Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​បដិសេធថា ខ្លួន​ជាប់​ពាក់ព័ន្ធ​នឹង​អាវុធ​គីមី​នៅ​ស៊ី​រី​

spot_img

ប្រទេស​កូរ៉េខាងជើង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​ធ្វើ​ការបដិសេធ​ចំពោះ សេចក្តី​រាយ​ការណ៏ ដែល​ថា​ខ្លួន បាន​សហការ​ជា មួយ​នឹង​ប្រទេស​ស៊ី​រី​ដើម្បី​ផលិត​អាវុធ​គីមី និង​បាន​ចាត់ទុក​ការ​ចោទ ប្រកាន់​នោះ​ថា ជាការ​ប្រឌិត ឡើង​ដោយ​សហរដ្ឋ​អា​មេ​រិច ដើម្បី​ដាក់​សម្ពាធ​លើ​ខ្លួន​។

​ប្រព័ន្ធ​ផ្សព្វ​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ដកស្រង់​សំដី​របស់​អ្នកនាំពាក្យ វិទ្យាស្ថាន​ស្រាវជ្រាវ​ដើម្បីសិក្សា​ពី​អា​មេ​រិច​នៃ​ក្រសួង​ការបរទេស បាន​លើកឡើង​ថា អា​មេ​រិច​បាន​បង្កើត​ការអះអាង​ដែល​មិន​សម​ហេតុផល ដែល​ថា ​ខ្លួន​បាន​ជួយ​ប្រទេស​ស៊ី​រី​ផលិត​អាវុធ​គីមី​។​

​អ្នកនាំពាក្យ​បាន​លើកឡើង​ថា “​ដូចដែល​យើង​បាន​និយាយ​យ៉ាងច្រើន​ជា​ច្រើន​ដង​ហើយ​ថា រដ្ឋ​របស់​យើង​មិន​អភិវឌ្ឍ​ន៏ ផលិត និង​លាក់ទុក​អាវុធ​គីមី​នោះទេ ហើយ​យើង​ក៏​ប្រឆាំងនឹង​ទៅ​អាវុធ​នោះ​ផងដែរ​”​។​

​ការបដិសេធ​នេះ​បាន​ធ្វើឡើង ក្រោយពេល​មាន​ការផ្សព្វផ្សាយ​ដោយសារព៌ត​មាន​អាមេរិច​ថា ​ប្រទេស​កូរ៉េ​ខាងជើង​បាន​ដឹកជញ្ជូន​វត្ថុធាតុដើម​ជាច្រើន ទៅ​ឲ្យ​រោងចក្រ​ផលិត​អាវុធ​គីមី​របស់​ប្រទេស​ស៊ី​រី​។

​វត្ថុ​ធា​ដើម​ទាំង​នោះ​រួមមាន ការ៉ូ​ប្រឆាំង​អាស៊ី​ត និង​កំដៅ ប្រដាប់​បង្ហូរ​អាស៊ីត និង​ឧបករណ៏​វាស់​សីតុណ្ហភា​ព​ផងដែរ​។ ការ​រ៉ូ​ធន់​នឹង​អាស៊ីត ត្រូវបាន​គេ​ជឿថា អាច​នឹង​ប្រើប្រាស់​ដើម្បី​សាងសង់​រោងចក្រ​ក​ផលិត​អាវុធ​គីមី​៕ សុភ័ក្ត្រ

spot_img
×