Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ថាក់ស៊ីន និង​អ្នកស្រី​យី​ង​ឡាក់ ទៅពិនិត្យ​ធ្មេញ​នៅ​ឌូ​បៃ​

spot_img

​នា​ប្រទេស​ថៃ​កំពុង​មាន​ការ​រាលដាល​រូបភាព​របស់​បងប្អូន​ត្រកូល​ស៊ីណាវ៉ាត្រា កំពុង​ស្ថិត​ក្នុង​គ្លីនិក​ធ្មេញ​នៅ​ឌូ​បៃ UAE ។​

​លោក​ថាក់ស៊ីន និង​អ្នកស្រី​យី​ង​ឡាក់ ក្នុង​គ្លីនិក​ធ្មេញ នៅ​ឌូ​បៃ FACEBOOK PEARL DENTAL CLINIC

​រូបភាព​របស់​លោក​ថាក់ស៊ីន និង​អ្នកស្រី​យី​ង​ឡាក់ ត្រូវបាន​គេ​មើលឃើញ​ក្នុង​គណនី​ហ្វេ​ស​បុក ក្នុង​គ្លីនិក Pearl Dental Clinic – Best Dental Dubai ។ អតីត​នាយករដ្ឋមន្ត្រី​ទាំង​២​នាក់​នេះ បាន​ថតរូប​ជាមួយនឹង​វេជ្ជបណ្ឌិត Salahudeen Aboobacker ក្នុង​គ្លីនិក​នេះ​។

​គេ​ពុំ​ទាន់​ដឹង​ច្បាស់​ថា រូបថត​នេះ​ត្រូវ​បាន​ថត​នៅពេលណា តែ​ត្រូវ​បាន​បង្ហោះ​លើ​គណនី​ហ្វេ​សបុ​ក​របស់​គ្លីនិក​នេះ​កាលពី​ថ្ងៃ ២ កុម្ភៈ ២០១៨ ជាមួយនឹង​ពាក្យពេចន៍​សរសេរថា ៖ “Dr. Salah with his prominent client the former prime minister of Thailand Mr Thaksin Shinawatra, together with his lovely sister Yingluck” (​វេជ្ជបណ្ឌិត​ស្វាគមន៍​ជាមួយ​ភ្ញៀវ​កិក្តិយស​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ថាក់ស៊ីន ស៊ីណាវ៉ាត្រា និង​ប្អូនស្រី​យី​ង​ឡាក់ ជា​ទី​ស្រឡាញ់​របស់គាត់​)​។​

​ថ្វី​ត្បិត​រូបភាព​ត្រូវបាន​ថត​តាំងពី​ដើម​ខែ​កុម្ភៈ​ក្តី ប៉ុន្តែ​វា​ទើប​ទទួលបាន​ចំណាប់អារម្មណ៍ ដោយ​មនុស្ស​ជាច្រើន​បាន​ជឿថា​៖ រូបថត​នេះ​ត្រូវ​បាន​ថត​នៅ​ពេល​លោក​ថាក់ស៊ីន និង​អ្នកស្រី​យី​ង​ឡាក់ ទៅពិនិត្យ​ធ្មេញ​នៅ​ឌូ​បៃ ជប៉ុន ចិន (​រួម​មាន​ហុងកុង​) និង​សិង្ហ​បុរី​។​

​នៅក្នុង​ដំណើរ​នេះ​លោក​ថាក់ស៊ីន និង​អ្នកស្រី​យី​ង​ឡាក់ បាន​ជួប​ជាមួយ​សមាជិក​គណបក្ស​ភឿ​ថៃ ដើម្បី​ក្តាប់​សភាពការណ៍​ប្រទេស​ថៃ ហើយ​(​ចង្អុល​ដឹកនាំ​) ការត្រៀម​បម្រុង​ចូលរួម​បោះឆ្នោត​សកល​ប្រព្រឹត្ត​នៅ​ខែ​មករា ២០១៩​។​

​តាម​ប្រព័ន្ធ​សារព័ត៌មាន​ថៃ លោក​ថាក់ស៊ីន​មាន​ភូមិគ្រឹះ​នៅ​ឌូ​បៃ និង​ឡុង​ដុង ប្រទេស​អង់គ្លេស​។ អ្នកស្រី​យី​ង​ឡាក់ ក្រោយ​ពី​ភៀសខ្លួន​ចេញពី​ប្រទេស​ថៃ កាល​ខែសីហា ២០១៧ ក៏​ត្រូវបាន​គេ​ជឿថា កំពុង​ស្នាក់​នៅ​ប្រទេស​អង់គ្លេស​។ ប៉ុន្តែ​ក្រុង​ឡុង​ពុំ​បញ្ជាក់​ពី​ព័ត៌មាន​នេះ​ទេ​៕ សូ​យ​ន​

spot_img
×