Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋការ​ត្រាំ នឹង​ចាត់វិធានការ​យោធា ប្រសិនបើ​ព្យុងយ៉ាង​សម្រេច​បាន​នុយក្លេអ៊ែរ​

spot_img

​រដ្ឋការ​របស់លោក ដូ​ណា​ល់ ត្រាំ កំពុង​តែពិចារណា​វិធានការ​យោធា​ប្រឆាំង​នឹង​កូរ៉េខាងជើង ប្រសិន​បើ​​របប​ផ្តាច់ការ​នេះ​សម្រេចបាន​អាវុធ​នុយក្លេអ៊ែរ ដែល​អាច​មាន​សមត្ថភាព​បាញ់​ដល់​អា​មេ​រិច​។ នេះ​បើ​តាម​ប្រភព​មួយ​ចំនួន​ដែល​ដឹង​ច្បាស់​ពី​គំរោង​របស់​រដ្ឋការ ត្រាំ​។​

​មន្ត្រីជាន់ខ្ពស់​សន្តិសុខ​ជាតិ​អា​មេ​រិច​ជាច្រើនរូប ជឿជាក់ថា ការសម្រេចបាន​នុយក្លេអ៊ែរ​របស់​ព្យុង​យ៉ាង​​គឺ​​តំណាង​ឲ្យ​គ្រោះថ្នាក់​សម្រាប់​អា​មេ​រិច​។​

​លើស​ពី​ការគំរាមកំហែង​នុយក្លេអ៊ែ​រ ចំពោះ​អា​មេ​រិច មន្ត្រី​សន្តិសុខ​ជាតិ​ដែល​ជំរុញ​ឲ្យមាន​វិធានកា​រ​​យោធា​លើ​បញ្ហា​នោះ បាន​ជឿជាក់ថា ប្រសិន​ជា​កូរ៉េខាងជើង​សម្រេច​បាន​នុយក្លេអ៊ែរ​ពេញលេញ​របប​នេះ នឹង​បង្កើត​កូន​កើត​ចៅ ព្រមទាំង​មាន​ការចែករំលែក​បច្ចេក​វិទ្យា​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ជាមួយនឹង​ប្រទេស​ដទៃ​ទៀត​ដូចជា អ៊ឺរ៉ង ប៉ា​គី​ស្ថាន លី​ប៊ី និង​រដ្ឋ​ដទៃ​ទៀត​។​

​ការសម្រេច​បាន​នុយក្លេអ៊ែរ និង​ការចែករំលែក​បច្ចេកវិទ្យា​ដល់​គ្នា នឹង​បង្កើន​ការគំរាមកំហែង​ដល់​អា​មេ​រិច ហើយ​មន្ត្រី​អា​មេ​រិច​និយាយថា វា​នឹង​មាន​គ្រោះថ្នាក់​ខ្លាំង​ដល់​អា​មេ​រិច និង​តំបន់ ជាង​ការ​ចាត់វិធានការ​មុន​ប្រឆាំង​នឹង​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​ព្យុងយ៉ាង​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ន កូរ៉េខាងជើង​កំពុង​ចរចារ​ជាមួយនឹង​កូរ៉េខាងជើង ដែល​ធ្វើឲ្យ​ភាព​តានតឹង​​នៅក្នុង​តំបន់​ហាក់​បាន​ធូរស្រាល​បន្តិច ក្រោយពេល​កូរ៉េ​ខាងជើង​បាន​ចូលរួម​កិច្ចប្រជុំ​ជាមួយនឹង​​មន្ត្រី​កូរ៉េខាងត្បូង​ជាច្រើនលើក​។ មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​ក៏​បាន​អញ្ជឹង​ប្រធានាធិបតី​​កូរ៉េខាងត្បូង​ឲ្យទៅ​ទស្សនៈកិច្ច​នៅ​ព្យុង​យ៉ាង​ផង​ដែរ ដើម្បី​ធ្វើការ​ចរចារ​។​

​កូរ៉េខាងជើង​ក៏​បាន​បង្ហាញ​បំណង​ចង់​ចរចារ​ជាមួយនឹង​សហរដ្ឋ​អា​មេ​រិច​ផងដែរ ប៉ុន្តែ​មាន​ការ​ព្រួយ​បារម្ភ​ខ្លះ​ថា កូរ៉េខាងជើង​កំពុងតែ​ពន្យា​ពេល​ដើម្បី​បន្ត​អភិវឌ្ឍ​ន៏​អាវុធ​របស់​ខ្លួន​។​

​ចំណែក​ក​អា​មេ​រិច​វិញ បាន​លើកឡើង​ថា ពួកគេ​អាច​ចរចារ​ជាមួយ​កូរ៉េ​ខាងជើង​បាន ក្នុងការណី​​កិច្ចចរចានោះ​ផ្តោត​លើ​ការបោះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​៕​ សុភ័ក្ត្រ

spot_img
×