Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​ជនជាតិ​វៀតណាម​ចំនួន​១៩​នាក់ រោង​សិប្ប​ធ្វើ​តុទូ នៅ​សង្កាត់​បឹងត្របែក​

spot_img

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ត្រួតពិនិត្យ​និង​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ដែល​កំពុង​ធ្វើ​ការងារ​ដោយ​មិន​ស្របច្បាប់ នៅតាម​សិប្បកម្ម​តុទូ​ចំនួន​១៩​នាក់ (​ស្រី​៣) ដើម្បី​សួរនាំ​ឯកសារ​ស្នាក់នៅ​និង​សៀវភៅ​ការងារ កាលពី​ព្រឹក​ថ្ងៃទី​២ ខែ មីនា ឆ្នាំ ២០១៨​នៅ​ចំណុច​តាមផ្លូវ​៤៧៤ កែង​លេខ​៩៩ ស្ថិតនៅ​ភូមិ​៧​នៅ​ចំណុច​រោង​សិប្បកម្ម​ធ្វើ​តុទូ​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។​

​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក សៀក សុខ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មាន​ការចូលរួម​អនុវត្ត​ពី​ឧត្ដមសេនីយ៍ឯក អ៊ុក ហៃ សីឡា ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍ និង​បាន​ចូលរួម​សហការ​អាជ្ញាធ​រ​មូលដ្ឋាន ខណ្ឌ​ចុះ​ត្រួតពិនិត្យ​ជនជាតិ​វៀតណាម​ទាំង​នោះ​។

​លោក​ឧត្ដមសេនីយ៍ឯក បាន​បន្តថា ក្រោយ​ពី​ប្រតិបត្តិការ​ខាងលើនេះ បាន​ប្រមូល​បាន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​មាន​ចំនួន​១៩​នាក់ ដោយ​មិន​មាន​ឯកសារ​គ្រប់គ្រាន់​ហើយ​ដោយ​មាន​ការឯកភាព​ពី​ព្រះរាជអាជ្ញា​រង ឲ្យ​នាំ​ខ្លួន​យក​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​សាក​សួរនាំ​រក​ឯកសារ​ពាក់ព័ន្ធ​ប្រកបការងារ​និង​ស្នាក់នៅ​ប្រទេស​កម្ពុជា​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×