Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​ទ​ន្រា្ទន​កាន់កាប់​ដី​តំបន់​អភិរក្ស​បឹង​ព្រែក​ល្ពៅ ​ត្រូវបាន​អជ្ញាធរ​ខេត្តតាកែវ​ ដាក់​កំលាំង​ចម្រុះ​ចាប់ខ្លួន​អ្នក​ចូល​មក​ទន្ទ្រាន​

spot_img

​តាកែវ ៖ បន្ទាប់ពី​មាន​ក្រុម​ជន​ខិលខូច​មួយចំនួន​នៅតែ​បន្ត​ចូល​ទន្ទ្រាន​កាន់កាប់​ដី​ដោយ​ខុស​ច្បាប់​នៅ​តំបន់​អភិរក្ស​បឹង​ព្រែក​ល្ពៅ​ដែល​ស្ថិត​នៅក្នុង​ស្រុក​កោះអណ្ដែត​និង​ស្រុក​បូរី​ជល អាជ្ញាធ​ខេត្ត​តាកែវ​និង​ចាត់វិធានការណ៍ក្ដៅ​តាមរយៈ​ដាក់​កំលាំងចម្រុះ​ចុះ​ទៅ​ទប់ស្កាត់​ការកាប់​ទ​ន្រា្ទន​ដី​រដ្ឋ​ដោយ​ខុសច្បាប់​នេះ​។​

នៅក្នុង​កិច្ចប្រជុំ​រវាង​អង្គការ​WWT​និង​អង្គការ​Bird Life ជាមួយនិង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​តាកែវ ស្ដី​ពី​បច្ចុប្បន្នភាព​និង​ការពិគ្រោះ​យោបល់​លើ​ការងារ​គ្រប់គ្រង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ដែល​រៀបចំ​ធ្វើឡើង​នៅ​សាលា​ស្រុក​កោះអណ្ដែត កាលពី​រសៀល​ថ្ថៃ ទី ០១​ខែ មិនា ឆ្នាំ ២០១៨​នេះ លោក ប៊ូ វរ​សក្ស ប្រធាន​អង្គការ​Bird Life បាន​ស្នើសុំ​អោយ​អាជ្ញាធ​ខេត្ត ធ្វើ​បច្ចុប្បន្នភាព​ការងារ​គ្រប់គ្រង​ការពារ​និង​អភិរក្ស​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​ឡើងវិញ​និង​ស្វែងរក​យន្ដការ​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​ដី​សាធារណៈ​របស់​រដ្ឋ​ខុសច្បាប់ និង​កំណត់​ភូមិ​-​ឃុំ គោលដៅ​ដើម្បី​យក​ពត៌មាន​ពី​ការប្រើប្រាស់​ដី​ក្នុង​ការកំណត់​តំបន់​គ្រប់គ្រង ព្រមទាំង​ស្វែងរក​យន្តការ​ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​នៅ​រដូវ​ទឹក​ឡើង​ក្នុង​តំបន់​អ​ភរក្ស​នេះ​ដែរ​។​

​បើ​តាម​លោក​ប្រធាន​អង្គការ Bird Life ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​នេះ​មាន​ការទន្ទ្រាន​កាន់កាប់​ដី​តំបន់​អភិរក្ស​នេះ គឺ​បាន​កើតឡើង​យ៉ាង​អ​នាធិ​តេ​យ្យ​និង​ការធ្វើ​ការនេសាទ​ខុស​ច្បាប់​ជា​ច្រើន​បានកើ​ត​ឡើង ហើយ​ការបង្ក្រាប​របស់​អាជ្ញាធ​រ​កន្លង​ទៅ​ដូច​ជា​ការ​វែក​ចក ដូច្នោះ​អង្គការ​សូម​ស្នើ​យ៉ាង​ទទួច​អោយ​អាជ្ញាធ​ខេត្ត​ចាត់​វិធានកា​រ​ណ៏​អោយមាន​ប្រសិទ្ធិភាព​លើ​ការ​ទប់ស្កាត់​បញ្ហា​នេះ​។​

​ឆ្លើយតប​ទៅ​និង​ការលើកឡើង​របស់​អង្គការ Bird Life ខាងលើ ឯកឧត្តម ឈូ សុធា ង​ភិបាល​រង​ខេត្ត​តាកែវ​បាន​ថ្លែងថា អាជ្ញាធ​ខេត្ត​មាន​ការប្ដេជ្ញា​ខ្ពស់​ក្នុង​ការការពារ​តំបន់​អភិរក្ស​បឹង​ព្រែក​ល្ពៅ​ដែលជា​ដែន​ជំរក​របស់​សត្វ​ក្រៀល ដើម្បី​ទាក់ទាញ​ភ្ញៀវទេសច​អោយ​ចូល​មក​កម្សាន្ត​នៅ​តំបន់​នេះ​អោយ​កាន់តែ​ច្រើនឡើង​។ កន្លងមក​អាជ្ញាធ​ខេត្ត​បាន​ធ្វើ​ការផ្សព្វផ្សាយ​ពី​តំបន់​អភិរក្ស​នេះ​អោយ​ប្រជាពលរដ្ឋ​បាន​ដឹង ក៏​ប៉ុន្តែ​នៅតែ​មាន​ជន​ខិលខូច​មួយចំនួន​បាន​លួច​ទន្ទ្រាន​កាន់កាប់​ដី​ដោយ​ខុសច្បាប់ ហើយ​នៅ​រដូវ​នេសាទ​ក៏មាន​ពួក​ជន​ខិលខូច​មួយ​ក្ដាប់​តូច​បាន​លួច​ចូល​ធ្វើ​នេសាទ​ខុស​ច្បាប់​ថែម​ទៀត​ផង​។ ហើយ​កន្លងមក​យើង​ក៏​បាន​ចាត់វិធានការណ៏​តាម​ផ្លូវច្បាប់​ដោយ​បាន​ធ្វើ​ការចាប់ខ្លួន​ជន​ខិលខូច​មួយចំនួន​ផងដែរ ដែល​បាន​លួច​ទន្ទ្រាន​ដី​ដោយ​ខុសច្បាប់​នៅ​តំបន់​អភិរក្ស​នេះ​។​

​ឯកឧត្តម​អភិបាលរង​ខេត្ត​បាន​បាន​ប្រសា​ស​ន៍​បន្តថា ដើម្បី​ទប់ស្កាត់​អោយបាន​ចំ​ពោះ​ការបន្ត​លួច​ទន្ទ្រាន​កាប់​ដី​តំបន់​អភិរក្ស​នេះ កំលាំងចម្រុះ​របស់​ខេត្ត​ជាពិសេស​កំលាំង​កងរាជអាវុធហត្ថ​ដែល​ផ្ទៃ​ប្រទេស​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោកនាយ​ឧត្តមសេនីយ៏ សៅ សុខា និង​ដាក់​ការពារ​តំបន់​អភិរក្ស​បឹង​ព្រែក​ល្ពៅ ហើយ​កំលាំង​ចម្រុះ​និង​ធ្វើ​សកម្មភាព​តាមរយៈ​ការចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​ចំពោះ​បុគ្គល​ខិលខូច​ណា​ដែល​បន្ត​ឈូសឆាយ​ដី​តំបន់​អភិរក្ស​និង​ការចូល​នេសាទ​ដោយ​ខុសច្បាប់​ណាមួយ​នៅក្នុង​តំបន់​អភិរក្ស​នេះ​៕ តាកែវ​

spot_img
×