Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ត្រូវ​ផាកពិន័យ​ទៅតាម​ច្បាប់ ប្រាក់​ដែល​ប្រមូលបាន​ពី​ការពិន័យ ត្រូវ​ធ្វើ​ការបែងចែក​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ចំនួន​៧០% ដល់​មន្ត្រី​ចុះ​អនុវត្ត​ផ្ទាល់​

spot_img

ភ្នំពេញ ​៖ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់ និង​លុបបំបាត់​ករណី​ល្មើស​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ចំពោះ​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ និង​អ្នកដំណើរ អគ្គស្នងការ​នគរបាល​ជាតិ បាន​ធ្វើ​ការណែនាំ​ដល់​ស្នងការដ្ឋាន​នគរបាល រាជធានី ខេត្ត ទាំងអស់ ធ្វើ​កិច្ច​សហការ​ឲ្យបាន​ល្អ​ប្រសើ​រ​ជាមួយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន និង​អង្គភាព​ពាក់ព័ន្ធ ដើម្បី​ឲ្យ​នគរបាល​គ្រប់​រាជធានី​ខេត្ត បំពេញ​ភារកិច្ច​របស់​ខ្លួន​ឲ្យបាន​ម៉ឺងម៉ាត់ ចំពោះ​ការត្រួតពិនិត្យ​យានយន្ត​ខុស​លក្ខណៈ​បច្ចេ​ទេស និង​ត្រូវ​ផាកពិន័យ​យានយន្ត​ទាំងនោះ ស្របតាម​ច្បាប់​ដែល​បានកំណត់ ដើម្បី​ឲ្យ​ម្ចាស់​រាងចាល ដោយ​ក្នុង​នោះ​ប្រាក់​ដែល​ប្រមូលបាន​ពី​ការពិន័យ ត្រូវ​ធ្វើ​ការបែងចែក និង​បង់​ចូល​ថវិការដ្ឋ តាម​បទ​បដ្ឋា​ន​ដែល​បាន​កំណត់ និង​ត្រូវ​ធ្វើ​ការបែងចែក​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ចំនួន​៧០% ដល់​មន្ត្រី​ចុះ​អនុវត្ត​ផ្ទាល់​។​

​ក្នុង​សេចក្តីជូនដំណឹង​របស់​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ការងារ​សំខាន់​ដែល​តម្រូវឲ្យ នគរបាល​អនុវត្តន៍​នោះ​រួមមាន​៖ ១. ទន្ទឹម​នឹង​ការត្រួតពិនិត្យ​ការ​ត​ទ្រុង​លើស​កំណត់ ត្រូវ​ធ្វើ​ការត្រួតពិនិត្យ​អំពី​លក្ខណៈ​បច្ចេកទេស រួម​មាន​ភ្លើង ចង្កួត ហ្វ្រាំង កង់ ការ​ថែម​ភ្លៅ ការដឹកជញ្ជូន​សំពីងសំពោង ឬ​លើស​កម្រិត​កំណត់ និង​លិខិត​ស្នាម​ពាក់ព័ន្ធ ដូចជា​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត លិខិត​អាជីវកម្ម​ដឹកជញ្ជូន ប័ណ្ណ​សម្គាល់​យានយន្ត និង​ប័ណ្ណបើកបរ​។ ២. ត្រូវ​ចាត់វិធានការ​ម៉ឺងម៉ាត់​តាម​ច្បាប់​ក្នុងការ​កាត់​ទ្រុង​រថយន្ត​ដែល​បាន​ត​ទ្រុង​លើស​ប្រវែង ដែល​ច្បាប់​កណត់ ការ​ដោះ​ភ្លៅ​ដែល​បន្ថែម​ខុស​បច្ចេកទេស និង​ការដឹកជញ្ជូន​សំពីងសំពោង ឬ​លើស​កម្រិត​កំណត់​។​

៣. ត្រូវធ្វើ​ការពិន័យ​គ្រប់​ករណី​តាម​អនុក្រឹត្យ​លេខ ៤៤ អនក្រ បក ចុះ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧ ស្តី​ពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។ ប្រាក់​ដែល​ប្រមូលបាន​ពី​ការពិន័យ ត្រូវ​ធ្វើ​ការបែងចែក និង​បង់​ចូល​ថវិកា​រដ្ឋ​តាម​បទ​បដ្ឋា​ន​ដែល​បាន​កំណត់ ក្នុងនោះ​ត្រូវ​ធ្វើ​ការបែងចែក​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ចំនួន​៧០% ដល់​មន្ត្រី​ចុះ​អនុវត្ត​ផ្ទាល់​ពី​គ្រប់​អង្គភាព​នៅតាម​គោលដៅ ឲ្យបាន​ឆាប់​និង​ប្រកបដោយ​តម្លាភាព​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×