Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​សិប្បកម្ម​ផលិត ទឹក​ម្ទេស ទឹក​សៀង ទឹកស៊ីអ៊ីវ ទឹក​ប្រេងខ្យង និង​សារធាតុ​ផ្សំ​ខុសច្បាប់ និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​

spot_img

​ភ្នំពេញ ៖ ព្រះរាជអាជ្ញា​សា​ដំបូង​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​នគរបាល ចុះ​ឆែកឆេរ​ទីតាំង​សិប្បកម្ម​មួយ​កន្លែង​ដែល​បាននិងកំពុង​ផលិត​គ្រឿង​បរិភោគ​ខុសច្បាប់ ដោយ​បាន​រកឃើញ ទឹក​ម្ទេស ទឹក​សៀង ទឹកស៊ីអ៊ីវ ទឹក​ប្រេងខ្យង និង​សារធាតុ​ផ្សំ​មួយចំនួន ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អ្នកប្រើប្រាស់ ហើយ​ជា​ចំណាត់ការ​ផ្លូវច្បាប់ សម្រេច​បិទ​ទីតាំង​នេះ និង​ផលិតផល ដែល​ផលិត​រួចហើយ មិន​អនុញ្ញាត​ឲ្យ​ចរាចរ​លើ​ទីផ្សារ ។ ករណី​នេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១ ខែ​មីនា ឆ្នាំ​២០១៨ នៅ​សិប្បកម្ម​ផលិត​គ្រឿង​បរិភោគ មាន​ទីតាំង​ស្ថិតនៅ​ផ្ទះ​លេខ ១៦៦A ផ្លូវលំ ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) ដឹកនាំ​កម្លាំង​សម្ថ​កិច្ច​ចម្រុះ ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ អ៊ូច ទូច អនុប្រធាន​លេខាធិការដ្ឋាន គ​.​ប​.​ផ​.​ក និង​ការសម្របសម្រួល​ពី​លោក គុជ គឹម​ទ្បុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សា​ដំបូង​រាជធានី​ភ្នំពេញ ។​

​ការចុះ​ឆែកឆេ​រនះ ធ្វើ​ទ្បើង​តាម​ដីកា​បង្គាប់​របស់​តុលាការ​រាជធានី​ភ្នំពេញ ជា​លទ្ធផល​សមត្ថកិច្ច​ម្រុះ បានសម្រេច ផ្អាក​ការធ្វើ​សិប្បកម្ម និង​ចំពោះ​ផលិតផល ដែល​សម្រេច​រួច​ហើយ មិន​អនុញ្ញាត​ឲ្យ​ដាក់តាំង​លក់ ចរាចរ​លើ​ទីផ្សារ​ទ្បើយ​។ ករណី​នេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​​

spot_img
×