Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បត់​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​រថយន្តបុក​ស្លាប់​ភ្លាមៗ​

spot_img

ខេត្តតាកែវ ៖ បុរស​បាន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ បន្ទាប់ពី​ជិះ​ម៉ូតូ បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ក៌​ត្រូវ​រថយន្តបុក​ពេញទំហឹង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​១០​នាទី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧ នៅតាម​បណ្តោយ​ផ្លូវ

ជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ ៨៨-៨៩ ស្ថិតក្នុង​ភូមិ​ជ្រៃ​ត្នោត ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ តាម​សមត្ថកិច្ច​បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ សែន ជឿន ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​សែន​អោក ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ ជិះ​ម៉ូតូ​ម៉ាក​អឹម​ដេ ពណ៌​ក្រហម គ្មាន​ពាក់​ផ្លាកលេខ បើកបរ​មកពី​ទិស​ខាងជើង លុះ​បើកបរ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ម៉ូតូ​បត់​ឆ្លងផ្លូវ​ទៅ​ទិសខាងកើត ត្រូវបាន​រថយន្ត​មួយគ្រឿង​ម៉ាក​សាំង​យ៉ុង ពណ៌​ឈាមជ្រូក ពាក់​ផ្លាកលេខ ភ្នំពេញ 2A-7442 បើកបរ​មកពី​ទិសខាងកើត បុក​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​មួយ​រំពិច​។​

​ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​ខាងលើ​មិនបាន​ឈប់​នៅ​កន្លែងកើតហេតុ​ឡើយ​បាន​បើក​រត់គេច​ចំងាយ​ប្រហែល ០១ គីឡូម៉ែត្រ ក្រោយពេល​សមត្ថកិច្ច​ដេញ​តាម​ពីក្រោយ ហើយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ។ បច្ចុប្បន្ន រថយន្ត និង​ម៉ូតូ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ រីឯ​សាកសព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

spot_img
×