Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង់​ក្លា​ដេស​ខឹង​យ៉ាង​ខ្លាំង ក្រោយពេល​មី​យ៉ាន​ម៉ា បញ្ជូន​ទ័ព​រាប់រយ​នាក់​មក​ព្រំដែន​

spot_img

​ប្រទេស​បង់​ក្លា​ដេស​បាន​សំដែង​ការ​ខឹងសម្បារ​យ៉ាងខ្លាំង និង​ប្រាប់​ប្រទេសជិតខាង មី​យ៉ាន​ម៉ា​ឲ្យ​ដកទ័ព​ចេញពី​តំបន់​ព្រំដែន កន្លែង​ដែល​មាន​ជនភៀសខ្លួន​រ៉ូ​ហ៊ី​យ៉ា​រាប់ពាន់​នាក់​កំពុង​ស្នាក់​អាស្រ័យ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន BBC នៅថ្ងៃនេះ​។

​កាលពី​ថ្ងៃ​អង្គារ ទា​ហ៊ាន​មី​យ៉ាន​ម៉ា​ចន្លោះ ១០០ ទៅ ២០០​នាក់ បាន​លេញ​ចេញ​នៅ​ក្បែរ​របង​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​។ កាំភ្លើង​យន្ត កាំភ្លើងត្បាល់​ក៏​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ជាមួយ​នឹង​ពួក​ទាហាន​មី​យ៉ាន​ម៉ា​ផងដែរ​។​

​ជុំវិញ​បញ្ហា​នេះ ប្រទេស​បង់​ក្លា​ដេស​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​មី​យ៉ាន​ម៉ា​មក​សាកសួរ​។​

​រដ្ឋលេខាធិការ​ស្តីទី​បង់​ក្លា​ដេស​បាន​ប្រាប់​ឯកអគ្គ​រដ្ឋទូត​មី​យ៉ាន​ម៉ា​ថា​ការបង្កើត​កំលាំង​កងទ័ព​នឹង​​ធ្វើឲ្យ​មាន​ការយល់ច្រលំ និង​រឹតតែ​ធ្វើឲ្យ​មាន​ភាព​តានតឹង​កាន់តែខ្លាំ​ង​នៅ​តាម​ព្រំដែន​។​

​លោក​ក៏​បាន​ប្រាប់​ឯកអគ្គរដ្ឋទូត​មី​យ៉ាន​ម៉ា​ឲ្យ​ប្រាប់​អាជ្ញាធរ​មី​យ៉ាន​ម៉ា​ដកទ័ព និង​យុទ្ធភណ្ឌ​របស់​ពួក​​គេ​ចេញពី​ព្រំដែន​។​

​រីឯ​មន្ត្រី​ការពារ​ព្រំដែន​បង់​ក្លា​ដេស​គឺ​ឧត្តមសេនីយ៏ត្រី Mujibur Rahman បាន​ថ្លែង​ប្រាប់​សារ​ព័ត៌​មាន Reuters ថា ​ការបញ្ជូន​កងទ័ព​មក​ព្រំដែន​របស់​មី​យ៉ាន​ម៉ា រំលោភ​នឹង​ច្បាប់​អន្តរជាតិ​។​

​លោក​បន្ថែម​ទៀត​ថា ពួកគេ​បាន​ដក​អាវុធ​របស់​ពួកគេ​ចេញ រួម​មាន​កាំភ្លើងយន្ត និង​កាំភ្លើងត្បាល់​​ចេញពី​តំបន់​ព្រំដែន ក្រោយ​ពេល​ពួក​យើង​បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​ទៅ​ខាង​ពួកគេ​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ន មាន​ប្រជាជន​ជាង ៥.០០០​នាក់​ កំពុង​រស់នៅ​តំបន់​តូចចង្អៀត​មួយកន្លែង​ស្ថិតនៅ​ចន្លោះ​នៃ​ប្រទេស​ទាំង​ពីរ ចាប់​ទាំងពី​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ចំនួន ៧០០.០០០​នាក់ ​បាន​ភៀសខ្លួន​​ចេញពី​ភូមិ​របស់​ពួកគេ ដែល​ត្រូវបាន​ដុត​បំផ្លាញ​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន ប្រទេស​មី​យ៉ាន​ម៉ា​៕​ សុភ័ក្ត្រ

spot_img
×