Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បង្កើត​ជា​ផ្លូវការ មូលនិធិ​គន្ធបុប្ផា​កម្ពុជា​

spot_img

ភ្នំពេញ ​៖​ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​បាន​ចុះហត្ថលេខា​បង្កើតជា​ផ្លូវការ​នូវ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ហើយ​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ធ្វើជា​ប្រធាន​នៃ​មូលនិធិ​នេះ​។​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២ ខែ​មីនា ឆ្នាំ​២០១៨​នេះ ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ ក្រុមគ្រូពេទ្យ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ ហៅ​កាត់​ថា ស​.​គ​.​យ​.​ត ឬ TYDA នៅ​សាល​មហោស្រព​កោះ​ពេជ្រ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​មានប្រសាសន៍​បញ្ជាក់​ថា “កាល​ពី​ម្សិលមិញ គឺ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៨ ខ្ញុំ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​រួចហើយ ដើម្បី​បង្កើត​នូវ​មូលនិធិ​គន្ធបុផ្ផា​កម្ពុជា ។ ខ្ញុំ និង​ភរិយា នឹង​ធ្វើ​ជា​ប្រធានកិត្តិយស​នៃ​មូលនិធិ​នេះ​។ ចំពោះ​មូលនិធិ​គន្ធបុប្ផា​នៅ​ប្រទេស​ស្វ៊ី​ស ដែល​បង្កើតឡើង​ដោយ លោក​វេជ្ជបណ្ឌិត ប៊ីត រិច​ឆ្នឺរ (Beat Richner) គឺ​នៅតែ​បន្ត​វត្តមាន​ដដែល តែ​យើង​ត្រូវ​បង្កើត​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​មួយ​ទៀត ជាមួយនឹង​ថវិការដ្ឋ​ដែល​នឹង​ត្រូវ​ផ្ដល់​ជូន​មូលនិធិ​នេះ​។ យើង​ក៏​នឹង​មាន​ថវិកា​ពី​ប្រភព​ដ៏ទៃទៀត ដែល​នឹង​ទទួលបាន​ពី​សប្បុរសជន​កម្ពុជារ​បស់​យើង ដើម្បី​ជួយ​ទៅ​ដល់​ជីវិត​កុមារ​ជាច្រើន​របស់​កម្ពុជា​យើង​”​។​

​សូមបញ្ជាក់​ថា ក្នុងជំនួប​សម្ដែង​ការគួរសម របស់​លោក​វេជ្ជបណ្ឌិត Peter Studer ប្រធាន​ថ្មី​នៃ​មូលនិធិ​គន្ធបុប្ផា ជាមួយ​លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នា​ទីស្ដីការក្រសួង​។​លោក​រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បាន​ថ្លែងថា ក្រសួង​សុខាភិបាល​នឹង​សហការ​ជានិច្ច ក្នុង​ការចូលរួម​លើកកម្ពស់ សុខភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ស្វែងរក​សប្បុរសជន​ជិត​ឆ្ងាយ ដើម្បី​ប្រមូល​ថវិកា​ឧបត្ថម្ភ​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ឲ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​។​

​រដ្ឋមន្ដ្រី​ក៏​បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​ស​ជាតិ​-​អន្ដរជាតិ ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​កន្លងមក ហើយ​ក៏​ស្នើ​ដល់​ដល់​ម្ចាស់​ជំនួយ​ទាំងអស់ សូម​បន្ដ​ឧបត្ថម្ភ​ជា​បន្ថែម​ទៀត​ផង​ដែរ​។​

​ក្នុងឱកាស​នោះ​ដែរ លោក​វេជ្ជបណ្ឌិត Peter Studer ប្រធាន​ថ្មី​នៃ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ជំនួស​លោក​វេជ្ជបណ្ឌិត Beat Richner បាន​ថ្លែងអំណរគុណ ដល់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន ដែល​បាន​បង្កើត​មូលនិធិ​គន្ធបុប្ផា​នៅ​កម្ពុជា ដើម្បី​កៀរគរ​ថវិកា​ពី​សប្បុរសជន ជួយ​ទ្រទ្រង់​មន្ទីរពេទ្យ ក៏ដូចជា​ជួយ​ដល់​កុមារ និង​ស្ដ្រី​មាន​ផ្ទៃពោះ​នៅ​កម្ពុជា​។ លោក​វេជ្ជបណ្ឌិត Peter Studer បាន​ប្តេជ្ញា​ក្នុង ការចូលរួមចំណែក​ប្រមូល​ធនធាន​ឲ្យ​កាន់តែច្រើន ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ពិសេស​គឺ​ជួយ​ឧបត្ថម្ភ​ថវិកា​ប្រមាណ​១៥​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨​នេះ ។​

​លោក​វេជ្ជបណ្ឌិត បាន​ថ្លែងបន្ដថា នឹង​ខិតខំ​ប្រឹង ក្នុងការ​កៀរគរ​សប្បុរសជន​នៅ​ក្រៅប្រទេស ដើម្បី​ប្រមូល​ថវិកា​មកជួយ​ដល់​កុមារ និង​ស្ដ្រី​មាន​ផ្ទៃពោះ​នៅ​កម្ពុជា​ឲ្យបាន​កាន់តែ​ប្រសើរ​ថែម​ទៀត និង​ជួយ​ក្រសួង​សុខា ភិបាល​ម្ពុ​ជា ដើម្បី​ជួយសង្គ្រោះ​ដល់​កុមារ និង​ស្ដ្រី ឲ្យបាន​ទាន់​ពេលវេលា​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×