Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាង​ខ្លួន​ថា “​មនុស្ស​ពីងពាង​” កុំ​ចេះតែ​ហ៊ាន ប្រយ័ត្ន​…​ស្លាប់​!

spot_img

​ហេតុការណ៍​កើតឡើង​នៅ​ក្រុង Andradina ប្រទេសប្រេ​ស៊ីល មុន​នេះ​ប៉ុន្មាន​ថ្ងៃ ខណៈពេល​ដែល​តារា​សម្តែង​សៀក​ម្នាក់ ក្នុង​ឯកសណ្ឋាន​មនុស្ស​ពីងពាង​បានធ្វើការ​យោលទោង​លើ​រយៈកម្ពស់​យ៉ាងខ្ពស់ តែ​ចៃដន្យ​បាន​ព្រលែង​ដៃ​មុនពេល​ដែល​ជើង​ខ្លួន​ថ្ពក់​ជាប់​នឹង​ទោង​មួយទៀត បណ្តាលឲ្យ​ធ្លាក់​មក​លើ​ឆាក​នៅ​ពីមុខ​ទស្សនិកជន​។

ទិដ្ឋភាព​នេះ ធ្វើឲ្យ​រោង​សៀក​មាន​ភាពចលនាចល ដោយហេតុតែ​ទស្សនិកជន​តក់ស្លុត​យ៉ាង​ខ្លាំង​ពេល​ឃើញ​ទិដ្ឋភាព​នេះ​ផ្ទាល់​។​

​តារា​សម្តែង​ភ្លាត់ស្លៀត​ធ្លាក់​លើ​ឆាក​

​ជនរងគ្រោះ​បាន​ធ្លាក់​ពី​រយៈកម្ពស់​ជាង ៥​ម៉ែត្រ រួច​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​ភ្លាម​។ ខ្សែ​វីដេអូ ត្រូវ​បាន​ពី​មុំ​ថត​ពីរ នា​ខណៈពេលដែល​ជន​រង​គ្រោះ​ធ្លាក់ចុះ​។ បច្ចុប្បន្ន​គេ​នៅ​ពុំទាន់​ដឹង​ពី​ស្ថានភាព​របស់​ជនរងគ្រោះ​ឡើយ។​

“​ដំរី​ជើង​បួន​គង់​មាន​ភ្លា​ត់​” កុំ​ចេះតែ​ហ៊ាន​….!​

 

spot_img
×