Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​៖ អ្នកដើរ​កំសាន្ត​ប្តី​ប្រពន្ធ​មួយគូ​បាត់​ខ្លួន ៣​ខែ រកឃើញ​ស្លាប់​ទាំងពីរ​នាក់​

spot_img

​អ្នកដើរ​កំសាន្ត​ប្តី​ប្រពន្ធ​ពីរ​នាក់ មកពី​រដ្ឋកា​លី​ហ្វ​ញ៉ា (​អា​មេ​រិច​) ដែល​បាន​បាត់​ខ្លួន​អស់​រយៈពេល ៣​ខែ​មកហើយ​នៅ​ឧ​ទ្យា​ជាតិ​ដើមឈើ ត្រូវបាន​គេ​រកឃើញថា ត្រូវគេ​បាញ់​ស្លាប់ ហើយ​សព​អោប​គ្នា​ជាប់​។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​។

​ដោយយោង​ទៅលើ​ភ​ស្ថុ​តាង​ដែល​រកឃើញ​នៅ​កន្លែងកើតហេតុ អ្នកស៊ើប​អង្កេត​ជឿជាក់ថា លោក Joseph Orbeso បាន​បាញ់សម្លាប់​ប្រពន្ធ​របស់គាត់​ឈ្មោះ Rachel Nguyen បន្ទាប់មក​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ​។​

​កាំភ្លើង​មួយ​ដើម​ត្រូវបាន​គេ​រកឃើញ​នៅក្បែរ​សាកសព ហើយ​កាំភ្លើង​នោះ​មាន​ចុះបញ្ជី​ឈ្មោះ​របស់លោក Joseph​។​

​ម្ចាស់ផ្ទះ​សំណាក់​ដែល​ស្ថិតនៅ​ក្បែរ​ឧទ្យាន បាន​រាយការណ៍​ពី​ការបាត់​ខ្លួន​របស់ ប្តី​ប្រពន្ធ​មួយគូ​នោះ នៅ​ថ្ងៃទី ២៨ ខែកក្កដា ក្រោយពេល​ពួកគេ​មិនបាន​បង់លុយ​ថ្លៃ​បន្ទប់​។​

​លោក Joseph អាយុ ២២ និង​ប្រពន្ធ​គាត់​អាយុ ២០​ឆ្នាំ ត្រូវបាន​គេ​រកឃើញថា​ស្លាប់​នៅក្នុង​សប្តាហ៍​នេះ​៕​ ដោយ៖ សុភ័ក្ត្រ

spot_img
×