Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឹះស្ថាន​អង្គរ ២​ខែ​ដំបូង រក​ចំណូល​ជាង​២៧​លាន​ដុល្លារ ហើយ​ថវិកា​ជាង​១​លាន​ដុល្លារ ​ត្រូវ​បង់​ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​

spot_img

​សៀមរាប​៖ គ្រឹះស្ថាន​អង្គរ បានប្រកាសថា នៅក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ចំនួន​ភ្ញៀវទេសចរ​បរទេស និង​ចំណូល​ដែល​ទទួលបាន​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​គឺ​មាន​ភ្ញៀវទេសចរ​បរទេស​ចំនួន​២៩៥.៣៨៩​នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បើ​ធៀប​នឹង​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​កើនឡើង​១៧,៣៣​ភាគរយ ដែល​អាច​រកចំណូលបាន ១៤.០០៩.០៦៨​ដុល្លារ បើ​ប្រៀបធៀប​ខេ​កុម្ភៈ​ឆ្នាំ​២០១៧ កើនឡើង​១៦,៨២​ភាគរយ​។ ចំណូល​ត្រូវបាន​បង់​ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​សម្រាប់​ខែ​កុម្ភៈ​ចំនួន​៥៩០.៧៧៨​ដុល្លារ​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ស្ថិតិ​ភ្ញៀវទេសចរ​បរទេស ទិញ​ប័ណ្ណ និង​ចំណូល​ដែល​ទទួលបាន​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ប្រចាំ​ខែ​កុម្ភៈ ដើមឆ្នាំ​២០១៨​។​

​បើ​តាម​ប្រកាស​ព័ត៌មាន​ដដែល បាន​បន្តថា រយៈពេល​២​ខែ​ដំបូង ឆ្នាំ​២០១៨ ចាប់ពី​ខែ​មករា ដល់ ខែ​កុម្ភៈ ចំនួន​ភ្ញៀវទេសចរ​បរទេស និង​ចំណូល​ដែល​ទទួលបាន​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ គឺមាន​ភ្ញៀវទេសចរ​បរទេស ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​៥៩០.២០២​នាក់ កើនឡើង ៩,៥៤​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ ដោយ​ទទួលបាន​ចំណូល​សរុប​២៧.៤៨៨.៧៥៤​ដុល្លារ គឺ​កើនឡើង​៣៥,៤៣​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧​។ ចំណូល​ត្រូវបាន​បង់​ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា សម្រាប់​ខែ​មករា កុម្ភៈ មាន​ចំនួន ១.១៨០.៤០៤​ដុល្លារ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×