Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូ​គុន​សាវ​លី​ញ គប់​ម្ជុល​ទម្លុះ​កញ្ចក់​ (Video inside)

spot_img

​គ្រូ​គុន​សាវ​លី​ញ បាន​គប់​ម្ជុល​ទម្លុះ​កញ្ចក់​ថ្លាឈ្វេង​។​

​គ្រូ​គុន​សាវ​លី​ញ ៣​អង្គ ត្រូវ​បាន​និមន្ត​ឲ្យមក​ចូលរួម​សម្តែង​សមត្ថ​ភាព​ក្បាច់គុន​នៅក្នុង​កម្មវិធី The Super Slow Show ដែល​ផ្សាយ​បន្ត​ផ្ទាល់​លើ​បណ្តាញ​សង្គម Youtube នា​ថ្ងៃ​ទី ២៦ កុម្ភៈ​។​

​ក្នុង​ខ្សែ​វីដេអូ​នេះ​គ្រូ​គុន Bruce បាន​បកស្រាយ​ថា “​គប់​ម្ជុល​ទម្លុះ​កញ្ចក់​” គឺជា​ក្បាច់​មួយ​ក្នុងចំណោម​ក្បាច់​ទាំង​៧២ របស់​ក្បាច់គុន​សាវ​លី​ញ ហើយ​ដើម្បី​ធ្វើ​បាន​បែប​នេះ ទាមទារ​ត្រូវ​ហ្វឹកហាត់​រយៈពេល​ជាង ១០​ឆ្នាំ​ឯណោះ​។​

​បន្ទាប់​មក​គ្រូ​គុន Feng Fei ចាប់ផ្តើម​សម្តែង​ស្នៀត​នេះ​។ ដើម្បី​អ្នកទស្សនា​អាច​ពិនិត្យ​ឃើញ​ចលនា​របស់​ម្ជុល​អ្នក​ដឹកនាំ​កម្មវិធី​បាន​កាន់​ប៉េងប៉ោង​ពណ៌​ក្រហម​មួយ​ដាក់​នៅ​ពីក្រោយ​កញ្ចក់​។​

​គ្រូ​គុន Feng Fei បាន​ឈរ​ចម្ងាយ​ពី​ផ្ទាំង​កញ្ចក់ តែ​មិន​ដល់​១​ម៉ែត្រ​ផង មុន​ពេល​គប់​ម្ជុល​ទៅកាន់​ផ្ទាំង​កញ្ចក់ ហើយ​ប៉េងប៉ោង​ដែល​នៅ​ពីក្រោយ​កញ្ចក់​បាន​ផ្ទុះ​។ អ្នកទស្សនា​ហាក់​នៅ​ពុំ​ជឿ​រហូតដល់​ពេល​ខ្សែ​វីដេអូ​បាន​ពន្យឺត​ល្បឿន​បង្ហាញ​យ៉ាងច្បាស់​ថា ម្ជុល​បាន​ទម្លុះ​កញ្ចក់​មុន​ពេល​វា​ធ្វើឲ្យ​ប៉េងប៉ោង​ផ្ទុះ​។​

​អ្នក​ដឹកនាំ​កម្មវិធី Daniel Gruchy ក៏​បាន​សាកល្បង​ធ្វើបែបនេះ តែ​ពុំ​អាច​ទម្លុះ​កញ្ចក់​បានឡើយ ហើយ​ប៉េងប៉ោង​ក៏​នៅ​ដដែល​ដែរ​៕ ចន្ទ្រា​

spot_img
×