លោក Donald Trump ។ ភាគី​ទាំងពីរ​បាន​ឯកភាព​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​រំសាយ​នុយក្លេអែរ​នៅ​ឧបទ្វីប កូរ៉េ តាមរយះ​ការរក្សារ ទំនាក់ទំនង​ចរចា​អន្តរ​កូរ៉េ​។​

​លោក Moon និយាយ​ទៅ​លោក Trump ថា ការចាត់​បេសកជន​ពិសេស ទៅកាន់​កូរ៉េខាងជើង គឺជា​ការឆ្លើយតប​ទៅនឹង​ការធ្វើ​ឱ្យ​ក្រុង​ភ្យុង​យ៉ាង បាន​បញ្ជូន​មន្ត្រី​ជាន់ ខ្ពស់​រួមមាន Kim Yo-jong, ប្អូនស្រី​មេដឹកនាំ Kim Jong-un, មកកាន់​កូរ៉េខាងត្បូង​ចូលរួម​អូឡាំពិក​រដូវរងា​។ លោកស្រី Kim Yo-jong នៅ​ដើមខែ​កុម្ភៈ បាន​ប្រគល់ជូន​លោក Moon សំបុត្រ​អញ្ជើញ​របស់​បងប្រុស​គាត់ ដែល​អញ្ជើញ​លោក Moon ទៅកាន់​កូរ៉េខាងជើង​ដើម្បី​ជួប​ពិភាក្សា​ថ្នាក់​កំពូល​។​

​អ្នកតំណាង​របស់​កូរ៉េខាងជើង កាលពី​ថ្ងៃ​សៅរ៍ បានប្រកាសថា រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង ត្រៀម​ខ្លួន​ជួប​សន្ទនា​ជាមួយ​វ៉ា​ស៊ី​ង​តោន ខណៈពេល​ដែល​សេត​វិមាន បាន​សង្កត់ធ្ងន់ថា រាល់​ការចរចា​ជាមួយ​កូរ៉េ​ខាងជើង ត្រូវ​ឈាន​ទៅ​បញ្ចប់​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ទី 26 ខែ​កុម្ភៈ​បាន​អំពាវនាវ​ឱ្យ​អាមេរិក​បន្ថយ​ល​ខ័ណ្ឌ ចរចា​ជាមួយ​កូរ៉េខាងជើង ហើយ​ព្យុងយ៉ាង​គួរតែ​បង្ហាញ​សុ​ឆន្ទះ​បញ្ចប់​នូវ​កម្មវិធី​នុយក្លេអ៊ែ​រនិង​កាំជ្រួច​ដើម្បី​សន្តិភាព​។ ទន្ទឹមនឹងនេះ​ដែរ​រដ្ឋ​មន្ត្រី​ការបរទេស​កូរ៉េខាងត្បូង​លោក Kang Kyung-wha បាន​អំពាវនាវ​កូរ៉េខាងជើង ឱ្យ​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​និង​គ្រាប់​មី​ស៊ី​ល​ដើម្បី​សន្តិភាព “​អាច​កំពុង​ចាប់​ឫស​” នោះ​៕ សូ​យ​ន​

spot_img
×