Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​មែន​! គ្រា​ដែល​វេជ្ជបណ្ឌិត livestream ទិដ្ឋភាព​នៃ​អ្នកជំងឺ​នារីៗ​ស្រស់​ស្អាត​ទើប​វះកាត់​កែ​សម្ផស្ស “​ចំណុច​សំខាន់ៗ​”! (Video inside)

spot_img

​នៅ​ថ្ងៃ​ទី ២៧​កុម្ភៈ គណនី​ហ្វេ​សបុ​ក​របស់​មន្ទីរពេទ្យ​កែ​សម្ផស្ស​វៀតណាម​-​អាមេរិក បានធ្វើការ livestream ទិដ្ឋភាព​ដែល​វេជ្ជបណ្ឌិត Chiem Quoc Thai បាន​មក​ពិនិត្យ​អ្នកជំងឺ (​កែ​សម្ផស្ស​នៅ​មន្ទីរពេទ្យ​)​។​

​គាត់​បន្ត​ពិនិត្យ​ឲ្យ​អ្នកជំងឺ​ដែល​ទើប​ជួសជុល​ត្រគាក​។ អ្នកជំងឺ​ម្នាក់នេះ​ដេក​ផ្កាប់មុខ ដោយ​ចំហ​តែ​ត្រគាក​នៅ​កណ្តាលវាល​។​

​ក្រោយ​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ពី​បណ្តាញ​សង្គម វេជ្ជបណ្ឌិត​រូប​នេះ​ឲ្យដឹងថា ៖ “​អ្នកជំងឺ​ទាំងអស់​សុទ្ធតែ​យល់ព្រម​ឲ្យ​ខ្ញុំ​ថត​ឃ្លីប អ្នកខ្លះ​មាន​សំណើរ​ក៏​ពួកគេ​មិន​ខ្ចី​យក​ម៉ាស់​ពាក់​។ គោលបំណង​នៃ​សកម្មភាព​នេះ​គឺ​ដើម្បី​ពន្យល់​ដល់​អ្នក​ទាំងឡាយ​ដែល​ចង់​ស្អាត​បានដឹងថា បច្ចេកវិទ្យា​កែ​សម្ផស្ស​បច្ចុប្បន្ននេះ​វា​ពុំ​គួរ​ឲ្យ​ភ័យខ្លាច ឬ​ឈឺចាប់​ខ្លាំង​នោះ​ឡើយ​។ វេជ្ជបណ្ឌិត​ដដែល​ឲ្យដឹងថា អ្នកជំងឺ​សញ្ជាតិ​វៀតណាម​ត្រូវបាន​ពាក់អាវ​ដើម្បី​បាំង​រាងកាយ ប៉ុន្តែ​អ្នកជំងឺ​មក​កែ​សម្ផស្ស​មក​ពី​កម្ពុជា ២​រូប នៅ​ពុំទាន់​បាន​ពាក់អាវ​ទើប​គិលានុប្បដ្ឋាយិកា យក​របស់​មក​បិទ​ចុង​សុដន់​។ វេជ្ជបណ្ឌិត​រូបនេះ ក៏​បាន​សង្កត់ធ្ងន់ថា ក្នុងការ​បំពេញមុខ​ចំនាញ​របស់ខ្លួន​នោះ សកម្មភាព​ដែល​វេជ្ជបណ្ឌិត​យកដៃ​ប៉ះ​លើ​សុដន់ ឬ​ត្រគាក​របស់​អ្នកជំងឺ​គឺ​ជា​រឿង​ធម្មតា​៕ លី​សា​

Clip នេះ​មាន​ថេរវេលា​៤​នាទី ដែល​បង្ហាញឲ្យឃើញ​ក្នុងបន្ទប់​មួយ​មាន​អ្នកជំងឺ​ទើបកែ​សុដន់​, ត្រគាក ហើយ​ត្រូវបាន​ពាក់​ម៉ាស់​មុខ​។ ប៉ុន្តែ​អ្នកជំងឺ​ស្រី​ម្នាក់​ពុំ​បាន​បាំង​មុខ​ទាន់​គ្រា​ចាប់ផ្តើម livestream​។ វេជ្ជបណ្ឌិត​រូបនេះ​បាន​ធ្វើការ​ពិនិត្យ​ដោះអាវ កំណត់​ទីតាំង​ត្រូវ​កែ​របស់​អ្នកជំងឺ​ម្នាក់ ហើយ​ប្រើ​ដៃ​ស្ទាប​ច្របាច់​សុដន់​ណែនាំ​ពី​វិធី​ថែទាំ​ក្រោយ​ការវះកាត់​។​

spot_img
×