Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ យាយនេះអីក៏អាក្រក់ម្លេះ! ប្រើអំពើហិង្សាមកលើអ្នកបំរើខ្លួនយ៉ាងសាហាវ​ និងគំរាមសម្លាប់ទៀត (មានវីដេអូ)

spot_img

​ប៉ូលីស​កាលពី​យប់មិញ បានធ្វើការ​ចាប់ខ្លួន​យាយ​ចាស់​ម្នាក់​អាយុ ៧៩ ឆ្នាំ នៅក្នុង​ស្រុក Wong Tai Sin នៃ​ទីក្រុង​ហុងកុង បន្ទាប់ពី​វីដេអូ​ឡាយ​ហ្វេ​ប៊ុ​កមួយ បានបង្ហាញ​យាយ​នេះ​បាន​ប្រើ​អំពើហិង្សា​ទះកំភ្លៀង​គ្មាន​ត្រា​ប្រណី​ដៃ និង​គំរាម​សម្លាប់​នារី​អ្នកបម្រើ​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ បាន​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម ។​

​វីដេអូ​បានបង្ហាញ​យាយ​ចាស់​នោះ បាន​វាយ​មកលើ​អ្នកបំរើ​របស់គាត់​យ៉ាង​សន្ធាប់ នៅត្រង់​មុខ និង​មាត់ ខណៈ​នាង​អាច​ត្រូវ​បានលឺ​និយាយថា​ជា​ភាសា​ឥណ្ឌូនេស៊ី​ថា «​ឱ ព្រះ​អើយ​, ខ្ញុំ​កំពុង​រង​ការ​ដុំ​ហើយ ។ ខ្ញុំ​មិនអាច​ទទួល​ការធ្វើ​បែបនេះ​មកលើ​រូបខ្ញុំ​ឡើយ ។ ហើយ​នៅ​ចំណុច​មួយ​នោះ យាយ​ចាស់​នេះ ក៏បាន​ឃើញ​យក​ម្រាមដៃ​ចាក់​ថ្ពាល់​របស់​នាង​ផងដែរ​» ។​

​ទន្ទឹម​នោះ​ផងដែរ យាយ​ចាស់​នេះ​ក៏ត្រូវ​បានលឺ​និយាយ​ខ្លាំងៗ​ជា​ភាសា​ចិន​ថា​៖ «​អ្នកឯង​អាក្រក់​ណាស់ តើ​អ្នកឯង​បាន​និយាយ​ស្អីខ្លះ​អំពីខ្ញុំ​?» ។​

​ទោះយ៉ាងណា នៅពេលនេះ គេ​ក៏​ពុំទាន់​ដឹង​រឿងរ៉ាវ​ច្បាស់លាស់​ស្ថិត​ពីក្រោយ ដែល​នាំ​ឲ្យ​យាយ​ម្នាក់នេះ​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​ឡើង​ញ័រ​សាច់ មកលើ​ឈ្នួល​របស់ខ្លួន​បែបនេះ​ទេ ។​

​ក្រោយ​វីដេអូ​នេះ​បាន​រី​ល​រាល ជា​លទ្ធផល ម្ចាស់ផ្ទះ​អាយុ ៧៩ ឆ្នាំ រូបនេះ​ដែលមាន​ត្រកូល​ឈ្មោះ Pang ត្រូវបាន​ចាប់ខ្លួន​ពីបទ​ប្រើ​អំពើហិង្សា និង​គំរាម​សម្លាប់ ។

​ទោះយ៉ាងណា យាយ​ចាស់​កំណាច​រូបនេះ ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ និង​វិលត្រឡប់​ទៅកាន់​ប៉ុស្តិ៍ប៉ូលីស​នៅ​សប្តាហ៍​ក្រោយ​, នេះ​បើតាម​សេចក្តីរាយការណ៍​របស់ Sing Tao Daily ។​

Apple Daily រាយការណ៍​ថា Pang សព្វថ្ងៃ​កំពុង​នៅក្នុង​ផ្ទះមួយ​នៅ Grand View Garden ស្ថិតក្នុង​តំបន់ Wong Tai Sin ហើយ​បាន​ជួល​ស្ត្រី​អ្នកបំរើ​ជនជាតិ​ឥណ្ឌូនេស៊ី​អាយុ ៣៥ ឆ្នាំ ម្នាក់ កាលពី​ឆ្នាំមុន ។ នាង​ក៏មាន​កូនប្រុស​ម្នាក់​ដែល​រស់នៅ និង​ធ្វើការ​នៅ​ចិនដីគោក និង​វិលត្រឡប់​ទៅកាន់​ហុងកុង​ម្តង​សប្តាហ៍ ដើម្បី​សួរសុខទុក្ខ​នាង ៕​ ចន្ទី

spot_img
×